Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 22:17 - ព្រះគម្ពីរខ្មែរសាកល

17 “ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 មាន​រឿង​មួយ​បាន​កើតឡើង​ ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ ហើយ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ​វិហារ​ ខ្ញុំ​ក៏​លង់​ក្នុង​សុបិន​និមិត្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ខ្ញុំ​បាន​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ ខ្ញុំ​ក៏​លង់​ស្មាតី​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ព្រះ‌វិហារ ខ្ញុំ​លង់​ស្មារតី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ នោះ​ខ្ញុំ​លង់​ស្មារតី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ខ្ញុំ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​នៅ​ពេល​ខ្ញុំ​កំពុង​ទូរអា​ក្នុង​ម៉ាស្ជិទ ខ្ញុំ​លង់​ស្មារតី

សូមមើលជំពូក ចម្លង




កិច្ចការ 22:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មុនដំបូង ខ្ញុំព្រះបាទ​ចាប់ផ្ដើម​ប្រកាស​នៅ​ដាម៉ាស់ ហើយ​បន្ទាប់មក​នៅ​យេរូសាឡិម ស្រុក​យូឌា​ទាំងមូល និង​ដល់​សាសន៍ដទៃ ឲ្យ​ពួកគេ​កែប្រែចិត្ត បែរមក​រក​ព្រះ​វិញ ទាំង​ប្រព្រឹត្ត​អំពើ​ដែល​សម​នឹង​ការកែប្រែចិត្ត​។


នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ


លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។


ព្រមទាំង​តាមរយៈ​អំណាច​នៃ​ទីសម្គាល់ ការអស្ចារ្យ និង​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​ព្រះ​។ ជាលទ្ធផល ខ្ញុំ​បាន​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ពាសពេញ​គ្រប់ទីកន្លែង ចាប់ពី​យេរូសាឡិម​រហូតដល់​អ៊ីលីរីកុន​។


គឺថា​មាន​អាថ៌កំបាំង​ត្រូវបាន​សម្ដែង​ដល់​ខ្ញុំ តាមរយៈ​ការបើកសម្ដែង ដូចដែល​ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប​កាលពីមុន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម