Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:26 - ព្រះគម្ពីរខ្មែរសាកល

26 លោក​ចាត់ទុកថា ការត្រូវត្មះតិះដៀល​ដើម្បី​ព្រះ​គ្រីស្ទ ជា​ទ្រព្យសម្បត្តិ​ដែល​ប្រសើរជាង​រតនសម្បត្តិ​នៅ​អេហ្ស៊ីប ដ្បិត​លោក​បាន​សម្លឹងមើល​ទៅ​រង្វាន់​នៅអនាគត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

26 ​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 លោក​បាន​រាប់​ពាក្យ​ត្មះ​តិះ​ដៀល​ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ ថា​ជា​សម្បត្តិ​ដែល​ប្រសើរ​ជាង​ទ្រព្យ‌សម្បិត្ត​ដ៏​វិសេស​នៅ​ស្រុក​អេស៊ីព្ទ​ទៅ​ទៀត ដ្បិត​លោក​សម្លឹង​ទៅ​ឯ​រង្វាន់​ដែល​នៅ​ខាង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​យល់​ឃើញ​ថា លោក​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​ព្រះ‌គ្រិស្ត ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​លោក​ជាប់​ចិត្ត​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដោយ​បាន​រាប់​សេចក្ដី​ដំនៀល​ដែល​គេ​តិះ‌ដៀល​ដល់​ព្រះ‌គ្រីស្ទ ទុក​ជា​ទ្រព្យ​សម្បត្តិ​ប្រសើរ​ជាង​អស់​ទាំង​របស់​ថ្លៃ​វិសេស​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​លោក​សំឡឹង​ចំ​ទៅ​ឯ​រង្វាន់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 គាត់​យល់​ឃើញ​ថា គាត់​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​អាល់ម៉ា‌ហ្សៀស ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​គាត់​ជាប់​ចិត្ដ​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:26
29 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្តិចបន្តួច​ដែល​មនុស្ស​សុចរិត​មាន ប្រសើរ​ជាង​ភាពបរិបូរ​របស់​មនុស្ស​អាក្រក់​ជាច្រើន​នាក់​ទៅទៀត​។


ការត្មះតិះដៀល​បាន​ធ្វើឲ្យ​ចិត្ត​ទូលបង្គំ​បែកខ្ទេច នោះ​ទូលបង្គំ​ពេញដោយភាពអស់សង្ឃឹម​។ ទូលបង្គំ​ទន្ទឹងរង់ចាំ​ការ​អាណិតអាសូរ ប៉ុន្តែ​គ្មានសោះឡើយ ក៏​ទន្ទឹងរង់ចាំ​អ្នក​សម្រាលទុក្ខ ប៉ុន្តែ​រកមិនឃើញ​ដែរ​។


ដ្បិត​ទូលបង្គំ​បាន​ផ្ទុក​ការត្មះតិះដៀល​ដោយយល់ដល់​ព្រះអង្គ​; ភាពអាប់យស​បាន​គ្របបាំង​មុខ​របស់ទូលបង្គំ​។


មនុស្ស​អាក្រក់​ទទួល​ឈ្នួល​បញ្ឆោតចិត្ត រីឯ​អ្នកដែល​សាបព្រោះ​សេចក្ដីសុចរិត បាន​រង្វាន់​ដ៏ពិត​។


អ្នក​ប្រាកដជា​មាន​អនាគត ហើយ​សេចក្ដីសង្ឃឹម​របស់អ្នក​នឹង​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


អ្នក​ដែល​ទទួល​ព្យាការី​ក្នុងនាម​លោក​ជា​ព្យាការី អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​ព្យាការី រីឯ​អ្នក​ដែល​ទទួល​មនុស្ស​សុចរិត​ក្នុងនាម​លោក​ជា​មនុស្ស​សុចរិត អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​របស់​មនុស្ស​សុចរិត​។


ចូរ​អរសប្បាយ ហើយ​ត្រេកអរយ៉ាង​ខ្លាំង​ចុះ ពីព្រោះ​រង្វាន់​របស់អ្នករាល់គ្នា​ធំ​ណាស់​នៅ​ស្ថានសួគ៌​។ ជាការពិត ពួកគេ​បាន​បៀតបៀន​បណ្ដា​ព្យាការី​ដែល​នៅ​មុន​អ្នករាល់គ្នា​យ៉ាងនោះដែរ​។


“ចូរ​ប្រយ័ត្នប្រយែង កុំ​ប្រព្រឹត្ត​អំពើសុចរិត របស់ខ្លួន​នៅមុខ​មនុស្ស ដើម្បីឲ្យ​គេ​ឃើញ​នោះ​ឡើយ បើមិនដូច្នោះទេ អ្នករាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះ​បិតា​របស់អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌​ឡើយ​។


ធ្វើដូច្នេះ អ្នក​នឹង​មានពរ ពីព្រោះ​ពួកគេ​គ្មានអ្វី​សង​អ្នក​ទេ​។ អ្នក​នឹង​ទទួលបាន​ការ​តបស្នង នៅ​ថ្ងៃនៃការរស់ឡើងវិញ​របស់​មនុស្ស​សុចរិត”។


ដូចគ្នាដែរ អ្នកណាក៏ដោយ​ក្នុង​អ្នករាល់គ្នា ដែល​មិន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ខ្លួន​មាន អ្នកនោះ​មិនអាច​ធ្វើជា​សិស្ស​របស់ខ្ញុំ​បានឡើយ​។


ដូច្នេះ ពួកសាវ័ក​បាន​ចេញ​ពី​ក្រុមប្រឹក្សា ទាំង​អរសប្បាយ​ដែល​ពួកគេ​ត្រូវបាន​ចាត់ទុកថាស័ក្ដិសម​នឹង​ទទួល​ការ​បង្អាប់បង្អោន​ដោយព្រោះ​ព្រះនាម​របស់ព្រះអង្គ​។


ដោយហេតុនេះ ខ្ញុំ​ពេញចិត្ត​នឹង​ភាពខ្សោយ ការបង្អាប់បង្អោន ការលំបាក ការបៀតបៀន និង​ការឈឺចាប់ ដោយព្រោះ​ព្រះ​គ្រីស្ទ​។ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ ពេលនោះ​ហើយ ដែល​ខ្ញុំ​រឹងមាំ​។


ហាក់ដូចជា​ព្រួយចិត្ត ប៉ុន្តែ​អរសប្បាយ​ជានិច្ច​; ហាក់ដូចជា​ក្រីក្រ ប៉ុន្តែ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានបរិបូរ​; ហាក់ដូចជា​គ្មានអ្វីសោះ ប៉ុន្តែ​មាន​គ្រប់ទាំងអស់​។


ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី


ព្រះគុណ​នេះ​បាន​ប្រទាន​មក​ខ្ញុំ ដែល​ជា​អ្នក​តូចបំផុត​ក្នុងចំណោម​វិសុទ្ធជន​ទាំងអស់ ដើម្បី​ប្រកាស​ភាពបរិបូរ​ដែល​វាស់ស្ទង់មិនបាន​របស់​ព្រះ​គ្រីស្ទ ដល់​សាសន៍ដទៃ


យ៉ាងណាមិញ អ្វីៗដែល​ពីមុន​ជា​ចំណេញ​ដល់​ខ្ញុំ​នោះ ឥឡូវនេះ​ខ្ញុំ​បាន​ចាត់ទុកថា​ជា​ការខាតបង់​វិញ ដោយសារតែ​ព្រះ​គ្រីស្ទ​។


ជួនកាល​ត្រូវគេ​ត្មះតិះដៀល និង​ធ្វើទុក្ខ​ជាសាធារណៈ ជួនកាល​បាន​ក្លាយជា​ដៃគូ​ជាមួយ​អ្នក​ដែល​រងអំពើ​ដូច្នោះដែរ​។


ដូច្នេះ កុំ​បោះបង់ចោល​ការជឿជាក់​របស់អ្នករាល់គ្នា​ឡើយ ការជឿជាក់នោះ​នាំមក​នូវ​រង្វាន់​ដ៏ធំ​។


បើគ្មាន​ជំនឿ នោះ​មិនអាច​គាប់ព្រះហឫទ័យ​ព្រះ​បាន​ឡើយ ដ្បិត​អ្នក​ដែល​ចូលទៅជិត​ព្រះ ត្រូវតែ​ជឿ​ថា​ព្រះ​មាននៅ​មែន ព្រមទាំង​ជឿ​ថា​ព្រះអង្គ​នឹង​ប្រទានរង្វាន់​ដល់​អ្នក​ដែល​ស្វែងរក​ព្រះអង្គ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។


ដ្បិត​ប្រសិនបើ​ព្រះបន្ទូល​ដែល​ត្រូវបាន​ប្រកាស​តាមរយៈ​បណ្ដា​ទូតសួគ៌​បាន​ប្រាកដប្រជា ហើយ​គ្រប់ទាំង​ការល្មើស និង​ការមិនស្ដាប់បង្គាប់​បាន​ទទួល​ការតបសង​ដែលត្រូវទទួល​ទៅហើយ


គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។


ប្រសិនបើ​អ្នករាល់គ្នា​ត្រូវគេ​ត្មះតិះដៀល​ដោយព្រោះ​ព្រះនាម​របស់​ព្រះ​គ្រីស្ទ នោះ​អ្នករាល់គ្នា​មានពរ​ហើយ ដ្បិត​ព្រះវិញ្ញាណ​នៃ​សិរីរុងរឿង គឺ​ព្រះវិញ្ញាណ​របស់​ព្រះ សណ្ឋិត​លើ​អ្នករាល់គ្នា​។


យើង​ស្គាល់​ទុក្ខវេទនា និង​ភាពក្រីក្រ​របស់អ្នក​ហើយ ប៉ុន្តែ​តាមពិត​អ្នក​ជា​អ្នកមាន​ទេ​។ យើង​ស្គាល់​ពាក្យមួលបង្កាច់​របស់​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា​ហើយ ប៉ុន្តែ​តាមពិត​មិនមែន​ជា​ជនជាតិយូដា គឺ​ជា​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង​វិញ​។


យើង​ណែនាំ​អ្នក​ឲ្យ​ទិញ​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ពី​យើង ដើម្បីឲ្យ​អ្នក​មានស្ដុកស្ដម្ភ ហើយ​ឲ្យ​ទិញ​សម្លៀកបំពាក់​ស​ដើម្បី​ស្លៀកពាក់ កុំឲ្យ​គេ​ឃើញ​សេចក្ដីគួរខ្មាស​នៃ​ភាពអាក្រាត​របស់អ្នក​ឡើយ ព្រមទាំង​ឲ្យ​ទិញ​ថ្នាំ​លាប​ភ្នែក​អ្នក ដើម្បីឲ្យ​អ្នក​បាន​មើលឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម