Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:14 - ព្រះគម្ពីរខ្មែរសាកល

14 ហើយ​ទ្រព្យសម្បត្តិ​នោះ​ក៏​បាត់បង់​ទៅ ដោយសារតែ​ជំនួញ​បរាជ័យ​; ដូច្នេះ នៅពេល​គាត់​បង្កើត​បាន​កូនប្រុស ក៏​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហើយ​ទ្រព្យ‌សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​ម្នាក់ គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហើយ​ទ្រព្យ​សម្បត្តិ​នោះ​រមែង​បាត់​ទៅ ដោយ​គ្រោះ​អាក្រក់​ណា​មួយ បើ​អ្នក​នោះ​បាន​បង្កើត​កូន​ប្រុស​១ នោះ​គ្មាន​សល់​អ្វី​នៅ​ដៃ​វា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អ្នក​នោះ​បាត់​បង់​ទ្រព្យ​សម្បត្តិ ដោយ​ប្រការ​អាក្រក់​ណា​មួយ ពេល​កូន​កើត​មក នោះ​គ្មាន​អ្វី​ទុក​ឲ្យ​កូន​ឡើយ។

សូមមើលជំពូក ចម្លង




សាស្តា 5:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាកដមែន មនុស្ស​ដើរចុះឡើង​ដូចជា​ស្រមោល គេ​ពិតជា​ជ្រួលច្របល់ ហើយ​ឥតន័យ​ដែរ​; គេ​បង្គរ​ទ្រព្យសម្បត្តិ​ទុក ប៉ុន្តែ​មិន​ដឹង​ថា តើ​នរណា​នឹង​ប្រមូលយក​ទ្រព្យសម្បត្តិទាំងនោះ​ឡើយ​។


ទោះបីជា​ពេល​នៅរស់ គេ​ឲ្យពរ​ព្រលឹង​របស់ខ្លួន​ដោយពោលថា​៖ “គេ​នឹង​សរសើរ​ឯង ពីព្រោះ​ឯង​ធ្វើបានល្អ​ដល់​ខ្លួន” ក៏ដោយ


កាលណា​អ្នក​ចោល​ភ្នែក​ទៅលើ​ទ្រព្យសម្បត្តិ វា​ក៏​បាត់ទៅ ដ្បិត​វា​តែងតែដុះ​ស្លាប​ហើរ​ទៅលើ​មេឃ​ដូច​ឥន្ទ្រី​។


ពោលគឺ ចំពោះ​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ប្រាជ្ញា ចំណេះដឹង និង​អំណរ រីឯ​ចំពោះ​មនុស្សបាប​វិញ ព្រះអង្គ​ប្រទាន​បន្ទុក​ឲ្យ​ប្រមូល និង​បង្គរ ដើម្បី​ប្រគល់​ដល់​មនុស្ស​ដែល​ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​៕


ខ្ញុំ​បាន​ឃើញ​ថា​មាន​ការអាក្រក់​មួយ​គួរឲ្យឈឺចិត្ត​នៅក្រោម​ថ្ងៃ គឺ​ទ្រព្យសម្បត្តិ​ដែល​ម្ចាស់​សន្សំ នាំ​អន្តរាយ​ដល់​ខ្លួន


ដូចដែល​គេ​ចេញមក​ពី​ផ្ទៃ​ម្ដាយ គឺ​ដូចដែល​គេ​បាន​មក​ទាំង​ខ្លួនទទេ​យ៉ាងណា គេ​នឹង​ត្រឡប់​ទៅ​វិញ​យ៉ាងនោះដែរ​; សូម្បីតែ​អ្វី​ពី​ការនឿយហត់​របស់ខ្លួន ក៏​គេ​យក​ទៅ​ក្នុង​ដៃ​របស់ខ្លួន​មិនបានឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម