Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 7:11 - ព្រះគម្ពីរខ្មែរសាកល

11 ដ្បិត​មើល៍! ការ​ដែល​អ្នករាល់គ្នា​ព្រួយចិត្ត​ស្របតាម​ព្រះ​ដូច្នេះ​ឯង បាន​បង្កើត​ចិត្តខ្នះខ្នែង ពាក្យឆ្លើយការពារខ្លួន កំហឹងសុចរិត ការកោតខ្លាច ការនឹករលឹក ចិត្តឆេះឆួល និង​ការដាក់ទោស​ក្នុង​អ្នករាល់គ្នា​ដល់ម្ល៉េះ​! ក្នុង​គ្រប់ជំពូក អ្នករាល់គ្នា​បាន​បញ្ជាក់​ថា​ខ្លួនឯង​បរិសុទ្ធ​ចំពោះ​រឿង​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដ្បិត​មើល៍​ ការ​ព្រួយចិត្ដ​បែប​នេះ​ដែល​ស្រប​តាម​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ឧស្សាហ៍​ មាន​ការ​ការពារ​ខ្លួន​ ការ​ឈឺចិត្ដ​ ការ​ភ័យខ្លាច​ ការ​ទន្ទឹង​មើល​ផ្លូវ​ ភាព​ប្ដូរផ្ដាច់​ ​និង​យុត្ដិធម៌!​ ដូច្នេះ​ ចំពោះ​បញ្ហា​នេះ​ អ្នក​រាល់គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ​ខ្លួន​បរិសុទ្ធ​ក្នុង​គ្រប់​ការ​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​ដូច្នេះ មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ណា! អ្នក​រាល់​គ្នា​មាន​ចិត្ត​ខ្នះខ្នែង​ដើម្បី​ការពារ​ខ្លួន មាន​ចិត្ត​ឈឺ​ឆ្អាល មាន​ចិត្ត​កោត​ខ្លាច មាន​ការ​ទន្ទឹង​មើល​ផ្លូវ មាន​សេចក្ដី​ឧស្សាហ៍ ហើយក៏​ដាក់​ទោសមនុស្ស​អាក្រក់​ដែរ! រាល់​ការ​ទាំង​នេះ អ្នក​រាល់​គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួន​គ្មាន​សៅ​ហ្មង​អ្វី​សោះ​ក្នុង​រឿង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​ព្រះ‌ជាម្ចាស់​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បងប្អូន​យ៉ាង​ណា គឺ​បងប្អូន​មាន​ចិត្ត​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បងប្អូន​ចេះ​សុំ​ទោស ទាស់​ចិត្ត​នឹង​អំពើ​អាក្រក់ មាន​ចិត្ត​គោរព​កោត​ខ្លាច មាន​ចិត្ត​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ត​ឈឺ‌ឆ្អាល ហើយ​បងប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា បងប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​មើល សេចក្ដី​នេះ​ឯង គឺ​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដ៏​គាប់​ដល់​ព្រះ‌ហឫទ័យ​នៃ​ព្រះ នោះ​បាន​បង្កើត​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្វាត សេចក្ដី​ដោះ‌សា សេចក្ដី​គ្នាន់‌ក្នាញ់ សេចក្ដី​ភ័យ​ខ្លាច សេចក្ដី​នឹក​រឭក សេចក្ដី​ឧស្សាហ៍ នឹង​សេចក្ដី​សង‌សឹក​ជា​ខ្លាំង​ទាំង​ម៉្លេះ អ្នក​រាល់​គ្នា​បាន​សំដែង​យ៉ាង​ច្បាស់​ថា ខ្លួន​បរិសុទ្ធ​ក្នុង​ដំណើរ​នេះ​គ្រប់​ជំពូក។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​គិត​មើល៍ ទុក្ខ​ព្រួយ​ដែល​ស្រប​តាម​អុលឡោះ​ដូច្នេះ មាន​ផល​ប្រយោជន៍​ចំពោះ​បង​ប្អូន​យ៉ាង​ណា គឺ​បង​ប្អូន​មាន​ចិត្ដ​ខ្នះ‌ខ្នែង ហើយ​លើស​ពី​នេះ​ទៅ​ទៀត បង​ប្អូន​ចេះ​សុំ​ទោស​ទាស់​ចិត្ដ​នឹង​អំពើ​អាក្រក់ មាន​ចិត្ដ​គោរព​កោត​ខ្លាច មាន​ចិត្ដ​ប៉ង‌ប្រាថ្នា​យ៉ាង​ខ្លាំង មាន​ចិត្ដ​ឈឺ​ឆ្អាល ហើយ​បង​ប្អូន​ក៏​ចេះ​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់​ដែរ។ ការ​ទាំង​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា បង​ប្អូន​គ្មាន​សៅ‌ហ្មង​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 7:11
54 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្តឆេះឆួល​របស់ទូលបង្គំ​បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ពីព្រោះ​ពួក​បច្ចាមិត្ត​របស់ទូលបង្គំ​បាន​ភ្លេច​ព្រះបន្ទូល​របស់ព្រះអង្គ​។


ព្រលឹង​របស់ខ្ញុំ​រំពឹងចាំ​ព្រះអម្ចាស់​របស់ខ្ញុំ លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក​ទៅទៀត​!


ព្រះអង្គ​ទ្រង់​បំពេញ​បំណង​របស់​អ្នកដែល​កោតខ្លាច​ព្រះអង្គ​ឲ្យសម្រេច ព្រះអង្គ​ទ្រង់​សណ្ដាប់​សម្រែក​របស់ពួកគេ ហើយ​សង្គ្រោះ​ពួកគេ​។


ចូរ​បម្រើ​ព្រះយេហូវ៉ា​ក្នុង​ការកោតខ្លាច ហើយ​ត្រេកអរ​ក្នុង​ការញ័ររន្ធត់​!


ចំណែកឯ​ខ្ញុំ​វិញ កាល​ពួកគេ​ឈឺ ខ្ញុំ​ស្លៀក​សម្លៀកបំពាក់​ជា​ក្រណាត់ធ្មៃ ខ្ញុំ​បាន​ធ្វើទុក្ខ​ព្រលឹង​របស់ខ្ញុំ​ដោយ​ការតមអាហារ ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ក្នុង​ចិត្ត​ខ្ញុំ​ម្ដងហើយម្ដងទៀត​។


ព្រះអម្ចាស់​អើយ អស់ទាំង​បំណងប្រាថ្នា​របស់ទូលបង្គំ​នៅចំពោះ​ព្រះអង្គ ហើយ​សំឡេងថ្ងូរ​របស់ទូលបង្គំ​មិន​បាន​លាក់បាំង​ពី​ព្រះអង្គ​ឡើយ​។


ឱ​ព្រះ​អើយ ដូចដែល​ក្ដាន់​ដង្ហក់រក​ជ្រោះទឹក​យ៉ាងណា ព្រលឹង​របស់ទូលបង្គំ​ក៏​ដង្ហក់រក​ព្រះអង្គ​យ៉ាងនោះដែរ​!


ដ្បិត​ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ បាន​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ ហើយ​សេចក្ដីត្មះតិះដៀល​របស់​ពួកអ្នកដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ​។


មនុស្ស​មានប្រាជ្ញា​ភ័យខ្លាច ហើយ​បែរចេញ​ពី​ការ​អាក្រក់ រីឯ​មនុស្សល្ងង់​វិញ តក់ក្រហល់ ហើយ​មិនចេះខ្លាច​។


មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ជានិច្ច​! ប៉ុន្តែ​អ្នកដែល​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងរូស នឹង​ធ្លាក់​ទៅក្នុង​មហន្តរាយ​។


មែនហើយ ព្រះយេហូវ៉ា​អើយ យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ ក្នុង​ផ្លូវ​នៃ​ការជំនុំជម្រះ​របស់ព្រះអង្គ​; ព្រះនាម​របស់ព្រះអង្គ និង​ការនឹកចាំ​អំពី​ព្រះអង្គ គឺជា​បំណងប្រាថ្នា​នៃ​ចិត្ត​របស់យើងខ្ញុំ​!


ដ្បិត​ដៃ​របស់យើង​បាន​បង្កើត​របស់សព្វសារពើ​ទាំងនេះ នោះ​របស់សព្វសារពើ​ទាំងនេះ​ក៏​កើតមាន”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​។ “ប៉ុន្តែ​មនុស្ស​បែបនេះ​វិញ ដែល​យើង​យកចិត្តទុកដាក់ គឺ​អ្នកដែល​រាបទាប ហើយ​មានវិប្បដិសារី​ខាងឯ​វិញ្ញាណ ព្រមទាំង​ញាប់ញ័រ​ចំពោះ​ពាក្យ​របស់យើង​។


នៅពេល​ស្ដេច​ឮ​ពាក្យ​ទាំងនេះ ទ្រង់​ក៏​កើតទុក្ខ​ក្រៃលែង ហើយ​ទ្រង់​តាំងព្រះទ័យ​នឹង​រំដោះ​ដានីយ៉ែល​។ ទ្រង់​បាន​ខំប្រឹងប្រែង​ដើម្បី​សង្គ្រោះ​គាត់​រហូតដល់​ថ្ងៃលិច​។


ព្រះអង្គ​ទត​មើលជុំវិញ​ទៅ​ពួកគេ​ដោយ​ព្រះពិរោធ ទាំង​ពិបាកព្រះទ័យ​ចំពោះ​ភាពរឹងរូស​នៃ​ចិត្ត​របស់​ពួកគេ ក៏​មានបន្ទូល​នឹង​បុរស​នោះ​ថា​៖“ចូរ​លាត​ដៃ​របស់​អ្នក​ចុះ​!”។ គាត់​ក៏​លាត​ដៃ នោះ​ដៃ​របស់​គាត់​បានដូចដើមវិញ​។


ពួក​សិស្ស​របស់​ព្រះអង្គ​នឹកឃើញ​សេចក្ដី​ដែល​មាន​សរសេរ​ទុកមក​ថា​:“ចិត្តឆេះឆួល​ចំពោះ​ដំណាក់​របស់ព្រះអង្គ​នឹង​ឆេះសន្ធោសន្ធៅ​នៅក្នុង​ទូលបង្គំ”។


ខណៈដែល​ប៉ូល​កំពុង​រង់ចាំ​អ្នកទាំងពីរ​នៅ​អាថែន វិញ្ញាណ​របស់​គាត់​ខឹងពុះកញ្ជ្រោលយ៉ាងខ្លាំង​ក្នុង​គាត់ ដោយ​ឃើញ​មានរូបបដិមាករពេញ​នៅ​ទីក្រុង​នោះ​។


ត្រូវ​ហើយ​! ពួកគេ​ត្រូវបាន​កាច់ចេញ​ដោយសារតែ​ភាពឥតជំនឿ រីឯ​អ្នក​វិញ អ្នក​នៅឈរ​ដោយសារតែ​ជំនឿ​។ ដូច្នេះ កុំ​មានគំនិតឆ្មើងឆ្មៃ​ឡើយ ផ្ទុយទៅវិញ ចូរ​ភ័យខ្លាច​ទៅ


ជាការពិត អ្នក​ដែល​បម្រើ​ព្រះ​គ្រីស្ទ​យ៉ាងដូច្នេះ ជាទីគាប់ព្រះហឫទ័យ​ដល់​ព្រះ ហើយ​ជាទីគោរពរាប់អាន​ដល់​មនុស្ស​។


ប៉ុន្តែ​ប្រសិនបើ​សេចក្ដីទុច្ចរិត​របស់យើង បង្ហាញឲ្យឃើញ​សេចក្ដីសុចរិត​របស់​ព្រះ តើ​យើង​ត្រូវ​និយាយ​ដូចម្ដេច​? ខ្ញុំ​សូម​និយាយ​តាមរបៀប​មនុស្ស​ថា តើ​ព្រះ​ដែល​បញ្ចេញ​ព្រះពិរោធ អយុត្តិធម៌​ឬ​?


ដើម្បីកុំឲ្យ​មាន​ការបាក់បែកគ្នា​នៅក្នុង​រូបកាយ គឺ​ឲ្យ​អវយវៈ​ទាំងប៉ុន្មាន​មានការយកចិត្តទុកដាក់​ដូចគ្នា ចំពោះ​គ្នាទៅវិញទៅមក​។


ចំណែកឯ​អ្នក​ខាងក្រៅ​វិញ ព្រះ​នឹង​ជំនុំជម្រះ​ពួកគេ ដូច្នេះ “ចូរ​ដក​មនុស្ស​អាក្រក់​នោះ​ចេញ​ពីចំណោម​អ្នករាល់គ្នា​ទៅ”​៕


ប៉ុណ្ណឹងហើយ អ្នករាល់គ្នា​នៅតែ​អួតបំប៉ោង​ទៀត​! តើ​អ្នករាល់គ្នា​មិន​គួរ​កាន់ទុក្ខ​វិញ ហើយ​ឲ្យ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ចេញ​ពី​ចំណោម​អ្នករាល់គ្នា​ទេ​ឬ​?


យើង​អធិស្ឋាន​ទៅ​ព្រះ កុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្ត​ការ​អាក្រក់​អ្វីមួយ​ឡើយ​។ នេះ​មិនមែន​ដើម្បីឲ្យ​មើលទៅ​ដូចជា​យើង​បាន​ជាប់ការពិសោធ​នោះ​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​ការល្អ ទោះបី​មើលទៅ​ដូចជា​យើង​ធ្លាក់ចេញពីការពិសោធ​ក៏ដោយ​។


ទោស​នោះ​ដែល​អ្នករាល់គ្នា​ភាគច្រើន​បានដាក់​លើ​មនុស្ស​បែបនោះ ល្មម​ហើយ​។


ផ្ទុយទៅវិញ យើង​ណែនាំ​ខ្លួនឯង​ឲ្យ​គេ​ទទួលយក​ថា​ជា​អ្នកបម្រើ​របស់​ព្រះ ក្នុង​គ្រប់ការទាំងអស់​: គឺ​ក្នុង​ការស៊ូទ្រាំ​យ៉ាងខ្លាំង ក្នុង​ទុក្ខវេទនា ការលំបាក និង​ការឈឺចាប់​;


អ្នក​ដ៏ជាទីស្រឡាញ់​អើយ ដោយហេតុនេះ ដោយ​យើង​មាន​សេចក្ដីសន្យា​ទាំងនេះ​ហើយ ដូច្នេះ​ចូរ​ជម្រះ​ខ្លួន​ពី​គ្រប់ទាំង​សេចក្ដីសៅហ្មង​ខាងសាច់ឈាម និង​ខាង​វិញ្ញាណ ទាំង​បង្ហើយ​ការញែកជាវិសុទ្ធ​ក្នុង​ការកោតខ្លាច​ព្រះ​។


មិនគ្រាន់តែ​ដោយ​ការមកដល់​របស់​គាត់​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ដោយ​ការកម្សាន្តចិត្ត​ដែល​គាត់​ទទួល​ពី​អ្នករាល់គ្នា​ដែរ នៅពេល​គាត់​បាន​ប្រាប់​យើង​អំពី​ការនឹករលឹក​របស់អ្នករាល់គ្នា អំពី​ទុក្ខព្រួយ​របស់អ្នករាល់គ្នា និង​អំពី​ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ​កាន់តែខ្លាំងឡើង​។


ក៏​ឥឡូវនេះ​ខ្ញុំ​អរសប្បាយ មិនមែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ត​រហូតដល់​ការកែប្រែចិត្ត​វិញ​។ ដ្បិត​អ្នករាល់គ្នា​បាន​ព្រួយចិត្ត​ស្របតាម​ព្រះ ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ខាតបង់​អ្វី​ដោយសារតែ​យើង​ឡើយ​។


ដ្បិត​ខ្ញុំ​ស្គាល់​ចិត្តសង្វាត​របស់អ្នករាល់គ្នា​ហើយ​។ ដូច្នេះ ខ្ញុំ​បាន​អួត​អំពី​អ្នករាល់គ្នា​ប្រាប់​ពួក​អ្នកម៉ាសេដូន​ថា​៖ “អាខៃ​បាន​រៀបចំ​តាំងពី​ឆ្នាំមុន​ម៉្លេះ”។ ចិត្តឆេះឆួល​របស់អ្នករាល់គ្នា​បាន​ជំរុញ​មនុស្ស​ភាគច្រើន​ក្នុងចំណោម​ពួកគេ​។


ពេល​ខឹង ក៏​កុំ​ប្រព្រឹត្តបាប កុំឲ្យ​កំហឹង​របស់អ្នករាល់គ្នា​នៅ​រហូតដល់​ថ្ងៃលិច


កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​បន្ត​អនុវត្ត​សេចក្ដីសង្គ្រោះ​របស់​អ្នករាល់គ្នា​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់ ដូចដែល​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​រហូតមក មិនគ្រាន់តែ​នៅពេល​ដែល​ខ្ញុំ​នៅជាមួយ​ប៉ុណ្ណោះទេ គឺ​នៅពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ ក៏​ចូរ​ខំប្រឹង​ស្ដាប់បង្គាប់​កាន់តែខ្លាំងឡើង​ចុះ


កុំ​បំពាន ឬ​ឆ្លៀតឱកាស​លើ​បងប្អូន​របស់​ខ្លួន​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​ព្រះអម្ចាស់​ជា​អ្នកសងសឹក​ចំពោះ​ការ​ទាំងអស់​នេះ ដូចដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ទុកមុន និង​បាន​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​រួចហើយ​។


ចំពោះ​អ្នក​ដែល​ប្រព្រឹត្តបាប ត្រូវ​ស្ដីបន្ទោស​នៅមុខ​ទាំងអស់គ្នា ដើម្បីឲ្យ​អ្នក​ឯទៀត​ៗ​មាន​ការភ័យខ្លាច​ដែរ​។


ចូរ​ខំប្រឹង​បង្ហាញ​ខ្លួនអ្នក​ដល់​ព្រះ ថា​ជា​មនុស្ស​ដែល​ជាប់ការពិសោធ ជា​អ្នកធ្វើការ​ដែល​គ្មានអ្វីត្រូវអៀនខ្មាស ដែល​បង្រៀន​ព្រះបន្ទូល​នៃ​សេចក្ដីពិត​យ៉ាងត្រឹមត្រូវ​។


ពាក្យ​នេះ​គួរឲ្យទុកចិត្ត​។ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយសង្កត់ធ្ងន់​លើ​សេចក្ដីទាំងនេះ ដើម្បីឲ្យ​អ្នក​ដែល​ជឿ​ព្រះ បាន​ផ្ដោតចិត្ត​លើ​ការផ្ដាច់ខ្លួនទៅក្នុង​កិច្ចការ​ដ៏ល្អ​។ សេចក្ដី​ទាំងនេះ​ល្អ និង​មានប្រយោជន៍​ដល់​មនុស្ស​។


ដូច្នេះ ដរាបណាដែល​សេចក្ដីសន្យា​អំពី​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះ​នៅមាន​នៅឡើយ ចូរឲ្យ​យើងរាល់គ្នា​ភ័យខ្លាច ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មើលទៅដូចជា​ឈោងទៅមិនដល់​។


រីឯ​ប្រាជ្ញា​ពីខាងលើ ដំបូង​គឺ​បរិសុទ្ធ រួចមក​គឺ​សុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញ​ដោយ​សេចក្ដីមេត្តា និង​ផលផ្លែ​ដ៏ល្អ ឥតលំអៀង ហើយ​ឥតពុតត្បុត​។


ដោយ​អ្នករាល់គ្នា​ហៅ​ព្រះអង្គនោះ​ដែល​ជំនុំជម្រះ​តាម​ការប្រព្រឹត្ត​របស់​ម្នាក់ៗ​ដោយ​ឥតលំអៀង ថា​ព្រះ​បិតា ដូច្នេះ​ចូរ​រស់នៅ​ដោយ​ការកោតខ្លាច ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ជា​ជនរស់នៅបណ្ដោះអាសន្ន​ចុះ


ចូរ​ប្រាថ្នាចង់បាន​ទឹកដោះ​សុទ្ធ​ខាងព្រះបន្ទូល ដូច​ទារក​ដែល​ទើបតែកើត ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ចម្រើនឡើង​ដោយ​ព្រះបន្ទូលនោះ រហូតដល់​សេចក្ដីសង្គ្រោះ


ចូរ​សង្គ្រោះ​អ្នកឯទៀត​ដោយ​ឆក់យក​ពួកគេ​ចេញពី​ភ្លើង ចូរ​មេត្តាករុណា​ដល់​អ្នកផ្សេងទៀត​ទាំង​ភ័យខ្លាច ដោយ​ស្អប់​សូម្បីតែ​អាវ​ដែល​ត្រូវបាន​ធ្វើឲ្យសៅហ្មង​ដោយ​សាច់ឈាម​។


យើង​ស្ដីបន្ទោស ហើយ​ប្រៀនប្រដៅ​អ្នកណាដែល​យើង​ស្រឡាញ់​។ ដូច្នេះ ចូរ​មានចិត្តឆេះឆួល ហើយ​កែប្រែចិត្ត​ចុះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម