Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:21 - ព្រះគម្ពីរខ្មែរសាកល

21 “ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ​!’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ចៅហ្វាយ​ពោល​ទៅ​គាត់​ថា "ប្រសើរ​ណាស់ អ្នក​បម្រើ​ល្អ ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​មាន​ចិត្ត​ស្មោះ​ត្រង់​នឹង​របស់​បន្តិច‌បន្តួច ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន។ ចូរ​ចូល​មក​អរ​សប្បាយ​ជា​មួយ​ចៅហ្វាយ​របស់​អ្នក​ចុះ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថា: “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ត​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ចៅហ្វាយ​និយាយ​ថា ប្រពៃ​ហើយ បាវ​ល្អ​ស្មោះ‌ត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ មាន​ចិត្ដ​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:21
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ការគាប់ព្រះទ័យ​របស់​ស្ដេច មាន​ដល់​បាវបម្រើ​ដែល​មានប្រាជ្ញា ប៉ុន្តែ​សេចក្ដីក្រេវក្រោធ​របស់ទ្រង់ មាន​ដល់​អ្នកដែល​នាំមកនូវសេចក្ដីអាម៉ាស់​៕


មនុស្ស​ស្មោះត្រង់​មាន​ពរ​យ៉ាងច្រើន រីឯ​អ្នកដែល​ប្រញាប់​ឲ្យ​បាន​ក្លាយជាអ្នកមាន នឹង​មិន​រួចទោស​ឡើយ​។


“ចុះ​តើ​នរណា​ជា​បាវបម្រើ​ស្មោះត្រង់ ហើយ​មានប្រាជ្ញា ដែល​ចៅហ្វាយ​បាន​តែងតាំងឲ្យត្រួត​លើ​អ្នកផ្ទះ​របស់​លោក ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេលកំណត់​?


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​។


“ចៅហ្វាយ​ក៏​និយាយ​នឹង​គាត់​ថា​: ‘ធ្វើបាន​ល្អ​ណាស់ បាវបម្រើ​ដ៏ល្អ និង​ស្មោះត្រង់​អើយ​! អ្នក​បាន​ស្មោះត្រង់​នឹង​ការ​បន្តិចបន្តួច ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យត្រួត​លើ​ការ​ជាច្រើន​។ ចូរ​ចូលរួម​មាន​អំណរ​ជាមួយ​ចៅហ្វាយ​អ្នក​ចុះ!’។


“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជាប្រាកដ​ថា ចៅហ្វាយ​នឹង​តែងតាំង​គាត់​ឲ្យត្រួត​លើ​អ្វីៗ​ទាំងអស់​ដែល​លោក​មាន​។


អ្នក​ដែល​ស្មោះត្រង់​នឹង​ការ​តូចបំផុត ក៏​ស្មោះត្រង់​នឹង​ការ​ជាច្រើន ហើយ​អ្នក​ដែល​ទុច្ចរិត​នឹង​ការ​តូចបំផុត ក៏​ទុច្ចរិត​នឹង​ការ​ជាច្រើន​ដែរ។


ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ អ្នកនោះ​ត្រូវតែ​មកតាម​ខ្ញុំ ហើយ​កន្លែងដែល​ខ្ញុំ​នៅ អ្នកបម្រើ​របស់ខ្ញុំ​ក៏​នឹង​នៅ​ទីនោះ​ដែរ​។ ប្រសិនបើ​អ្នកណា​បម្រើ​ខ្ញុំ ព្រះ​បិតា​នឹង​លើកកិត្តិយស​អ្នកនោះ​។


ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។


ព្រះ​បិតា​អើយ ទូលបង្គំ​ចង់ឲ្យ​អ្នកដែល​ព្រះអង្គ​បាន​ប្រទាន​មក​ទូលបង្គំ​នៅ​ជាមួយ​ទូលបង្គំ ត្រង់​កន្លែងដែល​ទូលបង្គំ​នៅ​ដែរ ដើម្បីឲ្យ​ពួកគេ​ឃើញ​សិរីរុងរឿង​របស់ទូលបង្គំ ដែល​ព្រះអង្គ​បាន​ផ្ដល់​ឲ្យ​ទូលបង្គំ ដ្បិត​ព្រះអង្គ​ទ្រង់​ស្រឡាញ់​ទូលបង្គំ​មុន​កំណើត​នៃ​ពិភពលោក​។


ផ្ទុយទៅវិញ មនុស្ស​ដែល​ជា​ជនជាតិយូដា​ផ្នែកខាងក្នុង ទើបជា​ជនជាតិយូដា​ពិតប្រាកដ ហើយ​ការកាត់ស្បែក​នៅក្នុង​ចិត្ត គឺ​ការកាត់ស្បែក​តាម​វិញ្ញាណ មិនមែន​តាម​គម្ពីរវិន័យ ទើបជា​ការកាត់ស្បែក​ពិតប្រាកដ​។ មនុស្សបែបនេះ​ទទួល​ការសរសើរ មិនមែន​ពី​មនុស្ស​ទេ គឺ​ពី​ព្រះ​វិញ​៕


ដូច្នេះ កុំ​វិនិច្ឆ័យ​អ្វី​មុន​ពេលកំណត់​ឡើយ គឺ​រហូតដល់​ព្រះអម្ចាស់​យាង​មក​; ព្រះអង្គ​នឹង​បំភ្លឺ​ការសម្ងាត់​ដែល​នៅក្នុង​ទីងងឹត ហើយ​សម្ដែងឲ្យឃើញ​គម្រោង​នៃ​ចិត្ត​ដែរ​។ ពេលនោះ ការសរសើរ​ពី​ព្រះ​នឹង​មាន​ដល់​មនុស្ស​ម្នាក់ៗ​។


ដ្បិត​មិនមែន​អ្នក​ដែល​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ទេ ដែល​ជា​ទីគោរពរាប់អាន គឺ​អ្នកដែល​ព្រះអម្ចាស់​ណែនាំឲ្យទទួលយក​នោះ​វិញ​៕


ដោយហេតុនេះ យើង​កំណត់មហិច្ឆតា​របស់យើង​គឺ​បំពេញព្រះហឫទ័យ​ព្រះអង្គ ទោះបីជា​យើង​នៅក្នុងរូបកាយ​ក្ដី នៅឆ្ងាយ​ពីរូបកាយ​ក្ដី


ខ្ញុំ​ជាប់គំនាប​ទាំងសងខាង គឺ​ប្រាថ្នាចង់​ចាកចេញ​ទៅ​នៅ​ជាមួយ​ព្រះ​គ្រីស្ទ ដ្បិត​ការនេះ​ប្រសើរជាង​ខ្លាំង​ណាស់


ដ្បិត​អ្នក​ដែល​ធ្វើជាអ្នកជំនួយ​បាន​ល្អ នឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​សម្រាប់​ខ្លួន ព្រមទាំង​បាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ជំនឿ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ប្រសិនបើ​យើង​ស៊ូទ្រាំ យើង​ក៏​នឹង​គ្រងរាជ្យជាមួយ​ព្រះអង្គ​ដែរ​; ប្រសិនបើ​យើង​បដិសេធ​ព្រះអង្គ ព្រះអង្គ​ក៏​នឹង​បដិសេធ​យើង​ដែរ​។


ទាំង​រំពឹងមើលទៅ​ព្រះយេស៊ូវ​ដែលជា​ស្ថាបនិក និង​ជា​អ្នកបង្ហើយ​នៃ​ជំនឿ​។ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅលើ​ឈើឆ្កាង​ដោយ​មើលងាយ​ការអៀនខ្មាស ព្រោះតែ​អំណរ​ដែល​មាន​ដាក់នៅមុខ​ព្រះអង្គ ហើយ​ឥឡូវនេះ ព្រះអង្គ​បាន​គង់ចុះ​នៅ​ខាងស្ដាំ​បល្ល័ង្ក​របស់​ព្រះ​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម