Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 2:18 - ព្រះគម្ពីរខ្មែរសាកល

18 កុំឲ្យអ្នកណា​បញ្ឆោតយករង្វាន់​របស់​អ្នករាល់គ្នា​ឡើយ ដោយ​ចេះតែចូលចិត្ត​បន្ទាបខ្លួន ហើយ​ថ្វាយបង្គំ​ទូតសួគ៌ ទាំង​ចូលជ្រៅ​ក្នុងការស្រមើស្រមៃ​ដែល​ខ្លួន​បាន​ឃើញ ក៏​អួតបំប៉ោង​ក្នុង​គំនិត​ខាងសាច់ឈាម​របស់​ខ្លួន​ដោយ​គ្មានហេតុផល

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បងប្អូន​ចេញ​ពី​រង្វាន់​ដែល​បងប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ទេវតា*​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ត​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា តាម​តែ​ចិត្ត​ឡើយ ដោយ​គេ​ប្រព្រឹត្ត​បែប​សុភាព ទាំង​ថ្វាយ‌បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​ការ ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង ដោយ​គំនិត​ខាង​សាច់​ឈាម​គេ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។

សូមមើលជំពូក ចម្លង




កូឡុស 2:18
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​មានបន្ទូល​នឹង​ស្ត្រី​ថា​៖ “ម្ដេចក៏​នាង​ធ្វើ​ដូច្នេះ​?”។ ស្ត្រី​ទូលថា​៖ “ពស់​បាន​បញ្ឆោត​ខ្ញុំម្ចាស់ ដូច្នេះ​ខ្ញុំម្ចាស់​ក៏​ហូប”។


អ្នក​បាន​ទៅ​គាល់​ព្រះម៉ូឡុក​ជាមួយ​ប្រេង ហើយ​បាន​បង្កើន​ទឹកអប់​របស់អ្នក ក៏​បាន​ចាត់​ទូត​របស់អ្នក​ឲ្យទៅ​ទីឆ្ងាយ គឺ​ឲ្យ​គេ​ចុះទៅ​រហូតដល់​ស្ថានមនុស្សស្លាប់​។


ក៏ប៉ុន្តែ​ទ្រង់​នឹង​គោរព​ព្រះ​នៃ​បន្ទាយ​ជំនួស​ព្រះទាំងនោះ ជា​ព្រះ​មួយ​ដែល​ដូនតា​របស់ទ្រង់​មិនដែល​ស្គាល់​សោះ គឺ​ទ្រង់​នឹង​គោរព​ព្រះនោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ និង​របស់ល្អប្រណិត​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


ពួកគេ​បាន​ជំនួស​សេចក្ដីពិត​របស់​ព្រះ ដោយ​សេចក្ដីកុហក ហើយ​ថ្វាយបង្គំ និង​បម្រើ​អ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាង​ព្រះអង្គ​ដែល​និម្មិតបង្កើត​។ ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​ជារៀងរហូត​! អាម៉ែន​។


ដ្បិត​មនុស្ស​បែបនេះ មិន​បម្រើ​ព្រះ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ទេ គឺ​គេ​បម្រើ​ក្រពះ​ខ្លួនឯង​ប៉ុណ្ណោះ​។ ពួកគេ​បោកបញ្ឆោត​ចិត្ត​របស់​មនុស្ស​ស្លូតត្រង់​ដោយ​សម្ដីផ្អែមពីរោះ និង​ពាក្យបញ្ជោរ​។


សេចក្ដីស្រឡាញ់​តែងតែ​អត់ធ្មត់ និង​សប្បុរស​; សេចក្ដីស្រឡាញ់​មិន​ច្រណែន​; សេចក្ដីស្រឡាញ់​មិន​អួតបំប៉ោង ហើយ​មិន​មានឫកធំ​;


ពីព្រោះ​អ្នករាល់គ្នា​នៅតែ​នៅ​ខាងសាច់ឈាម​នៅឡើយ​។ ដ្បិត​ប្រសិនបើ​មាន​ការឈ្នានីស និង​ការឈ្លោះប្រកែក​ក្នុងចំណោម​អ្នករាល់គ្នា តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម ហើយ​ដើរតាម​របៀប​មនុស្ស​ទេ​ឬ​?


មាន​អ្នកខ្លះ​មានឫកធំ ដោយស្មានថា​ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា


បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។


ចំពោះ​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “យើង​ទាំងអស់គ្នា​មាន​ចំណេះដឹង”។ ចំណេះដឹង​ធ្វើឲ្យមានឫកធំ រីឯ​សេចក្ដីស្រឡាញ់​ស្អាងទឹកចិត្ត​វិញ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។


ប៉ុន្តែ​ខ្ញុំ​ខ្លាច ក្រែងលោ​គំនិត​របស់អ្នករាល់គ្នា​ត្រូវបាន​បង្ខូច​ឲ្យ​ចេញពី​ភាពស្មោះត្រង់ និង​ភាពបរិសុទ្ធ​ក្នុង​ព្រះ​គ្រីស្ទ ដូចដែល​សត្វពស់​បាន​បោកបញ្ឆោត​អេវ៉ា​ដោយ​ល្បិចកល​របស់​វា​។


តាមពិត​ខ្ញុំ​ខ្លាច ក្រែងលោ​នៅពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​ឃើញថា​អ្នករាល់គ្នា​មិន​ដូចដែល​ខ្ញុំ​ប្រាថ្នា ហើយ​អ្នករាល់គ្នា​ក៏​ឃើញថា​ខ្ញុំ​មិន​ដូចដែល​អ្នករាល់គ្នា​ប្រាថ្នា​ដែរ គឺ​ខ្ញុំ​ខ្លាច ក្រែងលោ​មាន​ការឈ្លោះប្រកែក ការឈ្នានីស ភាពក្ដៅក្រហាយ ការទាស់ទែង ការមួលបង្កាច់ ការនិយាយដើម ការអួតបំប៉ោង និង​ភាពច្របូកច្របល់​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។


ទាំង​ប្រឹងជម្នះ​ឆ្ពោះទៅ​ទី ដើម្បី​ទទួល​រង្វាន់​នៃ​ការត្រាស់ហៅ​របស់​ព្រះ​ពី​ស្ថានលើ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


សេចក្ដីទាំងនេះ មើលទៅ​ដូចជា​មាន​ប្រាជ្ញា​តាមខាងក្រៅ ដោយ​សាសនាដែលបង្កើតដោយខ្លួនឯង ការចេះតែបន្ទាបខ្លួន និង​ការធ្វើបាប​រូបកាយ ប៉ុន្តែ​គ្មាន​តម្លៃ​អ្វី​តទល់នឹង​ការបំពេញចំណង់​របស់​សាច់ឈាម‍ឡើយ​៕


ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យអ្នកណា​អាច​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យលួងលោម​ឡើយ​។


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។


ទាំង​ចង់​ធ្វើជា​គ្រូវិន័យ ប៉ុន្តែ​មិន​យល់​ទាំង​អ្វីដែល​ខ្លួន​និយាយ និង​អ្វីដែល​ខ្លួន​អះអាង​នោះ​ផង​។


យ៉ាងណាមិញ ព្រះវិញ្ញាណ​មានបន្ទូល​យ៉ាងច្បាស់​ថា នៅ​គ្រាចុងបញ្ចប់​នឹង​មាន​អ្នកខ្លះ​ដកខ្លួនចេញ​ពី​ជំនឿ ដោយ​ស្ដាប់តាម​វិញ្ញាណ​បោកប្រាស់ និង​សេចក្ដីបង្រៀន​របស់​ពួក​អារក្ស


ពួកគេ​មាន​ភ្នែក​ដែល​ពេញ​ដោយ​ការផិតក្បត់ និង​មិនចេះស្កប់​នឹង​បាប​; ពួកគេ​លួងលោម​មនុស្ស​ដែល​មិនមាំមួន​; ចិត្ត​ពួកគេ​ត្រូវបាន​បង្វឹក​ឲ្យ​មាន‍ការលោភលន់​; ពួកគេ​ជា​កូនចៅ​ដែលត្រូវ​បណ្ដាសា;


ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ស្ដីអំពី​អ្នក​ដែល​បោកបញ្ឆោត​អ្នករាល់គ្នា​។


ដូច្នេះ នាគ​ដ៏ធំ​នោះ​ក៏​ត្រូវបាន​ទម្លាក់ចុះ​។ វា​ជា​ពស់​ពីបុរាណ​ដែល​ហៅថា​មារ​ផង សាតាំង​ផង ជា​អ្នក​ដែល​បោកបញ្ឆោត​ពិភពលោក​ទាំងមូល​។ វា​ត្រូវបាន​ទម្លាក់ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​របស់​វា​ក៏​ត្រូវបាន​ទម្លាក់ចុះ​ជាមួយ​វា​ដែរ​។


វា​បោកបញ្ឆោត​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ដោយ​ទីសម្គាល់​ដែល​ត្រូវបាន​ប្រទានឲ្យ​វា​ធ្វើ​នៅមុខ​សត្វតិរច្ឆាន​នោះ ទាំង​ប្រាប់​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូបសំណាក​មួយ​ថ្វាយ​សត្វតិរច្ឆាន​នោះ​ដែល​ត្រូវ​របួស​ដោយ​មុខដាវ ប៉ុន្តែ​នៅមានជីវិត​។


រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


យើង​នឹង​មក​ក្នុងពេលឆាប់ៗ​! ចូរ​កាន់ខ្ជាប់​នូវ​អ្វីដែល​អ្នក​មាន​ចុះ ដើម្បីកុំឲ្យអ្នកណា​ដណ្ដើមយក​មកុដ​របស់អ្នក​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម