Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 4:4 - ព្រះគម្ពីរខ្មែរសាកល

4 ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប​; ពេល​នៅលើ​គ្រែ ចូរ​សញ្ជឹងគិត​ក្នុង​ចិត្ត​របស់ខ្លួន ហើយ​នៅស្ងៀម​ចុះ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​ខឹង​ចុះ តែ​កុំប្រព្រឹត្ត​អំពើ​បាប​ឡើយ ចូរ​សញ្ជឹង​គិត​ក្នុង​ដំណេក​របស់​អ្នក ហើយ​នៅ​ស្ងៀម​ចុះ។ -បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដូច្នេះ ចូរ​មាន​ចិត្ត​ញ័រ​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ ចូរ​រំពឹង​គិត​នៅ​ក្នុង​ចិត្ត ក្នុង​កាល​ដែល​ដេក​លើ​ដំណេក ហើយ​នៅ​ស្ងៀម​ចុះ។ បង្អង់

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បើ​អ្នក​រាល់​គ្នា​ច្រឡោត​ខឹង មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ​ តែ​ត្រូវ​ដេក​គិត​ពិចារណា ហើយ​រំងាប់​ចិត្ត​ទៅ។ - សម្រាក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 4:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​មេដឹកនាំ​បាន​តាមបៀតបៀន​ទូលបង្គំ​ដោយគ្មានមូលហេតុ យ៉ាងណាមិញ ចិត្ត​របស់ទូលបង្គំ​កោតខ្លាច​តែ​ព្រះបន្ទូល​របស់ព្រះអង្គ​ប៉ុណ្ណោះ​។


ឱ​ព្រះ​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ ដ្បិត​ព្រះអង្គ​នឹង​ឆ្លើយ​មក​ទូលបង្គំ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​សណ្ដាប់​ពាក្យ​របស់ទូលបង្គំ​ផង​!


ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!


មនុស្ស​ជាច្រើន​និយាយ​អំពី​ព្រលឹង​របស់ទូលបង្គំ​ថា​៖ “គ្មាន​សេចក្ដីសង្គ្រោះ​ពី​ព្រះ សម្រាប់​វា​ឡើយ”។ សេឡា


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


ចូរឲ្យ​ផែនដី​ទាំងមូល​កោតខ្លាច​ព្រះយេហូវ៉ា ចូរឲ្យ​អស់អ្នក​ដែល​រស់នៅ​ក្នុង​ពិភពលោក​ភិតភ័យ​នឹង​ព្រះអង្គ


“ចូរ​ស្ងៀមស្ងប់​ទៅ ហើយ​ចូរ​ដឹង​ថា​យើង​ជា​ព្រះ​! យើង​នឹង​ត្រូវបាន​លើកតម្កើង​ក្នុងចំណោម​ប្រជាជាតិ​នានា យើង​នឹង​ត្រូវបាន​លើកតម្កើង​នៅលើ​ផែនដី”។


ពេល​ទូលបង្គំ​នឹកចាំ​អំពី​ព្រះអង្គ​នៅលើ​គ្រែ​របស់ទូលបង្គំ ទូលបង្គំ​ជញ្ជឹងគិត​អំពី​ព្រះអង្គ​ពេញ​យាមពេលយប់


ទូលបង្គំ​នឹកឃើញ​ចម្រៀង​របស់ទូលបង្គំ​នៅ​ពេលយប់ ទូលបង្គំ​សញ្ជឹងគិត​ក្នុងចិត្ត ហើយ​វិញ្ញាណ​របស់ទូលបង្គំ​ស្វែងយល់​ថា​៖


វិថី​របស់​មនុស្ស​ទៀងត្រង់ គឺ​ការដែល​បែរចេញ​ពី​សេចក្ដី​អាក្រក់​; អ្នកដែល​ការពារ​ផ្លូវ​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​។


អំពើទុច្ចរិត​ត្រូវបាន​លុបលាង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់ ហើយ​មនុស្ស​បាន​បែរចេញ​ពី​សេចក្ដី​អាក្រក់ ដោយ​ការកោតខ្លាច​ព្រះយេហូវ៉ា​។


កុំ​ធ្វើជា​មនុស្ស​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ឡើយ ចូរ​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​បែរចេញ​ពី​សេចក្ដី​អាក្រក់​;


ចូរ​ពិចារណា​ខ្លួនឯង​មើល៍ ថា​តើ​អ្នករាល់គ្នា​ស្ថិត​ក្នុង​ជំនឿ​ឬយ៉ាងណា​។ ចូរ​ពិសោធ​ខ្លួនឯង​មើល៍​ចុះ​។ ឬមួយក៏​ខ្លួនអ្នករាល់គ្នាផ្ទាល់​មិន​យល់ឃើញ​ទេ​ឬ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា​? លើកលែងតែ​អ្នករាល់គ្នា​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ប៉ុណ្ណោះ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប កុំឲ្យ​កំហឹង​របស់អ្នករាល់គ្នា​នៅ​រហូតដល់​ថ្ងៃលិច


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម