Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:4 - ព្រះគម្ពីរខ្មែរសាកល

4 ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក ដែល​នៅ​ពី​លើ​មេឃ​អើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ! ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ផ្ទៃ​មេឃ​នៃ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​ដល់​ទ្រង់​ចុះ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក​ដែល​នៅ​ពី​លើ​មេឃ ទៅ​ទៀត​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់! ទឹក​ទាំង‌ឡាយ​ដែល​ស្ថិត​នៅ​ពី​លើ​ផ្ទៃ​មេឃ​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​លំហ​នៅចន្លោះ​ទឹក ហើយ​ឲ្យ​លំហនោះ​ញែក​ទឹក​និង​ទឹក ចេញពីគ្នា”។


ព្រះ​ក៏​បង្កើត​លំហ ហើយ​ញែក​ទឹក​ដែល​នៅក្រោម​លំហ​ចេញ​ពី​ទឹក​ដែល​នៅលើ​លំហ នោះក៏​កើតមាន​ដូច្នោះ​។


នៅ​ឆ្នាំ​ទីប្រាំមួយរយ​នៃ​អាយុ​របស់​ណូអេ ក្នុង​ខែ​ទីពីរ ថ្ងៃ​ទី១៧ ក្នុង​ខែ​នោះ គឺ​នៅ​ថ្ងៃ​នោះ​ឯង ប្រភពទឹក​ទាំងអស់​នៃ​ទីជម្រៅ​ដ៏ធំ​បាន​ធ្លាយចេញមក ហើយ​បង្អួច​នៃ​មេឃ​ត្រូវបាន​បើក


ព្រះអង្គ​ដាក់ធ្នឹម​បន្ទប់ខាងលើ​របស់ព្រះអង្គ​លើ​ផ្ទៃទឹក ហើយ​យក​ពពក​ធ្វើជា​រទេះចម្បាំង​របស់ព្រះអង្គ ក៏​យាង​នៅលើ​ស្លាប​នៃ​ខ្យល់​។


ព្រះអង្គ​បន្ទាប​អង្គទ្រង់ ដើម្បី​ទត​មើល​មកលើ​ផ្ទៃមេឃ និង​ផែនដី​។


ចូរច្រៀងសរសើរតម្កើងព្រះអង្គ​ដែល​ជិះ​លើ​បណ្ដាមេឃ គឺ​បណ្ដាមេឃ​តាំងពីបុរាណ​! មើល៍! ព្រះអង្គ​បញ្ចេញ​ព្រះសូរសៀង ជា​ព្រះសូរសៀង​ដ៏ខ្លាំងក្រៃលែង​!


ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន ហើយ​សង់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ឡើងវិញ​; ពួកគេ​នឹង​រស់នៅ​ទីនោះ ហើយ​កាន់កាប់​វា​។


ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ គាត់​ត្រូវបាន​ឆក់យក​ទៅ​ស្ថានសួគ៌​ទីបី​កាលពី​ដប់បួន​ឆ្នាំមុន​។ គាត់​នៅក្នុង​រូបកាយ ឬ​នៅ​ក្រៅ​រូបកាយ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម