ទូលបង្គំដឹងច្បាស់ថា ព្រះយេហូវ៉ានឹងអនុវត្តរឿងក្ដីរបស់មនុស្សទ័លក្រ ក៏នឹងអនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សខ្វះខាត។
១ ថែស្សាឡូនីច 4:6 - ព្រះគម្ពីរខ្មែរសាកល កុំបំពាន ឬឆ្លៀតឱកាសលើបងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់ជាអ្នកសងសឹកចំពោះការទាំងអស់នេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាទុកមុន និងបានដាស់តឿនយ៉ាងម៉ឺងម៉ាត់រួចហើយ។ Khmer Christian Bible មិនត្រូវឲ្យនរណាម្នាក់បំពាន ឬបោកប្រាស់បងប្អូនរបស់ខ្លួនក្នុងរឿងនេះឡើយ ព្រោះព្រះអម្ចាស់នឹងសងសឹកចំពោះរឿងទាំងនេះ ដូចដែលយើងបានប្រាប់អ្នករាល់គ្នាពីមុន និងបានបញ្ជាក់រួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាម្នាក់ក្នុងការនេះឲ្យសោះ ព្រោះព្រះអម្ចាស់នឹងសងសឹកក្នុងគ្រប់ការទាំងនេះ ដូចយើងបានប្រាប់អ្នករាល់គ្នាពីមុន ក៏បានធ្វើបន្ទាល់រួចស្រេចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្តអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតព្រះអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្តអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យអ្នកណាបំពាន ឬធ្វើខុសនឹងបងប្អូនណាមួយក្នុងការនោះឲ្យសោះ ពីព្រោះព្រះអម្ចាស់ទ្រង់នឹងសងសឹកក្នុងការទាំងនោះ ដូចជាយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាហើយ ព្រមទាំងធ្វើបន្ទាល់សព្វគ្រប់ផង អាល់គីតាប មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្ដអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតអុលឡោះជាអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្ដអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ |
ទូលបង្គំដឹងច្បាស់ថា ព្រះយេហូវ៉ានឹងអនុវត្តរឿងក្ដីរបស់មនុស្សទ័លក្រ ក៏នឹងអនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សខ្វះខាត។
ត្រាជូបោកបញ្ឆោតជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯកូនជញ្ជីងគ្រប់ទម្ងន់ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
ជញ្ជីង និងត្រាជូត្រឹមត្រូវមកពីព្រះយេហូវ៉ា កូនជញ្ជីងទាំងអស់ក្នុងថង់ជាស្នាព្រះហស្តរបស់ព្រះអង្គ។
កូនជញ្ជីងពីរផ្សេងគ្នា ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ហើយត្រាជូបោកបញ្ឆោតក៏មិនល្អដែរ។
អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ” អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។
ប្រសិនបើអ្នកឃើញមានការសង្កត់សង្កិនលើអ្នកក្រីក្រ ឬមានការបំពានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណាមួយ ក៏កុំភ្ញាក់ផ្អើលនឹងការនោះឡើយ ដ្បិតនៅលើអ្នកធំ មានអ្នកធំត្រួតត្រាលើគេ ហើយក៏មានអ្នកដែលធំជាងនៅលើពួកគេទៀតផង។
ដ្បិតចម្ការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពលបរិវារ គឺវង្សត្រកូលអ៊ីស្រាអែល ហើយមនុស្សរបស់យូដា គឺដំណាំដែលជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះអង្គបានរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែមើល៍! មានតែការបង្ហូរឈាម! ព្រះអង្គបានរំពឹងចាំសេចក្ដីសុចរិត ប៉ុន្តែមើល៍! មានតែសម្រែកយំ!
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ដូច្នេះ យើងនឹងចូលមកជិតអ្នករាល់គ្នាដើម្បីជំនុំជម្រះ។ យើងនឹងធ្វើជាសាក្សីដ៏រហ័សរហួន ទាស់នឹងពួកគ្រូធ្មប់ ទាស់នឹងមនុស្សផិតក្បត់ ទាស់នឹងពួកអ្នកស្បថដោយកុហក ទាស់នឹងពួកអ្នកដែលសង្កត់សង្កិនលើថ្លៃឈ្នួលរបស់កូនឈ្នួល ស្ត្រីមេម៉ាយ និងកូនកំព្រា ព្រមទាំងទាស់នឹងពួកអ្នកដែលបង្វែរជនអន្តោប្រវេសន៍ចេញដោយមិនកោតខ្លាចយើងផង។
អ្នកស្គាល់បទបញ្ជាស្រាប់ហើយថា: ‘កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ភូតភរ កុំកេងបន្លំ ត្រូវគោរពឪពុក និងម្ដាយរបស់អ្នក’ ”។
ផ្ទុយទៅវិញ ខ្ញុំសូមបញ្ជាក់ដល់អ្នករាល់គ្នាថាគួរតែខ្លាចអ្នកណា គឺត្រូវខ្លាចព្រះអង្គដែលក្រោយពីសម្លាប់ហើយ មានសិទ្ធិអំណាចបោះទៅក្នុងស្ថាននរក។ មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរខ្លាចព្រះអង្គនេះចុះ។
ដ្បិតខ្ញុំមានបងប្អូនប្រាំនាក់។ សូមឲ្យគាត់ដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់ពួកគេផង ដើម្បីកុំឲ្យពួកគេបានមកកន្លែងទារុណកម្មនេះដែរ’។
ជាការពិត ព្រះពិរោធរបស់ព្រះកំពុងត្រូវបានសម្ដែងចេញពីលើមេឃ ទាស់នឹងគ្រប់ទាំងការមិនគោរពព្រះ និងសេចក្ដីទុច្ចរិត របស់មនុស្សដែលបង្អាក់សេចក្ដីពិតដោយសេចក្ដីទុច្ចរិត
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា:“ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រព្រឹត្តការអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកកាន់ដាវមិនមែនឥតប្រយោជន៍ឡើយ។ លោកជាអ្នកបម្រើរបស់ព្រះ ជាអ្នកសងសឹក ដើម្បីនាំព្រះពិរោធមកលើអ្នកដែលប្រព្រឹត្តការអាក្រក់។
ដ្បិតមើល៍! ការដែលអ្នករាល់គ្នាព្រួយចិត្តស្របតាមព្រះដូច្នេះឯង បានបង្កើតចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និងការដាក់ទោសក្នុងអ្នករាល់គ្នាដល់ម្ល៉េះ! ក្នុងគ្រប់ជំពូក អ្នករាល់គ្នាបានបញ្ជាក់ថាខ្លួនឯងបរិសុទ្ធចំពោះរឿងនេះ។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។
ដូច្នេះ ខ្ញុំសូមនិយាយសេចក្ដីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា កុំឲ្យអ្នករាល់គ្នាដើរដូចពួកសាសន៍ដទៃដែលដើរក្នុងភាពឥតខ្លឹមសារនៃគំនិតរបស់ខ្លួនគេទៀតឡើយ។
អ្នកដែលលួច ចូរកុំលួចទៀត ផ្ទុយទៅវិញ ចូរធ្វើការនឿយហត់ គឺធ្វើការទៀងត្រង់ដោយផ្ទាល់ដៃ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាត។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។
នៅក្នុងភ្លើងសន្ធោសន្ធៅ ទាំងដាក់ទោសសងសឹកអ្នកដែលមិនស្គាល់ព្រះ និងអ្នកដែលមិនស្ដាប់បង្គាប់ដំណឹងល្អរបស់ព្រះយេស៊ូវព្រះអម្ចាស់នៃយើង។
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។
ប៉ុន្តែមានគេធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់នៅកន្លែងមួយក្នុងគម្ពីរថា: “តើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ?
ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ?
មើល៍! ប្រាក់ឈ្នួលរបស់កម្មករដែលច្រូតកាត់ក្នុងវាលស្រែរបស់អ្នក ដែលអ្នកបានកេងបំបាត់កំពុងស្រែកឡើង ហើយសម្រែករបស់អ្នកច្រូតក៏ឮដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពលបរិវារដែរ។