Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 4:6 - អាល់គីតាប

6 បង​ប្អូន​អើយ ព្រោះ​តែ​បង​ប្អូន​ហើយ បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បង​ប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បង​ប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 បងប្អូន​អើយ!​ ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំង​នេះ​អំពី​ខ្ញុំ​ និង​លោក​អ័ប៉ុឡូស​ជា​ឧទាហរណ៍​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រៀន​តាម​យើង​ពី​សេចក្ដី​ដែល​ថា​ កុំ​ឲ្យ​ហួស​ពី​សេចក្ដី​ដែល​បាន​ចែង​ទុក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​អួត​អំពី​មនុស្ស​ម្នាក់​ទាស់​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 បង‌ប្អូន​អើយ ខ្ញុំ​បាន​រស់​នៅ​តាម​សេចក្តី​ទាំង​នេះ ទាំង​លោក​អ័ប៉ុ‌ឡូស ទាំង​ខ្ញុំ សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហា​ត់​រៀន​តាម​យើង ហើយ​កុំ​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្តី​ដែល​បាន​ចែង​ទុក​មក ដើម្បី​កុំ​ឲ្យ​អ្នក​ណា​មាន​អំនួត ដោយកាន់​ជើង​ម្នាក់ រួច​ទាស់​នឹង​ម្នាក់​ទៀត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 បងប្អូន​អើយ ព្រោះ​តែ​បងប្អូន​ហើយ​បាន​ជា​ខ្ញុំ​លើក​យក​រឿង​លោក​អប៉ូ‌ឡូស និង​ខ្លួន​ខ្ញុំ​ផ្ទាល់ មក​និយាយ​ជា​ឧទាហរណ៍ ដើម្បី​ឲ្យ​បងប្អូន​យល់​ថា មិន​ត្រូវ​ធ្វើ​អ្វី​ហួស​ពី​សេចក្ដី​ដែល​មាន​សរសេរ​ក្នុង​សំបុត្រ​នេះ​ឡើយ។ ក្នុង​ចំណោម​បងប្អូន ក៏​មិន​ត្រូវ​ឲ្យ​មាន​នរណា​អួត​ខ្លួន​ដោយ​កាន់​ជើង​ម្នាក់ ហើយ​ប្រឆាំង​នឹង​ម្នាក់​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 បង​ប្អូន​អើយ ខ្ញុំ​បាន​បង្វែរ​សេចក្ដី​ទាំង​នេះ​មក​លើ​ខ្លួន​ខ្ញុំ នឹង​អ័ប៉ុឡូស ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ហាត់​រៀន​តាម​យើង មិន​ឲ្យ​គិត​ខ្ពស់​លើស​ជាង​សេចក្ដី ដែល​បាន​ចែង​ទុក​មក ប្រយោជន៍​កុំ​ឲ្យ​អ្នក​ណា​មាន​សេចក្ដី​អំនួត អួត​ពី​អ្នក​១​ទាស់​នឹង​អ្នក​១​ឡើយ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 4:6
35 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ


ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ទ្រង់​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រា​មនុស្ស​ជា​អ្វី​បាន​ជា​ទ្រង់​យក ចិត្ត​ទុក​ដាក់​នឹង​គាត់​យ៉ាង​នេះ?


ចូរ​ឈប់​ពឹង​ផ្អែក​លើ​មនុស្ស​ទៀត​ទៅ ដ្បិត​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង មួយ​ដង្ហើម​ប៉ុណ្ណោះ ហើយ​គេ​គ្មាន​តម្លៃ​អ្វី​ទេ!


មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេ‌សូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គីតាប​យ៉ាង​ល្អិត‌ល្អន់។


ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេ‌សូ។ គាត់​បាន​ជួប​សិស្ស​ខ្លះ ហើយ​សួរ​ថា៖


ខ្ញុំ​សូម​ជម្រាប​បង​ប្អូន តាម​អំណោយ​ទាន​ដែល​អុលឡោះ​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កំរិត​នៃ​ជំនឿ ដែល​អុលឡោះ​ប្រទាន​ឲ្យ​ម្នាក់ៗ។


គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​អាល់ម៉ា‌ហ្សៀស!»។


ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «យើង​នឹង​រំលាយ​ប្រាជ្ញា​របស់​ពួក​អ្នក​ប្រាជ្ញ ហើយ​ធ្វើ​ឲ្យ​តម្រិះ​របស់​ពួក​អ្នក​ចេះ​ដឹង​រលាយ​សាប​សូន្យ​ទៅ​ដែរ»។


ដូច្នេះ អ្នក​ណា​ចង់​អួត‌អាង ត្រូវ​អួត‌អាង​អំពី​កិច្ចការ​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ធ្វើ ដូច​មាន​ចែង​ទុក​មក​ស្រាប់។


អ្នក​មាន​ចិត្ដ​ស្រឡាញ់​តែងតែ​អត់‌ធ្មត់ ជួយ​ធុរៈ​គេ ហើយ​មិន​ចេះ​ឈ្នានីស​គេ​ទេ។ អ្នក​មាន​ចិត្ដ​ស្រឡាញ់​មិន​វាយ​ឫក​ខ្ពស់ មិន​អួត​បំប៉ាង​ឡើយ។


អុលឡោះ​ចាត់​ទុក​ប្រាជ្ញា​របស់​លោកីយ៍​នេះ​ថា លេលា ដូច​មាន​ចែង​ទុក​មក​ថា «ទ្រង់​យក​កល‌ល្បិច​របស់​ពួក​អ្នក​ប្រាជ្ញ​មក​ផ្ចាញ់​ពួក​គេ​ផ្ទាល់»។


ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បង​ប្អូន


ប៉ុណ្ណឹង​ហើយ បង​ប្អូន​នៅ​តែ​អួត​បំប៉ោង​ទៀត! ម្ដេច​ក៏​បង​ប្អូន​មិន​នាំ​គ្នា​កាន់​ទុក្ខ ដក​ជន​ដែល​ប្រព្រឹត្ដ​អំពើ​ថោក​ទាប​នោះ ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ!។


បង​ប្អូន​មិន​គួរ​អួត​ខ្លួន​សោះ​ឡើយ! បង​ប្អូន​មិន​ជ្រាប​ទេ​ឬ “មេ​ម្សៅ​តែ​បន្ដិច​អាច​ធ្វើ​ឲ្យ​ម្សៅ​ទាំង​មូល​ដោរ​ឡើង​បាន!”។


ឥឡូវ​នេះ សូម​រិះ‌គិត​អំពី​បញ្ហា​សាច់ ដែល​គេ​បាន​សែន​ព្រះ‌ក្លែង‌ក្លាយ​រួច​ហើយ។ យើង​ដឹង​ហើយ​ថា យើង​សុទ្ធ​តែ​ចេះ​ដឹង​ទាំង​អស់​គ្នា។ ការ​ចេះ​ដឹង រមែង​នាំ​ឲ្យ​អួត​បំប៉ោង រីឯ​សេចក្ដី​ស្រឡាញ់​តែងតែ​ជួយ​កសាង។


ព្រោះ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ដ​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។


យើង​មិន​ហ៊ាន​លើក​ខ្លួន​ឲ្យ​ស្មើ​នឹង​អ្នក​ខ្លះ​ដែល​តែង​តាំង​ខ្លួន​ឯង ឬ​ក៏​ប្រៀប​ផ្ទឹម​ខ្លួន​យើង​ទៅ​នឹង​គេ​នោះ​ឡើយ។ អ្នក​ទាំង​នោះ​បាន​លើក​ខ្លួន​តាំង​ជា​រង្វាស់ សម្រាប់​វាស់​ខ្លួន​ឯង ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​ឯង​ទៅ​នឹង​ខ្លួន​ឯង! គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ!


យើង​មិន​អួត​ខ្លួន​ហួស​កំរិត គឺ​មិន​អួត​អំពី​កិច្ចការ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​នោះ​ឡើយ។ យើង​សង្ឃឹម​ថា ជំនឿ​របស់​បង​ប្អូន​នឹង​ចំរើន​ឡើង ហើយ​យើង​អាច​នឹង​បំពេញ​កិច្ចការ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ក្នុង​ចំណោម​បង​ប្អូន តាម​ព្រំ‌ដែន​ដែល​អុលឡោះ​បាន​កំណត់​ទុក​ឲ្យ​យើង។


សុំ​បង​ប្អូន​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់! ប្រសិន​បើ​នរណា​ម្នាក់​ជឿ​ជាក់​ថា ខ្លួន​ជា​កូន​ចៅ​របស់​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​តោង​គិត​ឲ្យ​ច្បាស់​ថា បើ​ខ្លួន​ជា​កូន​ចៅ​របស់​អាល់ម៉ា‌ហ្សៀស យើង​ក៏​ជា​កូន​ចៅ​របស់​អាល់ម៉ា‌ហ្សៀស​ដូច​គាត់​ដែរ។


ព្រោះ​ថា​ពេល​មាន​នរណា​ម្នាក់ មក​ប្រកាស​អំពី​អ៊ីសា​ណា​មួយ​ផ្សេង​ទៀត ក្រៅ​ពី​អ៊ីសា​ដែល​យើង​ប្រកាស​នោះ ឬ​មួយ​បើ​បង​ប្អូន​ទទួល​វិញ្ញាណ​ណា​ផ្សេង ក្រៅ​ពី​រស‌អុលឡោះ​ដែល​បង​ប្អូន​បាន​ទទួល​ហើយ ឬ​ក៏​ដំណឹង‌ល្អ​ណា​មួយ​ទៀត ក្រៅ​ពី​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ទទួល​នោះ បង​ប្អូន​ចេះ​តែ​អត់‌អោន​ឲ្យ​គេ​យ៉ាង​ស្រួលៗ។


តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ


ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង​ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង​ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង​ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់‌ទែង​គ្នា ច្រណែន​គ្នា ខឹង​សម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហា​កេរ្ដិ៍​គ្នា អួត​បំប៉ាង ខ្វះ​សណ្ដាប់‌ធ្នាប់។


ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្ដែ ខ្ញុំ​សុខ​ចិត្ដ​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ជា​ប្រយោជន៍​ដល់​បង​ប្អូន គឺ​ឲ្យ​ក្តី​មេត្តា​របស់​អុលឡោះ​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើងៗ ដើម្បី​ឲ្យ​មាន​គ្នា​មួយ​ចំនួន​ធំ អរ​គុណ​អុលឡោះ​កាន់​តែ​ច្រើន​ឡើង និង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់។


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។


ដ្បិត​យើង​បាន​នាំ​ដំណឹង‌ល្អ​មក​ជូន​បង​ប្អូន មិន​មែន​ត្រឹម​តែ​ដោយ​ពាក្យ​សំដី​ប៉ុណ្ណោះ​ទេ គឺ​ដោយ​មាន​អំណាច មាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​មាន​ចិត្ដ​ជឿ​ជាក់​ទាំង​ស្រុង​ថែម​ទៀត​ផង។ កាល​យើង​នៅ​ជា​មួយ​បង​ប្អូន យើង​បាន​ប្រព្រឹត្ដ​យ៉ាង​ណា សម្រាប់​ជា​ប្រយោជន៍​បង​ប្អូន ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ព្រម​ទាំង​ទទួល​សិរី‌រុង‌រឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម