Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 1:10 - ព្រះគម្ពីរខ្មែរសាកល

10 នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 នៅ​ថ្ងៃ​របស់​ព្រះអម្ចាស់​ ខ្ញុំ​បាន​លង់​នៅ​ក្នុង​វិញ្ញាណ​ ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​យ៉ាង​ខ្លាំង​មួយ​ដូច​ជា​សំឡេង​ត្រែ​នៅ​ពីក្រោយ​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​នៅ​ថ្ងៃ​នៃ​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​ត្រឡប់​ជា​នៅ​ដោយ​វិញ្ញាណ នោះ​ក៏​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ នៅ​ខាង​ក្រោយ​ខ្ញុំ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ថ្ងៃ​របស់​អ៊ីសា‌ជាអម្ចាស់ រស‌អុលឡោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ

សូមមើលជំពូក ចម្លង




វិវរណៈ 1:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ក៏​សួរ​ពួកគេ​ថា​៖“ចុះ​ម្ដេចក៏​ដាវីឌ​ហៅ​ព្រះគ្រីស្ទ​ដោយ​ព្រះវិញ្ញាណ​ថា ‘ព្រះអម្ចាស់’ ដូច្នេះ​? លោក​និយាយថា​:


នៅ​ពេលល្ងាច​ថ្ងៃ​នោះ ដែល​ជា​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ទ្វារ​បាន​បិទ​ហើយ​នៅ​កន្លែងដែល​ពួក​សិស្ស​នៅ ព្រោះតែ​ការភិតភ័យ​ចំពោះ​ពួកយូដា​។ ព្រះយេស៊ូវ​បាន​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


ប្រាំបី​ថ្ងៃ​ក្រោយមក ពួក​សិស្ស​របស់​ព្រះអង្គ​នៅ​ក្នុង​ផ្ទះ​ម្ដងទៀត ហើយ​ថូម៉ាស​ក៏​នៅ​ជាមួយ​ពួកគេ​ដែរ​។ ទោះបីជា​ទ្វារ​បាន​បិទ​ហើយ​ក៏ដោយ ក៏​ព្រះយេស៊ូវ​យាង​មក​ឈរ​នៅ​កណ្ដាលចំណោម រួច​មានបន្ទូលថា​៖“សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​ដល់​អ្នករាល់គ្នា​!”។


នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ពេល​ពួកសិស្ស​ជួបជុំគ្នា​ដើម្បី​កាច់​នំប៉័ង ប៉ូល​និយាយ​នឹង​ពួកគេ ហើយ​ដោយសារ​គាត់​បម្រុងនឹង​ចេញដំណើរ​នៅ​ថ្ងៃបន្ទាប់ គាត់​ក៏​បន្ត​និយាយ​រហូតដល់​កណ្ដាលអធ្រាត្រ​។


ដោយហេតុនេះ ខ្ញុំ​ចង់​ឲ្យ​អ្នករាល់គ្នា​ដឹង​ថា គ្មានអ្នកណា​ដែល​និយាយ​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ អាច​និយាយថា​៖ “សូមឲ្យ​ព្រះយេស៊ូវ​ត្រូវ​បណ្ដាសា” បាន​ឡើយ ហើយក៏​គ្មានអ្នកណា​អាច​និយាយថា​៖ “ព្រះយេស៊ូវ​ជា​ព្រះអម្ចាស់” បាន​ដែរ ប្រសិនបើ​មិនមែន​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​។


រាល់ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ទុកដោយឡែក​ពី​អ្វី​ដែល​ខ្លួនឯង​បាន​សន្សំ តាមដែល​បាន​ចំណេញ ដើម្បីកុំឲ្យ​មាន​ការប្រមូលតង្វាយ​នៅពេល​ខ្ញុំ​មក​ដល់​ឡើយ​។


បន្ទាប់មក ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅ​ទីរហោស្ថាន ហើយ​ខ្ញុំ​បាន​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វតិរច្ឆាន​ពណ៌ក្រហមឆ្អៅ​មួយ​។ សត្វតិរច្ឆាននោះ​មាន​ឈ្មោះ​ជា​ពាក្យប្រមាថព្រះ​ពេញខ្លួន វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់​។


ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម