Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 143:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​សប្បុរស​របស់​ទ្រង់ នៅ​ពេល​ព្រឹក ដ្បិត​ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 សូមឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅ​ពេលព្រឹក​ផង ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; សូមឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ​ដែល​ទូលបង្គំ​ត្រូវ​ដើរ​ផង ដ្បិត​ទូលបង្គំ​បាន​លើក​ព្រលឹង​របស់ខ្លួន​ឡើង​ឆ្ពោះទៅ​ព្រះអង្គ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 សូម​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ​តាំង​ពី​ព្រលឹម ដ្បិត​ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ដែល​ទូលបង្គំ​ត្រូវ​ដើរ ដ្បិត​ទូលបង្គំ​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 សូម​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់​តាំង​ពី​ព្រលឹម ដ្បិត​ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​ផ្លូវ ដែល​ខ្ញុំ​ត្រូវ​ដើរ ដ្បិត​ខ្ញុំ​ផ្ចង់​ចិត្ត​ទៅ​រក​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 143:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​យោបល់ នោះ​ទូលបង្គំ នឹង​កាន់​តាម​ក្រិត្យ‌វិន័យ​ទ្រង់ អើ ទូលបង្គំ​នឹង​រក្សា​ទុក​ឲ្យ​អស់​ពី​ចិត្ត​ផង


៙ ព្រះ‌ហស្ត​នៃ​ទ្រង់​បាន​បង្កើត ហើយ​តាំង​ទូលបង្គំ​ឡើង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​យោបល់ ដើម្បី​នឹង​រៀន​ឲ្យ​បាន​ស្គាល់​សេចក្ដី​បង្គាប់​របស់​ទ្រង់


សូម​បង្ហាត់​បង្រៀន​ឲ្យ​ទូលបង្គំ​បាន​ប្រព្រឹត្ត​តាម ព្រះ‌ហឫទ័យ​ទ្រង់ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ​ពិត សូម​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ នាំ​ទូលបង្គំ​ចូល​ទៅ ក្នុង​ស្រុក ដែល​ប្រកប​ដោយ​សេចក្ដី​ទៀង​ត្រង់


ឱ​សូម​រក្សា​ព្រលឹង​នៃ​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវខ្មាស​ឡើយ ដ្បិត​ទូលបង្គំ​ពឹងដល់​ទ្រង់


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ផ្លូវ​ទ្រង់​ដល់​ទូលបង្គំ ហើយ​ដោយ​ព្រោះ​មាន​ពួក​ខ្មាំង​សត្រូវ នោះ​សូម​នាំ​ទូលបង្គំ​ទៅ​តាម​ផ្លូវ​រាប​ស្មើ


ដ្បិត​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នៅ​តែ​១​ភ្លែត​ទេ តែ​ព្រះ‌គុណ​នៃ​ទ្រង់ នោះ​នៅ​អស់​១​ជីវិត​វិញ ទឹក​ភ្នែក​នឹង​មាន​នៅ​ជាប់​អស់​មួយ​យប់​ក៏​បាន តែ​ព្រឹក​ឡើង គង់​នឹង​មាន​សេចក្ដី​អំណរ​ឡើង​ដែរ


៙ អញ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ឯង​ស្គាល់​ផ្លូវ ដែល​ឯង​ត្រូវ​ដើរ អញ​នឹង​ទូន្មាន​ឯង ដោយ​ភ្នែក​អញ​មើល​ឯង​ជាប់


ប៉ុន្តែព្រះ‌យេហូវ៉ា​នឹង​ចាត់​សេចក្ដី​សប្បុរស​ទ្រង់​មក នៅ​វេលា​ថ្ងៃ ហើយ​នៅ​វេលា​យប់ បទ​ចំរៀង​នៃ​ទ្រង់​នឹង នៅ​ជា​មួយ​នឹង​ទូលបង្គំ​ផង គឺ​ជា​សេចក្ដី​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូលបង្គំ។


ព្រះ‌ទ្រង់​គង់​នៅ​កណ្តាល ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ‌ទ្រង់​នឹង​ជួយ​ចាប់​តាំង​ពី​ព្រលឹម​ផង


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ណែ‌នាំ​ទូលបង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់ ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ សូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូលបង្គំ


តែ​ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ចេស្តា​នៃ​ទ្រង់ អើ ចាប់​តាំង​ពី​ព្រលឹម​ស្រាង នោះ​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដ្បិត​ទ្រង់​ជា​ប៉ម​យ៉ាង​ខ្ពស់​នៃ​ទូលបង្គំ ហើយ​ជា​ទី​ជ្រក នៅ​ថ្ងៃ​ដែល​ទូលបង្គំ​មាន​សេចក្ដី​វេទនា


សូម​បណ្តាល​ឲ្យ​ព្រលឹង​នៃ​អ្នក​បំរើ​ទ្រង់ បាន​រីក‌រាយ​ឡើង ពី​ព្រោះ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​លើក​ព្រលឹង​ថ្វាយ​ដល់​ទ្រង់


ឱ​សូម​ចំអែត​យើង​ខ្ញុំ ដោយ​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នៅ​ពេល​ព្រឹក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រីក‌រាយ​ឡើង ហើយ​មាន​សេចក្ដី​អំណរ​រហូត​ដល់​អស់​១​ជីវិត


ហើយ​កាល​ណា​ឯង​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​ឯង​ថា គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ


ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ


ចូរ​ឲ្យ​យើង​ដំរង់​ចិត្ត​ឡើង​ទៅ​ឯ​ព្រះ ដែល​គង់​នៅ​ស្ថាន‌សួគ៌ ជា​មួយ​នឹង​ដៃ​យើង​ផង


ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង‌តែ​ស្រោច‌ស្រព​ផែនដី។


ម៉ាណូអា​សួរ​ថា ដូច្នេះ​កាល​ណា​ពាក្យ​លោក​បាន​សំរេច​ហើយ នោះ​តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​របៀប​យ៉ាង​ណា ហើយ​ប្រព្រឹត្ត​ចំពោះ​កូន​នោះ​ជា​យ៉ាង​ដូច​ម្តេច​ទៅ


រួច​ដាវីឌ​ទូល​សួរ​ថា តើ​ពួក​កៃឡា​នឹង​ប្រគល់​ទូលបង្គំ ហើយ​នឹង​ពួក​ទូលបង្គំ​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សូល​ដែរ​ឬ​អី នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា គេ​នឹង​ប្រគល់​ឯង​ទៅ​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម