ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
១ ពេត្រុស 1:7 - ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។ Khmer Christian Bible ក៏ដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលវិសេសជាងមាសដែលតែងតែខូច ទោះបីបានសាកដោយសារភ្លើងក៏ដោយ ឃើញថាស្មោះត្រង់ និងបានទទួលការសរសើរ សិរីរុងរឿង និងកិត្ដិយសនៅថ្ងៃដែលព្រះយេស៊ូគ្រិស្ដយាងមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទុក្ខលំបាកទាំងនេះនឹងលត់ដំ ជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្តសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យការសាកលសេចក្ដីជំនឿនៃអ្នករាល់គ្នា ដ៏វិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ នោះបានឃើញសំរាប់ជាសេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ នឹងសិរីល្អ ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមក អាល់គីតាប ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។ |
ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
បានប្រាជ្ញាប្រសើរជាងបានមាសយ៉ាងណាហ្ន៎! បានការយល់ដឹងប្រសើរជាងប្រាក់ដែលសម្រិតសម្រាំង។
ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯព្រះយេហូវ៉ាជាអ្នកពិសោធចិត្ត។
ផលផ្លែរបស់ខ្ញុំប្រសើរជាងមាស គឺប្រសើរជាងមាសសុទ្ធទៅទៀត រីឯភោគផលរបស់ខ្ញុំក៏ប្រសើរជាងប្រាក់ដែលសម្រិតសម្រាំងដែរ។
ហើយទ្រព្យសម្បត្តិនោះក៏បាត់បង់ទៅ ដោយសារតែជំនួញបរាជ័យ; ដូច្នេះ នៅពេលគាត់បង្កើតបានកូនប្រុស ក៏គ្មានសល់អ្វីនៅដៃវាដែរ។
មើល៍! យើងបានបន្សុទ្ធអ្នក ប៉ុន្តែមិនដូចបន្សុទ្ធប្រាក់ទេ គឺយើងបានសាកល្បងអ្នកនៅក្នុងឡនៃទុក្ខវេទនាវិញ។
យើងនឹងនាំមួយភាគបីនោះទៅក្នុងភ្លើង ហើយបន្សុទ្ធពួកគេដូចជាបន្សុទ្ធប្រាក់ ក៏នឹងសាកពួកគេដូចជាសាកមាសផង។ ពួកគេនឹងស្រែកហៅនាមរបស់យើង ហើយយើងនឹងឆ្លើយតបនឹងពួកគេ។ យើងនឹងពោលថា: ‘ពួកគេជាប្រជារាស្ត្ររបស់យើង’ ហើយពួកគេនឹងពោលថា: ‘ព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំ’”៕
ព្រះអង្គនឹងគង់ចុះដូចជាជាងទង និងដូចជាអ្នកជម្រះប្រាក់ ហើយព្រះអង្គនឹងជម្រះកូនចៅលេវី គឺបន្សុទ្ធពួកគេដូចបន្សុទ្ធមាស និងប្រាក់ នោះពួកគេនឹងថ្វាយតង្វាយដល់ព្រះយេហូវ៉ាដោយសេចក្ដីសុចរិត។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅក្នុងពិភពលោកថ្មី ពេលកូនមនុស្សអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក អ្នករាល់គ្នាដែលមកតាមខ្ញុំ គឺអ្នករាល់គ្នាហ្នឹងហើយ នឹងអង្គុយលើបល្ល័ង្កដប់ពីរដែរ ទាំងជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែលផង។
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
“ចៅហ្វាយក៏និយាយនឹងគាត់ថា: ‘ធ្វើបានល្អណាស់ បាវបម្រើដ៏ល្អ និងស្មោះត្រង់អើយ! អ្នកបានស្មោះត្រង់នឹងការបន្តិចបន្តួច ខ្ញុំនឹងតែងតាំងអ្នកឲ្យត្រួតលើការជាច្រើន។ ចូរចូលរួមមានអំណរជាមួយចៅហ្វាយអ្នកចុះ!’។
ចូរលក់អ្វីៗដែលអ្នករាល់គ្នាមាន ហើយចែកទានចុះ។ ចូររៀបចំថង់ប្រាក់ដែលមិនចេះពុកផុយ និងទ្រព្យសម្បត្តិដែលមិនចេះអស់ ទុកសម្រាប់ខ្លួនឯងនៅស្ថានសួគ៌ ជាកន្លែងដែលគ្មានចោរមកជិត ឬសត្វល្អិតស៊ីបំផ្លាញនោះឡើយ។
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
ប៉ុន្តែពេត្រុសនិយាយនឹងគាត់ថា៖ “ចូរឲ្យប្រាក់របស់អ្នកវិនាសជាមួយអ្នកទៅ! ដ្បិតអ្នកគិតថាអំណោយទានរបស់ព្រះទិញដោយប្រាក់បាន!
រីឯសិរីរុងរឿង កិត្តិយស និងសេចក្ដីសុខសាន្តនឹងមានដល់អស់អ្នកដែលប្រព្រឹត្តការល្អ គឺមុនដំបូងដល់ជនជាតិយូដា បន្ទាប់មកដល់សាសន៍ដទៃ។
ផ្ទុយទៅវិញ មនុស្សដែលជាជនជាតិយូដាផ្នែកខាងក្នុង ទើបជាជនជាតិយូដាពិតប្រាកដ ហើយការកាត់ស្បែកនៅក្នុងចិត្ត គឺការកាត់ស្បែកតាមវិញ្ញាណ មិនមែនតាមគម្ពីរវិន័យ ទើបជាការកាត់ស្បែកពិតប្រាកដ។ មនុស្សបែបនេះទទួលការសរសើរ មិនមែនពីមនុស្សទេ គឺពីព្រះវិញ៕
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
របស់សព្វសារពើដែលត្រូវបានបង្កើតកំពុងទន្ទឹងរង់ចាំដោយសង្ឃឹមទុក ចំពោះការដែលកូនៗរបស់ព្រះត្រូវបានសម្ដែងឲ្យឃើញ
នោះកិច្ចការរបស់ម្នាក់ៗនឹងជាក់ច្បាស់ ដ្បិតថ្ងៃនោះនឹងធ្វើឲ្យច្បាស់ គឺសម្ដែងឲ្យឃើញដោយភ្លើង ហើយភ្លើងនោះនឹងពិសោធកិច្ចការរបស់ម្នាក់ៗថាជាយ៉ាងណា។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
ដូច្នេះ ចូរត្រៀមគំនិតរបស់អ្នករាល់គ្នា ចូរមានគំនិតមធ្យ័ត ចូរសង្ឃឹមទាំងស្រុងលើព្រះគុណដែលកំពុងត្រូវបាននាំមកឯអ្នករាល់គ្នា នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
អ្នករាល់គ្នាត្រូវបានការពារដោយព្រះចេស្ដារបស់ព្រះ តាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះដែលត្រូវបានរៀបចំជាស្រេចដើម្បីសម្ដែងឲ្យឃើញនៅគ្រាចុងបញ្ចប់។
ចូរចូលមកជិតព្រះអង្គដែលជាថ្មដ៏រស់។ ព្រះអង្គជាថ្មដែលត្រូវមនុស្សបដិសេធ ប៉ុន្តែចំពោះព្រះ ជាថ្មដែលត្រូវបានជ្រើសរើសដ៏មានតម្លៃ។
ដូច្នេះ ចំពោះអ្នករាល់គ្នាដែលជឿ ថ្មនេះមានតម្លៃ រីឯចំពោះអ្នកមិនជឿ ថ្មនេះជា “ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ”។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំប្លែកចិត្តនឹងការពិសោធដូចភ្លើងក្នុងចំណោមអ្នករាល់គ្នា ដែលមកដល់ដើម្បីសាកល្បងអ្នករាល់គ្នា ហាក់ដូចជាមានរឿងចម្លែកកើតឡើងចំពោះអ្នករាល់គ្នាឡើយ។
ផ្ទុយទៅវិញ ចូរអរសប្បាយដែលអ្នករាល់គ្នាមានចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាមានអំណរអរសប្បាយយ៉ាងខ្លាំងនឹងការសម្ដែងឲ្យឃើញសិរីរុងរឿងរបស់ព្រះអង្គដែរ។
ដូច្នេះ ខ្ញុំ ដែលជាចាស់ទុំដូចគ្នា និងជាសាក្សីអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ ព្រមទាំងជាអ្នកមានចំណែកក្នុងសិរីរុងរឿងដែលរៀបនឹងត្រូវបានសម្ដែង ខ្ញុំសូមជំរុញទឹកចិត្តពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។
ដូច្នេះ អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយព្រោះអ្នករាល់គ្នាកំពុងរង់ចាំការទាំងនេះ ចូរខំប្រឹងឲ្យព្រះបានទតឃើញថាអ្នករាល់គ្នាឥតប្រឡាក់ និងឥតសៅហ្មង ទាំងមានសេចក្ដីសុខសាន្ត
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ដោយព្រោះអ្នកបានរក្សាពាក្យរបស់យើងអំពីការស៊ូទ្រាំ យើងក៏នឹងរក្សាអ្នកពីគ្រានៃការសាកល្បងដែលរៀបនឹងមកលើពិភពលោកទាំងមូលដែរ ជាគ្រាដែលនឹងមកដល់ដើម្បីសាកមនុស្សដែលរស់នៅលើផែនដី។
យើងណែនាំអ្នកឲ្យទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកមានស្ដុកស្ដម្ភ ហើយឲ្យទិញសម្លៀកបំពាក់សដើម្បីស្លៀកពាក់ កុំឲ្យគេឃើញសេចក្ដីគួរខ្មាសនៃភាពអាក្រាតរបស់អ្នកឡើយ ព្រមទាំងឲ្យទិញថ្នាំលាបភ្នែកអ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។