Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:73 - អាល់គីតាប

73 ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ខ្ញុំ មាន​ប្រាជ្ញា​សិក្សា​បទ​បញ្ជា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

73 ព្រះហស្ត​របស់ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មានរូបរាងឡើង​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រៀនចេះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

73 ៙ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​បង្កើត និង​បាន​សូន​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​យោបល់ ដើម្បី​ឲ្យទូល‌បង្គំ​បានរៀន​ស្គាល់ បទ‌បញ្ជា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

73 ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

73 ៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:73
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​កូន​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ឲ្យ​កូន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រ‌អែល ដោយ​កាន់​តាម​ហ៊ូកុំ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​កូន។


ស្តេច​ហ៊ីរ៉ាម​មាន​ប្រសាសន៍​ថា៖ «សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ហើយ​ប្រោស​ប្រទាន​ឲ្យ​ស្តេច​ទត​មាន​កូន​មួយ ប្រកប​ដោយ​តម្រិះ​ប្រាជ្ញា​ឈ្លាស​វៃ អាច​សង់​ដំណាក់​ជូនអុលឡោះ‌តាអាឡា និង​រាជ​វាំង​សម្រាប់​ស្តេច​ផ្ទាល់។


អុលឡោះ​បាន​បង្កើត​ខ្ញុំ​ក្នុង​ផ្ទៃ​ម្ដាយ​យ៉ាង​ណា ទ្រង់​បាន​បង្កើត​អ្នក​បម្រើ​ប្រុស​ស្រី​មក យ៉ាង​នោះ​ដែរ គឺ​ទ្រង់​តែ​មួយ​ដែល​បាន​សូន​យើង ក្នុង​ផ្ទៃ​ម្ដាយ​ដូច​គ្នា។


ក៏​ប៉ុន្តែ តាម​ពិត មាន​តែ​វិញ្ញាណ​នៅ​ក្នុង​មនុស្ស គឺ​ខ្យល់​ដង្ហើម​មក​ពី​អុលឡោះ​ដ៏​មាន​អំណាច ខ្ពង់‌ខ្ពស់​បំផុត​ប៉ុណ្ណោះ ទើប​ផ្ដល់​ឲ្យ​គេ​យល់​ដឹង​បាន។


ចូរ​ដឹង​ថា អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​មែន! ទ្រង់​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់ ហើយ​ជា​ប្រជា‌ជន​ដែល​ទ្រង់​ថែ‌រក្សា។


ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ!


ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ​ផង ដើម្បី​ឲ្យ​ខ្ញុំ​ស្គាល់​ដំបូន្មាន​របស់​ទ្រង់។


ដំបូន្មាន​របស់​ទ្រង់​សុចរិត​ជា‌និច្ច សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត!


សូម​ឲ្យ​សំរែក​របស់​ខ្ញុំ​បាន​ឮ ទៅ​ដល់​ទ្រង់ សូម​ប្រទាន​ប្រាជ្ញា​មក​ខ្ញុំ តាម​បន្ទូល​សន្យា​របស់​ទ្រង់។


សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ប្រាជ្ញា ដើម្បី​រក្សា​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ប្រតិបត្តិ​តាម​យ៉ាង​អស់​ពី​ចិត្ត!។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ចំពោះ​ខ្ញុំ តាម​បន្ទូល​សន្យា ទ្រង់​ប្រកប​ដោយ​ចិត្ត មេត្តា‌ករុណា​ជា‌និច្ច។ សូម​កុំ​បោះ​បង់​ចោល​អស់​អ្នក​ដែល​ទ្រង់ បាន​បង្កើត​មក​នោះ​ឡើយ!


ចូរ​នាំ​គ្នា​មក យើង​នឹង​អោន​កាយ​ថ្វាយ‌បង្គំ​ទ្រង់ ចូរ​យើង​ក្រាប​នៅ​ចំពោះ​អុលឡោះ‌តាអាឡា ដែល​បាន​បង្កើត​យើង​មក


ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​អ៊ីសា‌ជាអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។


អស់​អ្នក​កសាង​សន្ដិ‌ភាព តែង​សាប​ព្រោះ​សន្ដិ‌ភាព ហើយ​ច្រូត​យក​ផល​ជា​ជីវិត​សុចរិត។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម