Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 4:5 - ព្រះគម្ពីរខ្មែរសាកល

5 មិនមែន​ក្នុង​ចិត្តស្រើបស្រាល​នៃ​តណ្ហា ដូច​សាសន៍ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 មិន​មែន​ដោយ​ចំណង់​តណ្ហា​ដូច​ជា​សាសន៍​ដទៃ​ ដែល​មិន​ស្គាល់​ព្រះជាម្ចាស់​នោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 មិន​មែន​ដោយ​រំជួល​តាម​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 មិន​មែន​ដោយ​សេចក្ដី​រំជួល​ក្នុង​តណ្ហា ដូច​ជា​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​ព្រះ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ​ដែល​មិន​ស្គាល់​អុលឡោះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 4:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ចាក់​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ លើ​ប្រជាជាតិ​នានា​ដែល​មិន​ស្គាល់​ព្រះអង្គ និង​លើ​អាណាចក្រ​ទាំងឡាយ​ដែល​មិន​ហៅរក​ព្រះនាម​របស់ព្រះអង្គ


ដ្បិត​សាសន៍ដទៃ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងអស់​នេះ​។


ដ្បិត​សាសន៍ដទៃ​ក្នុង​ពិភពលោកនេះ​តែងតែ​ខំស្វែងរក​របស់​ទាំងអស់​នេះ ប៉ុន្តែ​ព្រះ​បិតា​របស់អ្នករាល់គ្នា​បាន​ជ្រាប​ហើយ​ថា អ្នករាល់គ្នា​ត្រូវការ​របស់​ទាំងនេះ​។


ដ្បិត​ពេល​ខ្ញុំ​ដើរកាត់ ខ្ញុំ​សង្កេតមើល​អ្វីដែល​អស់លោក​ថ្វាយបង្គំ នោះ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ​ដែល​មាន​ចារឹក​ថា ‘ជូន​ព្រះ​ដ៏ពុំស្គាល់’។ ដូច្នេះ ខ្ញុំ​សូម​ប្រកាស​ព្រះអង្គនេះ​ដែល​អស់លោក​ថ្វាយបង្គំ​ទាំង​មិនស្គាល់ ដល់​អស់លោក​។


ដោយហេតុនេះ ព្រះ​បាន​ប្រគល់​ពួកគេ​ទៅ​ភាពស្មោកគ្រោក តាម​តណ្ហា​នៃ​ចិត្ត​របស់​ពួកគេ ធ្វើឲ្យ​ពួកគេ​បន្ថោក​រូបកាយ​របស់​ខ្លួនពួកគេ​ទៅវិញទៅមក​។


ហេតុនេះហើយបានជា​ព្រះ​ប្រគល់​ពួកគេ​ទៅក្នុង​តណ្ហា​ថោកទាប ហើយ​សូម្បីតែ​ស្រី‍ៗ​របស់​ពួកគេ​ក៏​ប្ដូរ​ទំនាក់ទំនង​តាមធម្មជាតិ ទៅនឹង​ទំនាក់ទំនង​ដែល​ខុសធម្មជាតិ​វិញ


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


ជាការពិត មកពី​ពិភពលោក​មិន​បាន​ស្គាល់​ព្រះ​តាមរយៈ​ប្រាជ្ញា​ដោយព្រោះ​ព្រះប្រាជ្ញាញាណ បានជា​ព្រះ​សព្វព្រះហឫទ័យ​សង្គ្រោះ​អ្នក​ដែល​ជឿ តាមរយៈ​ការប្រកាស​ដ៏ល្ងង់ខ្លៅ​។


ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។


ពីមុន កាល​អ្នករាល់គ្នា​មិនទាន់​ស្គាល់​ព្រះ អ្នករាល់គ្នា​បាន​ធ្វើជាទាសករ​ដល់​របស់​ដែល​មិនមែន​ជា​ព្រះ​តាំងពីដើមមក


កាលណោះ អ្នករាល់គ្នា​គ្មាន​ព្រះ​គ្រីស្ទ​ទេ គឺ​ត្រូវបាន​បំបែកចេញ​ពី​ប្រជាជាតិ​អ៊ីស្រាអែល ហើយ​ជា​ជនបរទេស​ខាងឯ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសន្យា​; នៅក្នុង​ពិភពលោកនេះ អ្នករាល់គ្នា​គ្មាន​សេចក្ដីសង្ឃឹម ហើយក៏​ប្រាសចាកពីព្រះ​ផង​។


ដូច្នេះ ចូរ​សម្លាប់​ផ្នែក​ខាង​លោកីយ៍ គឺ​អំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នា​អាក្រក់ និង​សេចក្ដីលោភលន់​ដែល​ជា​ការថ្វាយបង្គំរូបបដិមាករ​។


នៅក្នុង​ភ្លើងសន្ធោសន្ធៅ ទាំង​ដាក់ទោសសងសឹក​អ្នក​ដែល​មិន​ស្គាល់​ព្រះ និង​អ្នក​ដែល​មិន​ស្ដាប់បង្គាប់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​។


ជាការពិត រយៈពេល​កន្លងមក​ដែល​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​តាម​បំណង​របស់​សាសន៍ដទៃ ដូចជា​រស់នៅ​ក្នុង​ការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និង​ការថ្វាយបង្គំរូបបដិមាករ​ដែល​ខុសនឹងក្រឹត្យវិន័យ នោះ​ល្មម​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម