Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 12:2 - Khmer Christian Bible

2 ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដែល​កាល​ពី​ដប់បួន​ឆ្នាំ​មុនត្រូវ​បាន​ឆក់​យក​ទៅ​ស្ថានសួគ៌​ទី​បី​ (‍ទោះបី​គាត់​ទៅ​ទាំង​នៅ​ក្នុង​រូបកាយ​ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ គាត់​ត្រូវបាន​ឆក់យក​ទៅ​ស្ថានសួគ៌​ទីបី​កាលពី​ដប់បួន​ឆ្នាំមុន​។ គាត់​នៅក្នុង​រូបកាយ ឬ​នៅ​ក្រៅ​រូបកាយ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ជាន់​ទី​បី កាល​ពី​ដប់​បួន​ឆ្នាំ​មុន (ទោះ​ជា​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​ព្រះ‌គ្រិស្ត* កាល​ពី​ដប់‌បួន​ឆ្នាំ​មុន ព្រះ‌អម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​ស្ថាន‌សួគ៌​ជាន់​ទី​បី (ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា រូប​កាយ​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ត​ឃើញ មាន​តែ​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះ‌គ្រីស្ទ ដែល​បាន​លើក​ឡើង​ទៅ​ស្ថាន‌សួគ៌ នៅ​ជាន់​ទី​៣ នោះ​ប្រហែល​១៤​ឆ្នាំ​មក​ហើយ ទោះ​បើ​ក្នុង​រូប‌កាយ ឬ​ក្រៅ​ពី​រូប‌កាយ នោះ​ខ្ញុំ​មិន​ដឹង​ទេ មាន​តែ​ព្រះ​ដែល​ទ្រង់​ជ្រាប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស កាល​ពី​ដប់‌បួន​ឆ្នាំ​មុន អុលឡោះ‌ជាអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​សូរ៉កា​ជាន់​ទី​បី មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។

សូមមើលជំពូក ចម្លង




២ កូរិនថូស 12:2
40 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះអង្គ​កំពុង​ប្រទាន​ពរ​ឲ្យ​ពួកគេ​ ព្រះអង្គ​ក៏​ចាក​ចេញ​ពី​ពួកគេ​ទៅ​ គឺ​ត្រូវ​បាន​លើក​យក​ទៅ​ឯ​ស្ថានសួគ៌​វិញ​។​


អ្នកណា​បរិភោគ​សាច់​របស់​ខ្ញុំ​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​នៅ​ជាប់​នឹង​ខ្ញុំ​ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ។​


ពេល​ពួកគាត់​ដឹង​ ក៏​ភៀសខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ ដូចជា​ក្រុង​លីស្ត្រា​ ក្រុង​ឌើបេ​ និង​តំបន់​ជុំវិញ​


មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​


សូម​ជម្រាបសួរ​ដល់​លោក​អ័ពេលេស​ ជា​អ្នក​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ព្រះគ្រិស្ដ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រុសារ​របស់​លោក​អើរិស្គូប៊ូល។​


សូម​ជម្រាបសួរ​ដល់​នាង​ព្រីសីល​ និង​លោក​អ័គីឡា​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


សូម​ជម្រាបសួរ​ដល់​លោក​អាន់ត្រូនីក​ និង​នាង​យូនាស​ជា​សាច់​ញាតិ​របស់​ខ្ញុំ​ និង​ជា​អ្នក​ជាប់​ឃុំឃាំង​ជាមួយ​ខ្ញុំ​ដែរ​ អ្នក​ទាំង​ពីរ​ជា​អ្នក​ដែល​មាន​កេរិ៍្ដ​ឈ្មោះ​ក្នុង​ចំណោម​ពួក​សាវក​ ព្រមទាំង​បាន​ជឿ​ព្រះគ្រិស្ដ​មុន​ខ្ញុំ​ទៀត​ផង។​


សូម​ជម្រាបសួរ​ដល់​លោក​អើបាន់​ជា​អ្នក​រួម​ការងារ​ជាមួយ​យើង​ក្នុង​ព្រះគ្រិស្ដ​ និង​លោក​ស្តាគីស​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


ប៉ុន្ដែ​ដោយសារ​ព្រះអង្គ​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ត្រលប់​ជា​ប្រាជ្ញា​ មកពី​ព្រះជាម្ចាស់​សម្រាប់​យើង​ ទាំង​ខាង​សេចក្ដី​សុចរិត​ សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​ប្រោសលោះ​


ហេតុអ្វី?​ ដោយ​ព្រោះ​ខ្ញុំ​មិន​ស្រឡាញ់​អ្នក​រាល់គ្នា​ឬ?​ ព្រះជាម្ចាស់​ជ្រាប​ហើយ​


ចូរ​អ្នក​រាល់គ្នា​ល្បងខ្លួន​ឯង​ទៅ​ ​តើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ដែរឬ​ទេ?​ ចូរ​ពិសោធ​ខ្លួន​ឯង​ចុះ​ តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ទេឬ?​ លើកលែង​តែ​អ្នក​រាល់គ្នា​ត្រូវបាន​បដិសេធ​ចោល​ប៉ុណ្ណោះ​


ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​


ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​


តែ​ក្រុមជំនុំ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដែល​នៅ​ស្រុក​យូដា​មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


ព្រះអង្គ​ដែល​បាន​យាង​ចុះ​ ក៏​ជា​ព្រះ​តែ​មួយ​ដែរ​ ដែល​បាន​យាង​ឡើង​ទៅ​ខ្ពស់​លើ​អស់​ទាំង​ស្ថានសួគ៌​ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​បំពេញ​គ្រប់​ការ​ទាំង​អស់​បាន។​


បន្ទាប់​មក​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​ នឹង​ត្រូវ​លើក​ឡើង​ទៅ​ក្នុង​ពពក​ជាមួយ​គ្នា​ ដើម្បី​ជួប​ព្រះអម្ចាស់​នៅ​លើ​អាកាស​ ដូច្នេះ​យើង​នឹង​នៅ​ជាមួយ​ព្រះអម្ចាស់​រហូតត​ទៅ‍។​


ដូច្នេះ​ ដោយ​ព្រោះ​យើង​មាន​សម្ដេច​សង្ឃ​ដ៏​ធំ​បំផុត​ដែល​បាន​យាង​កាត់​ស្ថានសួគ៌​ គឺ​ព្រះយេស៊ូ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចូរ​យើង​កាន់តាម​ជំនឿ​ដែល​យើង​បាន​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ចុះ​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​


នាង​សម្រាល​បាន​កូន​ប្រុស​មួយ​ ដែល​នឹងគ្រប់គ្រង​ជនជាតិ​ទាំង​អស់​ដោយ​ដំបង​ដែក​ ប៉ុន្ដែ​កូន​របស់​នាង​ត្រូវ​បាន​លើក​ឡើង​ទៅ​ដល់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​ព្រះអង្គ។​


រំពេច​នោះ​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​មើល៍​ មាន​បល្ល័ង្ក​មួយ​តាំង​នៅ​ស្ថានសួគ៌​ ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម