អេសាយ 30:21 - អាល់គីតាប21 បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 កាលណាអ្នករាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយអ្នកថា «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 បើអ្នកទៅខាងស្ដាំ ឬទៅខាងឆ្វេង អ្នកនឹងឮសំឡេងបន្លឺខាងក្រោយខ្នងថា «នេះជាមាគ៌ាដែលអ្នករាល់គ្នាត្រូវដើរ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ហើយកាលណាឯងរាល់គ្នាបែរទៅខាងស្តាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ សូមមើលជំពូក |
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។