កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
១ កូរិនថូស 4:6 - ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ខ្ញុំបានយកសេចក្ដីទាំងនេះមកនិយាយជាឧទាហរណ៍ដាក់ខ្លួនខ្ញុំ និងអ័ប៉ុឡូស សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានរៀនពីយើងថា “កុំហួសពីអ្វីដែលមានសរសេរទុកមកឡើយ” ក្រែងលោមានអ្នកណាអួតបំប៉ោង ទាំងកាន់ខាងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀត។ Khmer Christian Bible បងប្អូនអើយ! ខ្ញុំបានប្រើសេចក្ដីទាំងនេះអំពីខ្ញុំ និងលោកអ័ប៉ុឡូសជាឧទាហរណ៍សម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នារៀនតាមយើងពីសេចក្ដីដែលថា កុំឲ្យហួសពីសេចក្ដីដែលបានចែងទុក ដើម្បីកុំឲ្យអ្នករាល់គ្នាអួតអំពីមនុស្សម្នាក់ទាស់នឹងមនុស្សម្នាក់ទៀតឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ ព្រោះតែបងប្អូនហើយបានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់ មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្ដីទាំងនេះមកលើខ្លួនខ្ញុំ នឹងអ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឲ្យគិតខ្ពស់លើសជាងសេចក្ដី ដែលបានចែងទុកមក ប្រយោជន៍កុំឲ្យអ្នកណាមានសេចក្ដីអំនួត អួតពីអ្នក១ទាស់នឹងអ្នក១ឡើយ អាល់គីតាប បងប្អូនអើយ ព្រោះតែបងប្អូនហើយ បានជាខ្ញុំលើកយករឿងលោកអប៉ូឡូស និងខ្លួនខ្ញុំផ្ទាល់មកនិយាយជាឧទាហរណ៍ ដើម្បីឲ្យបងប្អូនយល់ថា មិនត្រូវធ្វើអ្វីហួសពីសេចក្ដីដែលមានសរសេរក្នុងសំបុត្រនេះឡើយ។ ក្នុងចំណោមបងប្អូន ក៏មិនត្រូវឲ្យមាននរណាអួតខ្លួនដោយកាន់ជើងម្នាក់ ហើយប្រឆាំងនឹងម្នាក់ទៀតដែរ។ |
កុំទុកចិត្តលើអភិជន ឬទុកចិត្តលើមនុស្សលោក ដែលគ្មានសេចក្ដីសង្គ្រោះក្នុងគេនោះឡើយ។
នោះតើមនុស្សជាអ្វី បានជាព្រះអង្គយកចិត្តទុកដាក់នឹងគេ? តើកូនមនុស្សជាអ្វី បានជាព្រះអង្គមើលថែគេ?
ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃអ្វី?៕
ពេលនោះ មានជនជាតិយូដាម្នាក់ឈ្មោះអ័ប៉ុឡូស ស្រុកកំណើតនៅអ័លេក្សានទ្រា បានមកដល់អេភេសូរ។ គាត់ជាមនុស្សដែលមានវោហារ ព្រមទាំងចេះស្ទាត់ខាងគម្ពីរ។
ខណៈដែលអ័ប៉ុឡូសនៅកូរិនថូស ប៉ូលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប ចុះមកអេភេសូរ ហើយប្រទះនឹងសិស្សមួយចំនួន
ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។
ខ្ញុំនិយាយដូច្នេះ ដោយព្រោះម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាអះអាងថា៖ “ខ្ញុំកាន់ខាងប៉ូល” “ខ្ញុំកាន់ខាងអ័ប៉ុឡូស” “ខ្ញុំកាន់ខាងកេផាស” “ខ្ញុំកាន់ខាងព្រះគ្រីស្ទ”។
ដ្បិតមានសរសេរទុកមកថា: “យើងនឹងបំផ្លាញប្រាជ្ញារបស់មនុស្សមានប្រាជ្ញា ហើយបោះបង់ចោលបញ្ញារបស់មនុស្សឈ្លាសវៃ”។
សេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ និងសប្បុរស; សេចក្ដីស្រឡាញ់មិនច្រណែន; សេចក្ដីស្រឡាញ់មិនអួតបំប៉ោង ហើយមិនមានឫកធំ;
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា:“ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
ប៉ុណ្ណឹងហើយ អ្នករាល់គ្នានៅតែអួតបំប៉ោងទៀត! តើអ្នករាល់គ្នាមិនគួរកាន់ទុក្ខវិញ ហើយឲ្យអ្នកដែលបានប្រព្រឹត្តអំពើនេះចេញពីចំណោមអ្នករាល់គ្នាទេឬ?
ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ?
ចំពោះអាហារដែលសែនដល់រូបបដិមាករ យើងដឹងហើយថា “យើងទាំងអស់គ្នាមានចំណេះដឹង”។ ចំណេះដឹងធ្វើឲ្យមានឫកធំ រីឯសេចក្ដីស្រឡាញ់ស្អាងទឹកចិត្តវិញ។
តាមពិត យើងមិនហ៊ានរាប់បញ្ចូល ឬប្រៀបផ្ទឹមខ្លួនជាមួយអ្នកខ្លះដែលណែនាំខ្លួនឯងឲ្យគេទទួលយកនោះឡើយ។ ប៉ុន្តែនៅពេលអ្នកទាំងនោះវាស់ខ្លួននឹងគ្នាឯង ហើយប្រៀបផ្ទឹមខ្លួនជាមួយគ្នាឯង នោះពួកគេគ្មានការយល់ដឹងសោះ។
យើងមិនអួតហួសកម្រិតអំពីការនឿយហត់របស់អ្នកដទៃឡើយ។ យើងគ្រាន់តែសង្ឃឹមថា ពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង ដែនកំណត់របស់យើងនឹងត្រូវបានពង្រីកយ៉ាងទូលំទូលាយនៅក្នុងចំណោមអ្នករាល់គ្នា
អ្នករាល់គ្នាមើលតែអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ។ ប្រសិនបើអ្នកណាជឿជាក់ថាខ្លួនឯងជារបស់ព្រះគ្រីស្ទ ចូរឲ្យអ្នកនោះពិចារណាការនេះម្ដងទៀតដោយខ្លួនឯងថា ដូចដែលអ្នកនោះជារបស់ព្រះគ្រីស្ទយ៉ាងណា យើងក៏យ៉ាងនោះដែរ។
ជាការពិត ប្រសិនបើមានអ្នកណាមកប្រកាសព្រះយេស៊ូវមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬមួយក៏អ្នករាល់គ្នាទទួលវិញ្ញាណផ្សេងទៀត ក្រៅពីវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អផ្សេងទៀត ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំអីក៏បានល្អម្ល៉េះ!
តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។
តាមពិតខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ ខ្ញុំនឹងឃើញថាអ្នករាល់គ្នាមិនដូចដែលខ្ញុំប្រាថ្នា ហើយអ្នករាល់គ្នាក៏ឃើញថាខ្ញុំមិនដូចដែលអ្នករាល់គ្នាប្រាថ្នាដែរ គឺខ្ញុំខ្លាច ក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និងភាពច្របូកច្របល់។
តាមពិត ទោះបីជាខ្ញុំចង់អួតក៏ដោយ ក៏ខ្ញុំមិនមែនល្ងង់ទេ ដ្បិតខ្ញុំនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំសូមទប់មិនអួត ក្រែងលោមានអ្នកណាចាត់ទុកខ្ញុំលើសជាងអ្វីដែលខ្លួនគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ។
ពិតមែនហើយ អ្វីៗទាំងអស់គឺសម្រាប់អ្នករាល់គ្នា ដើម្បីនៅពេលព្រះគុណចម្រើនឡើងដល់មនុស្សកាន់តែច្រើន ការអរព្រះគុណក៏កើនឡើង ដើម្បីជាសិរីរុងរឿងដល់ព្រះ។
កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ ដោយចេះតែចូលចិត្តបន្ទាបខ្លួន ហើយថ្វាយបង្គំទូតសួគ៌ ទាំងចូលជ្រៅក្នុងការស្រមើស្រមៃដែលខ្លួនបានឃើញ ក៏អួតបំប៉ោងក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួនដោយគ្មានហេតុផល
ពីព្រោះដំណឹងល្អរបស់យើងបានមកដល់អ្នករាល់គ្នា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះទេ គឺដោយព្រះចេស្ដា ព្រះវិញ្ញាណដ៏វិសុទ្ធ និងការជឿអស់ពីចិត្តយ៉ាងពេញលេញ។ អ្នករាល់គ្នាដឹងហើយថា យើងជាយ៉ាងណាក្នុងចំណោមអ្នករាល់គ្នា ដោយយល់ដល់អ្នករាល់គ្នា។
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។