Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:11 - ព្រះគម្ពីរខ្មែរសាកល

11 នាង​ទូលថា​៖ “គ្មានទេ ព្រះអម្ចាស់”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​ក៏មិន​ផ្ដន្ទាទោស​នាង​ដែរ​។ ចូរ​ទៅ​ចុះ ចាប់ពីឥឡូវនេះទៅ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 នាង​ទូល​ថា៖​ «គ្មាន​ទេ​ លោក​ម្ចាស់!»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​អ្នក​ដែរ​ ចូរ​ទៅ​ចុះ​ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​ត​ទៅ​ ចូរ​កុំ​ប្រព្រឹត្ដ​បាប​ទៀត»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នាង​ទូល​ឆ្លើយ​ថា៖ «គ្មាន​ទេ លោក​ម្ចាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​ចាប់​ពី​ពេល​នេះ​ទៅ កុំ​ធ្វើ​បាប​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នាង​ទូល​ព្រះអង្គ​ថា៖ «គ្មាន​ទេ​លោក​ម្ចាស់!»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឡើយ»។]

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ លោក​ម្ចាស់ រួច​ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 នាង​ជម្រាប​អ៊ីសា​ថា៖ «គ្មាន​ទេ​លោក!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ខ្ញុំ​ក៏​មិន​ដាក់​ទោស​នាង​ដែរ សុំ​អញ្ជើញ​ទៅ​ចុះ តែ​ពី​ពេល​នេះ​ត​ទៅ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឡើយ»។]

សូមមើលជំពូក ចម្លង




យ៉ូហាន 8:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ចូរ​ស្វែងរក​ព្រះយេហូវ៉ា​ខណៈដែល​អាច​រក​ព្រះអង្គ​ឃើញ ចូរ​ស្រែកហៅ​ព្រះអង្គ​ខណៈដែល​ព្រះអង្គ​គង់នៅ​ជិត​!


ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ​។


ទេ មិនមែនទេ​! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នករាល់គ្នា​មិន​កែប្រែចិត្ត​ទេ នោះ​នឹង​វិនាស​ទាំងអស់គ្នា​ដូច្នោះដែរ”។


ដូចគ្នាដែរ ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅមុខ​បណ្ដា​ទូតសួគ៌​របស់​ព្រះ នឹង​មាន​អំណរ​ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត”។


ឥឡូវ យើង​ត្រូវតែ​អបអរ និង​អរសប្បាយ ដ្បិត​ប្អូនប្រុស​របស់ឯង​ម្នាក់នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; វា​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញហើយ’”៕


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ស្ថានសួគ៌​នឹង​មាន​អំណរ​យ៉ាងនោះដែរ ចំពោះ​មនុស្សបាប​ម្នាក់​ដែល​កែប្រែចិត្ត ជាង​មនុស្ស​សុចរិត​កៅសិប​ប្រាំបួន​នាក់​ដែល​មិន​ចាំបាច់​កែប្រែចិត្ត​។


ខ្ញុំ​បាន​មក​មិនមែន​ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​ដើម្បី​ហៅ​មនុស្សបាប​ឲ្យ​កែប្រែចិត្តវិញ”។


បន្ទាប់មក ពួកគេ​ក៏​ចេញទៅ​ភូមិ​ផ្សេងទៀត​។


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“អាណាចក្រ​របស់ខ្ញុំ​មិនមែន​ជារបស់​ពិភពលោកនេះ​ទេ​។ ប្រសិនបើ​អាណាចក្រ​របស់ខ្ញុំ​ជា​របស់​ពិភពលោកនេះ ម្ល៉េះសម​ពួក​អ្នកបម្រើ​របស់ខ្ញុំ​បាន​តយុទ្ធ ដើម្បីកុំឲ្យ​ខ្ញុំ​ត្រូវគេ​ប្រគល់​ទៅ​ពួក​ជនជាតិយូដា​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​របស់ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ”។


ពីព្រោះ​ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់ព្រះអង្គឲ្យមក​ក្នុង​ពិភពលោក មិនមែន​ដើម្បី​កាត់ទោស​មនុស្សលោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្សលោក​តាមរយៈ​ព្រះបុត្រា​វិញ​។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​ទ្រង់​រក​គាត់​នៅក្នុង​ព្រះវិហារ ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖“មើល៍! អ្នក​ជា​ហើយ កុំ​ប្រព្រឹត្តបាប​ទៀតឡើយ ក្រែងលោ​មាន​ការ​អាក្រក់ជាង​នេះ​កើតឡើង​ដល់​អ្នក”។


អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​សាច់ឈាម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណាឡើយ​។


ឬមួយក៏​អ្នក​មើលងាយ​ភាពបរិបូរ​នៃ​សេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និង​សេចក្ដីអត់ធ្មត់​របស់​ព្រះអង្គ ដោយ​មិនយល់​ថា ព្រះហឫទ័យសប្បុរស​របស់​ព្រះ គឺដើម្បី​នាំ​អ្នក​ទៅ​ដល់​ការកែប្រែចិត្ត​ទេ​ឬ​?


ដ្បិត​ខ្ញុំ​មាន​អ្វី​ពាក់ព័ន្ធនឹង​ការ​កាត់ទោស​អ្នក​ខាងក្រៅ​? តើ​មិនមែន​អ្នក​ខាងក្នុង​ទេ​ឬ ដែល​អ្នករាល់គ្នា​ត្រូវ​កាត់ទោស​?


ហើយ​ចូរ​ចាត់ទុក​ការអត់ធ្មត់​របស់​ព្រះអម្ចាស់​នៃយើង​ថា​ជា​សេចក្ដីសង្គ្រោះ ដូចដែល​ប៉ូល​បងប្អូន​ដ៏ជាទីស្រឡាញ់​របស់យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​ដែរ ស្របតាម​ប្រាជ្ញា​ដែល​ប្រទាន​ដល់​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម