ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 143:8 - អាល់គីតាប

សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់

សូមមើលជំពូក



ទំនុកតម្កើង 143:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។


ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ទ្រង់។


សូម​បង្រៀន​ខ្ញុំ​ឲ្យ​ធ្វើ​តាម​ចិត្ត របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ សូម​រស​ដ៏​សប្បុរស​របស់​ទ្រង់​ដឹក​នាំ ខ្ញុំ​ឲ្យ​ដើរ ក្នុង​មាគ៌ា​ដែល​គ្មាន​ឧបសគ្គ។


សូម​ការពារ និង​រំដោះ​ខ្ញុំ​ផង! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ​ឲ្យ​សោះ ដ្បិត​ខ្ញុំ​មក​ពឹង​ផ្អែក​លើ​ទ្រង់​ហើយ!។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ទ្រង់ សូម​ណែ‌នាំ​ខ្ញុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ខ្ញុំ​មាន​សត្រូវ​ជា​ច្រើន។


ដ្បិត​ទ្រង់​ខឹង​តែ​មួយ​ស្របក់ តែ​ទ្រង់​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា «យើង​នឹង​ប្រៀន‌ប្រដៅ​ណែ‌នាំ​អ្នក ឲ្យ​ស្គាល់​ផ្លូវ​ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ជួយ​ឲ្យ​យោបល់​អ្នក ព្រម​ទាំង​មើល​ថែ​ទាំ​អ្នក​ផង។


នៅ​ពេល​ថ្ងៃ អុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា​ចំពោះ​ខ្ញុំ នៅ​ពេល​យប់ ខ្ញុំ​ច្រៀង​បទ​តម្កើង​ទ្រង់ បទ​ចំរៀង​នេះ​ជា​ពាក្យ​ទូរអា​ចំពោះ អុលឡោះ​ជា​ម្ចាស់​នៃ​ជីវិត​ខ្ញុំ។


អុលឡោះ​នៅ​ក្នុង​កន្លែង​មួយ ហើយ​កន្លែង​នោះ​នឹង​មិន​រង្គើ​សោះ​ឡើយ។ ទ្រង់​នឹង​សង្គ្រោះ​កន្លែង​នោះ តាំង​ពី​ពេល​ថ្ងៃ​រះ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ខ្ញុំ! សូម​ដឹក​នាំ​ខ្ញុំ​ឲ្យ​ធ្វើ​តាម​បំណង របស់​ទ្រង់ សូម​ពង្រាប​ផ្លូវ​របស់​ទ្រង់​នៅ​មុខ​ខ្ញុំ​ផង។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​ច្រៀង​សរសើរ​អំណាច​របស់​ទ្រង់ នៅ​ពេល​ព្រឹក ខ្ញុំ​ថ្លែង​ពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​កំពែង​ការពារ​ខ្ញុំ និង​ជា​ជំរក​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន។


សូម​ប្រោស​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​មាន​អំណរ​សប្បាយ អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ទ្រង់


សូម​សំដែង​ចិត្ត​មេត្តា‌ករុណា ដ៏​លើស‌លប់​ចំពោះ​យើង​ខ្ញុំ​តាំង​ពី​ព្រលឹម នោះ​យើង​ខ្ញុំ​នឹង​មាន​អំណរ​សប្បាយ​រីក‌រាយ អស់​មួយ​ជីវិត។


បើ​អ្នក​ទៅ​ខាង​ស្ដាំ ឬ​ទៅ​ខាង​ឆ្វេង អ្នក​នឹង​ឮ​សំឡេង​បន្លឺ​ខាង​ក្រោយ​ខ្នង​ថា «នេះ​ជា​មាគ៌ា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ!»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ អ៊ីស្រ‌អែល ដែល​បាន​លោះ​អ្នក មាន​បន្ទូល​ថា: យើង​នេះ​ហើយ​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​ប្រៀន‌ប្រដៅ​អ្នក​អំពី​អ្វី​ដែល​មាន ប្រយោជន៍​ដល់​អ្នក យើង​ណែ‌នាំ​អ្នក​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​អ្នក​កំពុង​តែ​ដើរ។


ពេល​យើង​លើក​ដៃ​ទូរអា​រក​អុលឡោះ ដែល​នៅ​សូរ៉កា តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់​ដែរ។


យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់អុលឡោះ‌តាអាឡា ឲ្យ​បាន​ច្បាស់ ទ្រង់​ប្រាកដ​ជា​មក​ជួយ​ពួក​យើង គឺ​ពិត​ដូច​ថ្ងៃ​រះ។ ទ្រង់​នឹង​មក​ប្រោស​ពួក​យើង ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។


លោក​ម៉ាណូ‌អា​ក៏​បន្ត​ទៀត​ថា៖ «បើ​សិន​ជា​បាន​សម្រេច​តាម​ពាក្យ​លោក​មែន តើ​កូន​នោះ​ត្រូវ​កាន់​ច្បាប់​ទម្លាប់​អ្វី​ខ្លះ តើ​វា​ត្រូវ​រស់​នៅ​របៀប​ណា?»។


ទត​សួរ​ទៀត​ថា៖ «តើ​អ្នក​ក្រុង​កៃឡា​នេះ​នឹង​ប្រគល់​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ឬ​ទេ?»។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ពួក​គេ​នឹង​ប្រគល់​មែន!»។