ពេលខឹង ក៏កុំប្រព្រឹត្តបាប; ពេលនៅលើគ្រែ ចូរសញ្ជឹងគិតក្នុងចិត្តរបស់ខ្លួន ហើយនៅស្ងៀមចុះ។ សេឡា
១ យ៉ូហាន 2:1 - ព្រះគម្ពីរខ្មែរសាកល កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តបាបឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកណាប្រព្រឹត្តបាប យើងមានព្រះជំនួយនៅចំពោះព្រះបិតា គឺព្រះយេស៊ូវគ្រីស្ទដ៏សុចរិតយុត្តិធម៌។ Khmer Christian Bible កូនតូចៗរបស់ខ្ញុំអើយ! ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដបាប ផ្ទុយទៅវិញ បើអ្នកណាម្នាក់ប្រព្រឹត្ដបាប នោះយើងមានអ្នកជំនួយម្នាក់នៅចំពោះព្រះវរបិតា គឺព្រះយេស៊ូគ្រិស្ដជាព្រះដ៏សុចរិត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តអំពើបាប យើងមានព្រះដ៏ជួយការពារ មួយព្រះអង្គ គង់នៅទល់មុខព្រះបិតា គឺព្រះយេស៊ូគ្រិស្តដ៏សុចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនតូចៗរាល់គ្នាអើយ ដែលខ្ញុំសរសេរសេចក្ដីទាំងនេះផ្ញើមក នោះដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាបទៀត តែបើសិនជាអ្នកណាភ្លាត់ធ្វើបាបវិញ នោះយើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត អាល់គីតាប ម្នាលកូនចៅទាំងឡាយអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្ដអំពើបាប។ ប៉ុន្ដែ ប្រសិនបើមាននរណាម្នាក់ប្រព្រឹត្ដអំពើបាប យើងមានអ្នកជួយការពារនៅទល់មុខអុលឡោះជាបិតា គឺអ៊ីសាអាល់ម៉ាហ្សៀសដ៏សុចរិត។ |
ពេលខឹង ក៏កុំប្រព្រឹត្តបាប; ពេលនៅលើគ្រែ ចូរសញ្ជឹងគិតក្នុងចិត្តរបស់ខ្លួន ហើយនៅស្ងៀមចុះ។ សេឡា
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
“ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាដឹងថាព្រះបុត្រាជានរណាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាដឹងថាព្រះបិតាជានរណាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ”។
ដូចដែលព្រះបិតាស្គាល់ខ្ញុំ ហើយខ្ញុំក៏ស្គាល់ព្រះបិតាដែរ។ ខ្ញុំលះបង់ជីវិតរបស់ខ្ញុំសម្រាប់ចៀម។
“កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ ហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណា ឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាយ៉ាងនោះដែរថា: ‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’ ។
ហើយខ្ញុំនឹងទូលសុំព្រះបិតា រួចព្រះអង្គនឹងប្រទានព្រះជំនួយមួយអង្គទៀតមកអ្នករាល់គ្នា ដើម្បីឲ្យព្រះអង្គគង់នៅជាមួយអ្នករាល់គ្នាជារៀងរហូត។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“កូនរាល់គ្នាអើយ កូនគ្មានត្រីទេ មែនទេ?”។ ពួកគេទូលថា៖ “គ្មានទេ”។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។
“ប៉ុន្តែខ្ញុំមានពាក្យបន្ទាល់ប្រសើរជាងពាក្យបន្ទាល់របស់យ៉ូហាន។ ព្រោះថាការងារដែលព្រះបិតាបានប្រទានឲ្យខ្ញុំបង្ហើយ គឺការងារទាំងនោះដែលខ្ញុំកំពុងធ្វើហ្នឹងហើយ ធ្វើបន្ទាល់អំពីខ្ញុំថា ព្រះបិតាបានចាត់ខ្ញុំឲ្យមក។
កុំធ្វើការសម្រាប់អាហារដែលតែងតែខូចរលួយឡើយ ផ្ទុយទៅវិញ ចូរធ្វើការសម្រាប់អាហារដែលនៅគង់វង្សរហូតដល់ជីវិតអស់កល្បជានិច្ច ដែលកូនមនុស្សនឹងឲ្យដល់អ្នករាល់គ្នា។ ដ្បិតព្រះបិតាដ៏ជាព្រះ បានបោះត្រាលើកូនមនុស្សនេះហើយ”។
នាងទូលថា៖ “គ្មានទេ ព្រះអម្ចាស់”។ ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំក៏មិនផ្ដន្ទាទោសនាងដែរ។ ចូរទៅចុះ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តបាបទៀតឡើយ”។
តើមានព្យាការីមួយណាដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀន? ពួកគេបានសម្លាប់អ្នកដែលប្រកាសទុកមុនអំពីការយាងមករបស់ព្រះអង្គដ៏សុចរិតយុត្តិធម៌ ហើយឥឡូវនេះ អ្នករាល់គ្នាបានក្លាយជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គនោះ។
ដ្បិតកាលយើងនៅជាខ្មាំងសត្រូវនៅឡើយ ប្រសិនបើយើងបានផ្សះផ្សានឹងព្រះតាមរយៈការសុគតនៃព្រះបុត្រារបស់ព្រះទៅហើយ ចុះទម្រាំដែលយើងបានផ្សះផ្សារួចហើយ តើយើងនឹងបានសង្គ្រោះដោយជីវិតរបស់ព្រះបុត្រាជាយ៉ាងណាទៅ!
ចុះម្ដេចទៅ? ដោយសារយើងមិននៅក្រោមក្រឹត្យវិន័យ គឺនៅក្រោមព្រះគុណវិញ តើឲ្យយើងប្រព្រឹត្តបាបឬ? មិនមែនដូច្នោះជាដាច់ខាត!
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
ចូរភ្ញាក់ខ្លួនឡើង ហើយឈប់ប្រព្រឹត្តបាប ដ្បិតមានអ្នកខ្លះមិនស្គាល់ព្រះ។ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាអៀនខ្មាស។
ព្រះបានធ្វើឲ្យព្រះអង្គដែលមិនស្គាល់បាប ទៅជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានក្លាយជាសេចក្ដីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ៕
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា!
ជាការពិតមានព្រះតែមួយអង្គគត់ មានអ្នកកណ្ដាលតែមួយគត់រវាងព្រះ និងមនុស្ស គឺព្រះគ្រីស្ទយេស៊ូវដែលជាមនុស្ស;
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីវិសុទ្ធដែលធ្វើដោយដៃមនុស្ស ដែលជារូបតំណាងនៃរបស់ពិតនោះទេ គឺព្រះអង្គបានយាងចូលទៅក្នុងស្ថានសួគ៌ផ្ទាល់ ដើម្បីលេចមកនៅមុខព្រះជំនួសយើង នៅពេលឥឡូវនេះ។
សាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដែលជាព្រះបិតាគឺបែបនេះ: មើលថែកូនកំព្រា និងស្ត្រីមេម៉ាយដែលស្ថិតនៅក្នុងទុក្ខវេទនា ហើយរក្សាខ្លួនឲ្យឥតសៅហ្មងពីលោកីយ៍៕
យើងសរសើរតម្កើងព្រះអម្ចាស់ និងព្រះបិតា ដោយអណ្ដាត ហើយយើងប្រទេចផ្ដាសាមនុស្សដែលត្រូវបានបង្កើតតាមលក្ខណៈដូចព្រះ ដោយអណ្ដាតដដែលនោះដែរ។
ព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ ហើយក៏គ្មានឧបាយកលណាត្រូវបានរកឃើញក្នុងព្រះឱស្ឋរបស់ព្រះអង្គដែរ;
ដ្បិតព្រះគ្រីស្ទបានរងទុក្ខម្ដងដើម្បីប្រោសលោះបាប គឺអ្នកសុចរិតបានជំនួសអ្នកទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះ។ ព្រះគ្រីស្ទត្រូវគេធ្វើគុតខាងសាច់ឈាម ប៉ុន្តែមានព្រះជន្មរស់ឡើងវិញខាងវិញ្ញាណ។
កូនរាល់គ្នាអើយ យើងត្រូវស្រឡាញ់ មិនមែនដោយពាក្យសម្ដី ឬបបូរមាត់ទេ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
អ្នករាល់គ្នាដឹងហើយថា ព្រះគ្រីស្ទបានលេចមក ដើម្បីយកបាបចេញ ហើយនៅក្នុងព្រះអង្គគ្មានបាបឡើយ។
កូនរាល់គ្នាអើយ កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ! អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ជាមនុស្សសុចរិត ដូចដែលព្រះអង្គទ្រង់សុចរិតដែរ។
កូនរាល់គ្នាអើយ អ្នករាល់គ្នាជារបស់ព្រះ ហើយអ្នករាល់គ្នាបានឈ្នះពួកព្យាការីក្លែងក្លាយទាំងនោះ ពីព្រោះព្រះអង្គដែលគង់នៅក្នុងអ្នករាល់គ្នា ធំជាងអ្នកដែលនៅក្នុងពិភពលោក។
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។