សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
១ ធីម៉ូថេ 4:10 - ព្រះគម្ពីរខ្មែរសាកល នេះជាហេតុដែលយើងធ្វើការនឿយហត់ ទាំងតស៊ូ ពីព្រោះយើងបានសង្ឃឹមលើព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះនៃមនុស្សទាំងអស់ ជាពិសេសអ្នកជឿ។ Khmer Christian Bible ដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ទាំងតយុទ្ធ ព្រោះយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ដែលជាព្រះអង្គសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់ពួកអ្នកជឿ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្ដីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ ដែលទ្រង់ជាព្រះអង្គសង្រ្គោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម អាល់គីតាប យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើអុលឡោះដ៏នៅអស់កល្ប ទ្រង់ជាម្ចាស់សង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ |
សូមឲ្យអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះនិយាយដូច្នេះ គឺអ្នកដែលព្រះអង្គបានប្រោសលោះពីកណ្ដាប់ដៃរបស់បច្ចាមិត្ត
សេចក្ដីសុចរិតរបស់ព្រះអង្គប្រៀបដូចជាភ្នំនានាដ៏ធំឧត្ដម សេចក្ដីយុត្តិធម៌របស់ព្រះអង្គប្រៀបដូចជាទីជម្រៅដ៏មហិមា។ ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជួយសង្គ្រោះមនុស្ស និងសត្វ!
ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕
រីឯទូលបង្គំវិញ ទូលបង្គំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់របស់ព្រះ ទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះ ជារៀងរហូតអស់កល្បជានិច្ច។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាដែលកោតខ្លាចព្រះយេហូវ៉ា ហើយស្ដាប់តាមសំឡេងរបស់បាវបម្រើព្រះអង្គ? ចូរឲ្យអ្នកដែលដើរក្នុងភាពងងឹត ហើយគ្មានពន្លឺ ទុកចិត្តលើព្រះនាមរបស់ព្រះយេហូវ៉ា ហើយពឹងផ្អែកលើព្រះរបស់ខ្លួនចុះ!
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ស៊ីម៉ូនពេត្រុសទូលឆ្លើយថា៖ “លោកជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះដែលមានព្រះជន្មរស់!”។
វាបានទុកចិត្តលើព្រះ; បើសិនព្រះអង្គសព្វព្រះហឫទ័យនឹងវា ទុកឲ្យព្រះអង្គស្រោចស្រង់វាឥឡូវនេះទៅ! ដ្បិតវាបាននិយាយថា: ‘ខ្ញុំជាព្រះបុត្រារបស់ព្រះ’”។
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលស្ដាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះអង្គដែលចាត់ខ្ញុំឲ្យមក មានជីវិតអស់កល្បជានិច្ច ព្រមទាំងគ្មានការជំនុំជម្រះឡើយ ប៉ុន្តែឆ្លងផុតពីសេចក្ដីស្លាប់ទៅក្នុងជីវិតរួចហើយ។
ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។
ព្រះអង្គបានស្រោចស្រង់យើងពីគ្រោះថ្នាក់ដល់ជីវិតដ៏ធំយ៉ាងនេះហើយ ហើយព្រះអង្គនឹងស្រោចស្រង់យើងទៀត——យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងនៅតែស្រោចស្រង់យើងទៀតជាមិនខាន។
ព្រះអង្គបានថ្វាយអង្គទ្រង់ជាថ្លៃលោះជំនួសមនុស្សទាំងអស់ ការនេះជាទីបន្ទាល់ដែលផ្ដល់មកក្នុងពេលកំណត់។
ប៉ុន្តែទោះបីជាខ្ញុំក្រមកដល់ក៏ដោយ ក៏អ្នកដឹងហើយ នូវរបៀបដែលត្រូវប្រព្រឹត្តក្នុងដំណាក់របស់ព្រះ ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។
ចំពោះអ្នកមាននៅលោកីយ៍នេះ ចូរបង្គាប់ពួកគេកុំឲ្យមានឫកធំ ហើយក៏កុំឲ្យសង្ឃឹមលើទ្រព្យសម្បត្តិដែលមិនទៀងដែរ ផ្ទុយទៅវិញ ត្រូវសង្ឃឹមលើព្រះដែលប្រទានអ្វីៗទាំងអស់ដល់យើងយ៉ាងសម្បូរហូរហៀរឲ្យយើងបានអរសប្បាយ។
លោកចាត់ទុកថា ការត្រូវត្មះតិះដៀលដើម្បីព្រះគ្រីស្ទ ជាទ្រព្យសម្បត្តិដែលប្រសើរជាងរតនសម្បត្តិនៅអេហ្ស៊ីប ដ្បិតលោកបានសម្លឹងមើលទៅរង្វាន់នៅអនាគត។
ដោយហេតុនេះ ចូរឲ្យយើងចេញទៅឯព្រះអង្គនៅខាងក្រៅជំរំ ទាំងផ្ទុកការត្មះតិះដៀលដែលព្រះអង្គបានទទួល។
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យជំនឿ និងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានពឹងអាងលើព្រះ។
ព្រះអង្គផ្ទាល់ជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង មិនគ្រាន់តែសម្រាប់យើងប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់ពិភពលោកទាំងមូលទៀតផង។
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។