Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:12 - ព្រះគម្ពីរខ្មែរសាកល

12 ទូលបង្គំ​ដឹងច្បាស់​ថា ព្រះយេហូវ៉ា​នឹង​អនុវត្ត​រឿងក្ដី​របស់​មនុស្ស​ទ័លក្រ ក៏​នឹង​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្ស​ខ្វះខាត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ៙ ទូល‌បង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្ដី របស់​មនុស្ស​មាន​ទុក្ខ​វេទនា ហើយ​រក​យុត្តិ‌ធម៌​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​ដឹង​ថា​ព្រះ‌អម្ចាស់រក​យុត្តិធម៌​ឲ្យ​មនុស្ស កម្សត់​ទុគ៌ត ព្រះអង្គ​ការពារ​មនុស្ស​ក្រីក្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ទូលបង្គំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​កាន់​ក្តី​របស់​មនុស្ស​មាន​ទុក្ខ​វេទនា ព្រម​ទាំង​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​កំសត់​ទុគ៌ត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​ដឹង​ថា​អុលឡោះ‌តាអាឡារក​យុត្តិធម៌​ឲ្យ​មនុស្ស កំសត់​ទុគ៌ត ទ្រង់​ការពារ​មនុស្ស​ក្រីក្រ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


សូម​ព្រះយេហូវ៉ា​កាត់​អស់ទាំង​បបូរមាត់​រលូន និង​អណ្ដាត​ដែល​និយាយ​ព្រហើន​ចេញ​ផង​!


ពួកគេ​និយាយថា​៖ “យើង​នឹង​ឈ្នះ​ដោយ​អណ្ដាត​របស់យើង បបូរមាត់​យើង​គឺជា​របស់យើង​ហើយ តើ​នរណា​ជា​ចៅហ្វាយ​លើ​យើង​?”។


ដ្បិត​ព្រះអង្គ​មិន​បាន​មើលងាយ មិន​បាន​ស្អប់ខ្ពើម​ទុក្ខវេទនា​របស់​មនុស្ស​រងទុក្ខ ហើយក៏​មិន​បាន​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ពួកគេ​ឡើយ ផ្ទុយទៅវិញ នៅពេល​ពួកគេ​ស្រែករកជំនួយ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​សណ្ដាប់​ពួកគេ​។


អស់ទាំង​ឆ្អឹង​ទូលបង្គំ​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ តើ​នរណា​ដូច​ព្រះអង្គ​ដែល​រំដោះ​មនុស្ស​ទ័លក្រ​ពី​អ្នកដែល​ខ្លាំង​ជាង​ខ្លួនអ្នកនោះ គឺ​រំដោះ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ពី​អ្នកដែល​ប្លន់​ពួកគេ​?”។


សូមឲ្យ​ទ្រង់​រកយុត្តិធម៌​ឲ្យ​មនុស្ស​ទ័លក្រ​ក្នុងចំណោម​ប្រជារាស្ត្រ សូមឲ្យ​ទ្រង់​សង្គ្រោះ​កូនចៅ​របស់​មនុស្ស​ខ្វះខាត ហើយ​ជាន់កម្ទេច​អ្នកដែល​សង្កត់សង្កិន​។


ដ្បិត​ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌ និង​ការជំនុំជម្រះ​សម្រាប់​ទូលបង្គំ​; ព្រះអង្គ​បាន​គង់​លើ​បល្ល័ង្ក ទាំង​ជំនុំជម្រះ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


កុំ​ប្លន់​អ្នកក្រខ្សត់​ដោយសារ​គេ​ក្រខ្សត់​នោះ​ឡើយ ក៏​កុំ​ជាន់ឈ្លី​មនុស្ស​ទ័លក្រ​នៅ​ទ្វារក្រុង​ដែរ


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម