ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។
ទំនុកតម្កើង 1:1 - អាល់គីតាប មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ |
ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។
ហេណុកដើរតាមមាគ៌ារបស់អុលឡោះ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះអុលឡោះបានលើកគាត់ឡើងទៅ។
ស្តេចមិនគ្រាន់តែប្រព្រឹត្តអំពើបាប ដូចស្តេចយេរ៉ូបោម ជាកូនរបស់លោកនេបាតប៉ុណ្ណោះទេ គឺគាត់បានរៀបការជាមួយនាងយេសិបិល ជាបុត្រីរបស់ស្តេចអេតបាល ជាស្តេចស្រុកស៊ីដូន ហើយបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះបាលថែមទៀតផង។
ស្តេចអហាស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជវង្សស្តេចអហាប់ដែរ ដ្បិតម្តាយជួយគំនិតស្តេចឲ្យប្រព្រឹត្តអំពើអាក្រក់។
តើមានប្រយោជន៍អ្វី បានជាទ្រង់សង្កត់សង្កិនខ្ញុំ ហើយបោះបង់ចោលស្នាដៃរបស់ទ្រង់ រួចបែរជាជួយជ្រោមជ្រែងផែនការ របស់មនុស្សអាក្រក់ទៅវិញ?
អ្នកទាំងនោះស្មានថាសុភមង្គលស្ថិតនៅ ក្នុងកណ្ដាប់ដៃរបស់ខ្លួន។ ហេតុអ្វីបានជាខ្ញុំមិនអាចទទួលយកដំបូន្មាន របស់មនុស្សអាក្រក់?
ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ ហើយប្រតិបត្តិតាមសេចក្ដីសុចរិតគ្រប់ពេលវេលា អ្នកនោះមានសុភមង្គលហើយ។
ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកណាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយពេញចិត្តនឹងគោរពតាមបញ្ជារបស់ទ្រង់ អ្នកនោះមានសុភមង្គលហើយ!
មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ!
ប្រជាជាតិណាមានពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ!
អ្នកណាដែលអុលឡោះជាម្ចាស់របស់យ៉ាកកូបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។
អុលឡោះតាអាឡាការពារជនបរទេស ទ្រង់ជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែទ្រង់ធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។
ចូរគោរពបុត្រា ក្រែងអុលឡោះតាអាឡាខឹង ហើយអ្នករាល់គ្នាត្រូវវិនាសអន្តរាយ ក្នុងមាគ៌ារបស់អ្នករាល់គ្នា ដ្បិតកំហឹងរបស់ទ្រង់ នឹងឆេះឆួលឡើងយ៉ាងឆាប់ៗ។ អ្នកណាជ្រកកោនក្រោមម្លប់បារមីទ្រង់ អ្នកនោះមានសុភមង្គលហើយ!
ចូរពិសោធមើលដោយខ្លួនឯងចុះ ដើម្បីឲ្យដឹងថាអុលឡោះតាអាឡា មានចិត្តសប្បុរសដ៏លើសលប់! អ្នកណាពឹងផ្អែកលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។
សូម្បីតែនៅពេលដេក ក៏គេគិតពីគម្រោងការធ្វើអំពើអាក្រក់ដែរ គេមានះដើរនៅក្នុងផ្លូវមិនល្អ គឺគេមិនព្រមបោះបង់អំពើអាក្រក់សោះឡើយ។
សូមការពារខ្ញុំឲ្យរួចផុត ពីការឃុបឃិតរបស់មនុស្សអាក្រក់ និងឲ្យខ្ញុំបានរួចផុត ពីកណ្ដាប់ដៃរបស់ពួកមនុស្សពាល។
ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ អ្នកណាទុកចិត្តលើទ្រង់ អ្នកនោះមានសុភមង្គលហើយ!។
មនុស្សឆោតអើយ តើអ្នករាល់គ្នាចូលចិត្តនៅឆោតដូច្នេះដល់កាលណាទៀត? អ្នករាល់គ្នានៅតែមើលងាយយើងដល់កាលណាទៀត? តើអ្នករាល់គ្នានៅល្ងង់ ពុំព្រមចង់ចេះដូច្នេះដល់កាលណាទៀត?។
មនុស្សចេះគិតពិចារណាតែងតែមានគេគោរព រីឯមនុស្សដែលគេទុកចិត្តមិនបានតែងតែវិនាស។
នៅជាមួយមនុស្សមានប្រាជ្ញានាំឲ្យខ្លួនមានប្រាជ្ញា តែសេពគប់ជាមួយមនុស្សខ្លៅ នាំឲ្យខ្លួនទៅជាមនុស្សអាក្រក់។
មិនឲ្យធ្លាក់ទៅក្នុងមាគ៌ាអាក្រក់ ឬធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្ស ដែលពោលពាក្យខិលខូច
ទ្រង់មើលងាយអស់អ្នកដែលមើលងាយគេ តែទ្រង់សំដែងចិត្តប្រណីសន្ដោស ចំពោះអស់អ្នកដែលគ្មានទីពឹង។
រីឯផ្លូវរបស់ជនពាលវិញ ប្រៀបបាននឹងភាពងងឹតអន្ធការ គឺពួកគេមិនអាចមើលឧបសគ្គដែលធ្វើឲ្យខ្លួនជំពប់ដួលនោះឃើញឡើយ។
បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។
ខ្ញុំពុំបានអង្គុយសប្បាយរួមជាមួយ ពួកលេងសើចឡើយ គឺទ្រង់បង្ខំខ្ញុំឲ្យនៅដាច់ឡែកពីគេ ដ្បិតខ្ញុំពោរពេញដោយកំហឹង រួមជាមួយទ្រង់ដែរ។
រីឯអ្នកដែលផ្ញើជីវិតលើអុលឡោះតាអាឡា និងយកទ្រង់ធ្វើជាបង្អែក ពិតជាទទួលពររបស់អុលឡោះមិនខាន!
យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។
អ៊ីសាមានប្រសាសន៍តបទៅគាត់វិញថា៖ «ស៊ីម៉ូន កូនយូនើសអើយ អ្នកពិតជាមានសុភមង្គលមែនអ្នកដឹងសេចក្ដីនេះ មិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ទេ គឺអុលឡោះជាបិតារបស់ខ្ញុំដែលនៅសូរ៉កាបានសំដែងឲ្យអ្នកដឹង។
ប៉ុន្តែ អ៊ីសាឆ្លើយថា៖ «អ្នកណាស្ដាប់បន្ទូលរបស់អុលឡោះ ហើយអនុវត្ដតាម គឺអ្នកនោះហើយដែលមានសុភមង្គលពិតមែន»។
លោកពុំបានយល់ស្របជាមួយគេ លើការសម្រេចចិត្ដសម្លាប់អ៊ីសាទេ ហើយក៏មិនបានចូលរួមក្នុងអំពើដែលគេប្រព្រឹត្ដនោះដែរ។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្ដិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកជឿមកពីអ្នកបានឃើញខ្ញុំ អ្នកណាជឿ ដោយឥតបានឃើញសោះ អ្នកនោះមានសុភមង្គលហើយ!»។
ព្រោះតែអាល់ម៉ាហ្សៀស និងដោយសារជំនឿ យើងមានមាគ៌ាចូលទៅកាន់ជីវិតថ្មី ហើយយើងក៏ស្ថិតនៅក្នុងជីវិតថ្មីនេះយ៉ាងខ្ជាប់ខ្ជួនទាំងខ្ពស់មុខ ដោយសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់អុលឡោះ។
ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់អុលឡោះទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។
អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។
ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់អុលឡោះចូលចិត្ដនោះយូរពេកហើយ គឺបានប្រព្រឹត្ដអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។
អ្នកណាបោកអាវវែងរបស់ខ្លួនបានស្អាត អ្នកនោះមានសុភមង្គលហើយ គេនឹងមានសិទ្ធិបេះផ្លែពីដើមឈើដែលផ្ដល់ជីវិត ព្រមទាំងចូលទៅក្នុងក្រុងតាមទ្វារផង!។