Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 16:10 - ព្រះគម្ពីរខ្មែរសាកល

10 សូម​ជួយ​សួរសុខទុក្ខ​អ័ពេលេស​ជាទីគោរពរាប់អាន​ក្នុង​ព្រះ​គ្រីស្ទ​។ សូម​ជួយ​សួរសុខទុក្ខ​ក្រុមគ្រួសារ​របស់​អើរិស្តូប៊ូល​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 សូម​ជម្រាបសួរ​ដល់​លោក​អ័ពេលេស​ ជា​អ្នក​បាន​ខ្ជាប់​ខ្ជួន​ក្នុង​ព្រះគ្រិស្ដ​ និង​សូម​ជម្រាបសួរ​ដល់​ក្រុម​គ្រុសារ​របស់​លោក​អើរិស្គូប៊ូល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 សូម​ជម្រាប​សួរ​លោក​អ័ពេ‌លេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ។ សូម​ជម្រាប​សួរ​បង‌ប្អូន​ជា​ក្រុម​គ្រួសារ​របស់​លោក​អើរិ‌ស្តូប៊ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​ព្រះ‌គ្រិស្ត។ សូម​ជម្រាប​សួរ​បងប្អូន​ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 សូម​ជំរាប​សួរ​អ្នក​អ័ពេលេស ដែល​ជា​អ្នក​ខ្ជាប់‌ខ្ជួន​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​សូម​ជំរាប​សួរ​ពួក​ផ្ទះ​អើរិ‌ស្តូ‌ប៊ូល

សូមមើលជំពូក ចម្លង

អាល់គីតាប

10 សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បាន​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​អាល់ម៉ា‌ហ្សៀស។ សូម​ជម្រាប​សួរ​បង​ប្អូន ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។

សូមមើលជំពូក ចម្លង




រ៉ូម 16:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត អ្នក​ដែល​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ជាទីគោរពរាប់អាន​ដល់​មនុស្ស​។


សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា​អ្នករួមការងារ​ជាមួយខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ផង​។


សូម​ជួយ​សួរសុខទុក្ខ​អាន់ត្រូនីក និង​យូនាស​ដែលជា​បងប្អូនរួមជាតិ​របស់ខ្ញុំ និង​ជា​អ្នកជាប់គុកជាមួយ​ខ្ញុំ​។ ពួកគាត់​មាន​កេរ្តិ៍ឈ្មោះ​ក្នុងចំណោម​ពួក​សាវ័ក ព្រមទាំង​បាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​មុន​ខ្ញុំ​ទៀតផង​។


មិនត្រឹមតែប៉ុណ្ណោះ​ទេ ប្រសិនបើ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​លើក​ព្រះយេស៊ូវ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​ដែល​លើក​ព្រះ​គ្រីស្ទ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​នោះ ក៏​នឹង​ផ្ដល់ជីវិត​ដល់​រូបកាយ​របស់អ្នករាល់គ្នា​ដែលរមែងតែងតែស្លាប់ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​ដែរ​។


ជាការពិត ត្រូវតែ​មាន​ការបែក​ជា​បក្សពួក​ក្នុងចំណោម​អ្នករាល់គ្នា ដើម្បីឲ្យ​ជាក់ច្បាស់​ថា​អ្នកណា​ពិត ក្នុងចំណោម​អ្នករាល់គ្នា​។


ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ គាត់​ត្រូវបាន​ឆក់យក​ទៅ​ស្ថានសួគ៌​ទីបី​កាលពី​ដប់បួន​ឆ្នាំមុន​។ គាត់​នៅក្នុង​រូបកាយ ឬ​នៅ​ក្រៅ​រូបកាយ ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​។


តាមពិត ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ដោយសារតែការនេះ​ឯង គឺ​ដើម្បី​បាន​ដឹង​ពី​អត្តចរិតដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា ថា​តើ​អ្នករាល់គ្នា​ស្ដាប់បង្គាប់​ក្នុង​គ្រប់ការទាំងអស់​ឬយ៉ាងណា​។


ដោយហេតុនេះ ប្រសិនបើ​អ្នកណា​នៅក្នុង​ព្រះ​គ្រីស្ទ អ្នកនោះ​ជា​អ្វីដែលត្រូវបាននិម្មិតបង្កើត​ជា​ថ្មី​; អ្វីៗ​ដែល​ចាស់​បាន​ផុតទៅ​ហើយ មើល៍! អ្វីៗ​ដែល​ថ្មី​បាន​មកដល់​។


យើង​បាន​ចាត់​បងប្អូន​របស់យើង​ម្នាក់​ទៀត​ឲ្យទៅ​ជាមួយ​ពួកគេ​។ យើង​បាន​ពិសោធ​គាត់​ជាញឹកញាប់​ក្នុង​ការ​ជាច្រើន ហើយឃើញថា​គាត់​មាន​ចិត្តខ្នះខ្នែង ឥឡូវនេះ​គាត់​មានចិត្តខ្នះខ្នែងកាន់តែខ្លាំង​ជាងមុនទៅទៀត ដោយសារ​គាត់មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។


កាលនោះ ក្រុមជំនុំ​ក្នុង​ព្រះ​គ្រីស្ទ​នៅ​យូឌា មិន​បាន​ស្គាល់​មុខ​ខ្ញុំ​ឡើយ


ប៉ុន្តែ​អ្នករាល់គ្នា​ស្គាល់​អត្តចរិតដែលត្រូវបានពិសោធ​របស់​ធីម៉ូថេ​ហើយ ថា​គាត់​បាន​បម្រើ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ដូចជា​កូន​បម្រើ​ឪពុក​។


ត្រូវ​ពិសោធ​អ្នកទាំងនោះ​ជាមុនសិន ថា​ជា​មនុស្ស​ឥតមានកន្លែងបន្ទោសបាន​ឬយ៉ាងណា រួចសឹម​ឲ្យ​ពួកគេ​ធ្វើជាអ្នកជំនួយ​។


សូម​ជួយ​សួរសុខទុក្ខ​ព្រីស៊ីឡា និង​អ័គីឡា ព្រមទាំង​ក្រុមគ្រួសារ​របស់​អូនេស៊ិភ័រ​ផង​។


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម