Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 3:21 - ព្រះគម្ពីរខ្មែរសាកល

21 ដូច្នេះ កុំឲ្យអ្នកណា​អួត​អំពី​មនុស្ស​ឡើយ ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់អ្នករាល់គ្នា

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 ដូច្នេះ​កុំ​អួត​អំពី​មនុស្ស​ឡើយ​ ដ្បិត​អ្វីៗ​ទាំង​អស់​ជា​របស់​អ្នក​រាល់គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ មិន​ត្រូវ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង‌អស់​ជា​របស់​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បងប្អូន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​អួត​ពី​មនុស្ស​ឡើយ ដ្បិត​គ្រប់​ទាំង​អស់​ជា​របស់​ផង​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ហេតុ​នេះ​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​អួត‌អាង​ដោយ​យក​មនុស្ស​ជា​បង្គោល​ឡើយ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​សម្រាប់​បម្រើ បង​ប្អូន

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 3:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ គេ​នឹង​ធ្លាក់ទឹកចិត្ត ហើយ​អាម៉ាស់មុខ ដោយព្រោះ​អេត្យូពី​ជា​ទីសង្ឃឹម​របស់គេ និង​ដោយព្រោះ​អេហ្ស៊ីប​ជា​ទីអួតអាង​របស់គេ​។


ជាការពិត សេចក្ដីសន្យា​ដល់​អ័ប្រាហាំ ឬ​ដល់​ពូជពង្ស​របស់​លោក ដែល​ថា​លោក​នឹង​ទទួល​ពិភពលោក​ជាមរតក​នោះ មិន​បានប្រទានមក​តាមរយៈ​ក្រឹត្យវិន័យ​ទេ គឺ​តាមរយៈ​សេចក្ដីសុចរិត​ដែលមកពី​ជំនឿ​វិញ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះ​ទ្រង់​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ធ្វើការរួមគ្នា​ដើម្បី​ជា​ការល្អ​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ស្របតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​។


ព្រះអង្គ​ដែល​មិន​បាន​សំចៃទុក​សូម្បីតែ​ព្រះបុត្រា​របស់អង្គទ្រង់ គឺ​ប្រគល់​ព្រះបុត្រា​សម្រាប់​យើង​ទាំងអស់គ្នា​វិញ តើ​ព្រះអង្គ​នឹង​មិន​ប្រទាន​អ្វីៗ​ទាំងអស់​ដល់​យើង ជាមួយ​ព្រះបុត្រា​ទេ​ឬ​?


បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។


ពិតមែនហើយ អ្វីៗ​ទាំងអស់​គឺ​សម្រាប់​អ្នករាល់គ្នា ដើម្បី​នៅពេល​ព្រះគុណ​ចម្រើនឡើង​ដល់​មនុស្ស​កាន់តែច្រើន ការអរព្រះគុណ​ក៏​កើនឡើង ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះ​។


ជាការពិត យើង​ប្រកាស​មិនមែន​អំពី​ខ្លួនយើង​ទេ គឺ​អំពី​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​វិញ ហើយ​ខ្លួនយើង​ជា​បាវបម្រើ​របស់អ្នករាល់គ្នា ដោយសារតែ​ព្រះយេស៊ូវ​។


ហាក់ដូចជា​ព្រួយចិត្ត ប៉ុន្តែ​អរសប្បាយ​ជានិច្ច​; ហាក់ដូចជា​ក្រីក្រ ប៉ុន្តែ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានបរិបូរ​; ហាក់ដូចជា​គ្មានអ្វីសោះ ប៉ុន្តែ​មាន​គ្រប់ទាំងអស់​។


អ្នក​ដែល​មានជ័យជម្នះ​នឹង​ទទួល​ការទាំងនេះ​ជាមរតក គឺ​យើង​នឹង​ធ្វើជា​ព្រះ​របស់​អ្នកនោះ ហើយ​អ្នកនោះ​នឹង​ធ្វើជា​កូន​របស់​យើង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម