២ កូរិនថូស 12:2 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំស្គាល់បុរសម្នាក់ដែលនៅក្នុងព្រះគ្រីស្ទ គាត់ត្រូវបានឆក់យកទៅស្ថានសួគ៌ទីបីកាលពីដប់បួនឆ្នាំមុន។ គាត់នៅក្នុងរូបកាយ ឬនៅក្រៅរូបកាយ ខ្ញុំមិនដឹងទេ ប៉ុន្តែព្រះទ្រង់ជ្រាប។ Khmer Christian Bible ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រិស្ដ ដែលកាលពីដប់បួនឆ្នាំមុនត្រូវបានឆក់យកទៅស្ថានសួគ៌ទីបី (ទោះបីគាត់ទៅទាំងនៅក្នុងរូបកាយ ឬក្រៅរូបកាយ នោះខ្ញុំមិនដឹងទេ ប៉ុន្ដែព្រះជាម្ចាស់ជ្រាប) ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលត្រូវបានលើកឡើងទៅស្ថានសួគ៌ជាន់ទីបី កាលពីដប់បួនឆ្នាំមុន (ទោះជាក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះប៉ុណ្ណោះទ្រង់ជ្រាប)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ត* កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំស្គាល់មនុស្សម្នាក់នៅក្នុងព្រះគ្រីស្ទ ដែលបានលើកឡើងទៅស្ថានសួគ៌ នៅជាន់ទី៣ នោះប្រហែល១៤ឆ្នាំមកហើយ ទោះបើក្នុងរូបកាយ ឬក្រៅពីរូបកាយ នោះខ្ញុំមិនដឹងទេ មានតែព្រះដែលទ្រង់ជ្រាប អាល់គីតាប ខ្ញុំស្គាល់បុរសម្នាក់ដែលជឿអាល់ម៉ាហ្សៀស កាលពីដប់បួនឆ្នាំមុន អុលឡោះជាអម្ចាស់បានលើកគាត់ឡើងទៅដល់សូរ៉កាជាន់ទីបី មានតែអុលឡោះប៉ុណ្ណោះទ្រង់ជ្រាប)។ |
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ខណៈដែលព្រះអង្គកំពុងប្រទានពរពួកគេ ព្រះអង្គក៏ចាកចេញពីពួកគេ ហើយត្រូវបានលើកឡើងទៅលើមេឃ។
អ្នកដែលហូបសាច់របស់ខ្ញុំ និងផឹកឈាមរបស់ខ្ញុំ ស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។
អ្នកទាំងពីរបានដឹង ក៏គេចទៅទីក្រុងនានាក្នុងលូកៅនា គឺលីស្ត្រា និងឌើបេ ព្រមទាំងតំបន់ជុំវិញ
“ក្រោយមក ខ្ញុំបានត្រឡប់មកយេរូសាឡិមវិញ ហើយខណៈដែលខ្ញុំកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ស្មារតី
សូមជួយសួរសុខទុក្ខអ័ពេលេសជាទីគោរពរាប់អានក្នុងព្រះគ្រីស្ទ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់អើរិស្តូប៊ូល។
សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡាអ្នករួមការងារជាមួយខ្ញុំក្នុងព្រះគ្រីស្ទយេស៊ូវផង។
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
សូមជួយសួរសុខទុក្ខអើបាន់អ្នករួមការងារជាមួយយើងក្នុងព្រះគ្រីស្ទ និងស្តាឃីសជាទីស្រឡាញ់របស់ខ្ញុំ។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ចូរពិចារណាខ្លួនឯងមើល៍ ថាតើអ្នករាល់គ្នាស្ថិតក្នុងជំនឿឬយ៉ាងណា។ ចូរពិសោធខ្លួនឯងមើល៍ចុះ។ ឬមួយក៏ខ្លួនអ្នករាល់គ្នាផ្ទាល់មិនយល់ឃើញទេឬ ថាព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា? លើកលែងតែអ្នករាល់គ្នាជាមនុស្សធ្លាក់ចេញពីការពិសោធប៉ុណ្ណោះ។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ព្រះអង្គដែលយាងចុះមក ជាព្រះអង្គតែមួយដែលយាងឡើងទៅខ្ពស់លើអស់ទាំងមេឃ ដើម្បីឲ្យព្រះអង្គបានបំពេញអ្វីៗទាំងអស់។
បន្ទាប់មក យើងដែលនៅរស់ ដែលនៅសល់ នឹងត្រូវបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស។ ដូច្នេះ យើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូត។
ដូច្នេះ ដោយយើងមានមហាបូជាចារ្យដ៏ធំឧត្ដមដែលបានយាងកាត់មេឃរួចហើយ គឺព្រះយេស៊ូវព្រះបុត្រារបស់ព្រះ នោះចូរឲ្យយើងកាន់ខ្ជាប់នូវពាក្យសារភាពជំនឿ
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីវិសុទ្ធដែលធ្វើដោយដៃមនុស្ស ដែលជារូបតំណាងនៃរបស់ពិតនោះទេ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានសួគ៌ផ្ទាល់ ដើម្បីលេចមកនៅមុខព្រះជំនួសយើង នៅពេលឥឡូវនេះ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ក៏ឮសំឡេងមួយយ៉ាងខ្លាំងដូចសំឡេងត្រែ នៅខាងក្រោយខ្ញុំ
ស្ត្រីនោះសម្រាលបានកូនប្រុសមួយ ដែលត្រូវគ្រប់គ្រងប្រជាជាតិទាំងអស់ដោយដំបងដែក ហើយកូនរបស់នាងនោះក៏ត្រូវបានឆក់យកទៅដល់ព្រះ និងដល់បល្ល័ង្ករបស់ព្រះអង្គ។
ភ្លាមនោះខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយមើល៍! មានបល្ល័ង្កមួយតាំងនៅលើមេឃ ទាំងមានមួយអង្គគង់លើបល្ល័ង្កនោះ។