ទំនុកតម្កើង 144 - អាល់គីតាបពាក្យទូរអារបស់ស្តេច ទំនុករបស់ណាពីទត។ 1 សូមលើកតម្កើងអុលឡោះតាអាឡា ដែលជាថ្មដារបស់ខ្ញុំ ទ្រង់បង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។ 2 ទ្រង់សំដែងចិត្តមេត្តាករុណា ចំពោះខ្ញុំ ទ្រង់ជួយការពារខ្ញុំ ទ្រង់ជាទីជំរកដ៏រឹងមាំរបស់ខ្ញុំ ទ្រង់រំដោះខ្ញុំ ទ្រង់ជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងទ្រង់ជានិច្ច ទ្រង់ប្រគល់ប្រជាជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ 3 ឱអុលឡោះតាអាឡាអើយ តើមនុស្សជាអ្វីបានជាទ្រង់ យកចិត្តទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាទ្រង់នឹកគិតដល់គេដូច្នេះ? 4 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ឱអុលឡោះតាអាឡាអើយ សូមផ្អៀងផ្ទៃមេឃ របស់ទ្រង់ ហើយចុះមក! សូមពាល់ភ្នំ ដើម្បីឲ្យមានផ្សែងហុយឡើង។ 6 សូមទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ កំចាត់កំចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ទ្រង់បំបាក់ទ័ពពួកគេ។ 7 សូមផ្តល់អំណាចពីសូរ៉កាមករំដោះខ្ញុំ សូមស្រង់ខ្ញុំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។ 8 ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ 9 ឱអុលឡោះអើយ ខ្ញុំសូមច្រៀងបទថ្មីជូនទ្រង់ ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ ដោយលេងឃឹមកំដរផង។ គីតាបសាបូរជូនទ្រង់ 10 អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។ 11 សូមរំដោះខ្ញុំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង ពួកគេមិនដែលនិយាយពាក្យពិតទេ ហើយក៏មិនដែលគោរពពាក្យ សម្បថរបស់ខ្លួនដែរ។ 12 សូមឲ្យកូនប្រុសៗរបស់យើងប្រៀបដូចជា កូនឈើ ដែលដុះឡើងយ៉ាងស្រស់បំព្រង សូមឲ្យកូនស្រីៗរបស់យើងមានរូបឆោមស្អាត ដូចរូបទេពអប្សរដ៏ល្អប្រណីត។ 13 សូមឲ្យជង្រុករបស់យើងមានពោរពេញ ទៅដោយភោគផលសព្វបែបយ៉ាង សូមឲ្យហ្វូងចៀមនៅតាមវាលស្មៅ របស់យើងកើនចំនួនឡើងរាប់ពាន់រាប់ម៉ឺន។ 14 សូមឲ្យហ្វូងគោរបស់យើង បានកើនចំនួនជាច្រើន គ្មានបាត់ គ្មាននរណាលួចចាប់យកទៅឡើយ ហើយសូមកុំឲ្យមានសំរែកភ័យអាសន្ន នៅតាមទីសាធារណៈរបស់យើងដែរ។ 15 ប្រជាជាតិណាមានពរដូច្នេះ ប្រជាជាតិនោះមានសុភមង្គលហើយ ប្រជាជាតិណាគោរពអុលឡោះតាអាឡា ទុកជាម្ចាស់របស់ខ្លួន ប្រជាជាតិនោះមានសុភមង្គលហើយ! |
© 2014 United Bible Societies, UK.
United Bible Societies