Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 146:3 - ព្រះគម្ពីរខ្មែរសាកល

3 កុំ​ទុកចិត្ត​លើ​អភិជន ឬ​ទុកចិត្ត​លើ​មនុស្សលោក ដែល​គ្មាន​សេចក្ដីសង្គ្រោះ​ក្នុង​គេ​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ៙ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​ទុក​ចិត្ត​នឹង​មនុស្ស​លោក ដែល​មិន​អាច​សង្គ្រោះ​អ្នក​ណា​បាន​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កុំ​ឲ្យ​ទុក​ចិត្ត​នឹង​អ្នក​ធំ ឬ​នឹង​ពូជ‌ពង្ស​នៃ​មនុស្ស​ណា​ឡើយ គេ​នឹង​ជួយ​ឯង​មិន​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កុំ​ទុក​ចិត្ត​អ្នក​ធំ កុំ​ទុក​ចិត្ត​មនុស្ស​លោក​ដែល​ពុំ​អាច​សង្គ្រោះ នរណា​បាន​ឡើយ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 146:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រទាន​ជំនួយ​ដល់​យើងខ្ញុំ​ទាស់នឹង​បច្ចាមិត្ត​ផង ដ្បិត​ការសង្គ្រោះ​ពី​មនុស្ស​ជា​សេចក្ដីឥតប្រយោជន៍​។


សូម​ប្រទាន​ជំនួយ​ដល់​យើងខ្ញុំ​ទាស់នឹង​បច្ចាមិត្ត​ផង ដ្បិត​ការសង្គ្រោះ​ពី​មនុស្ស​ជា​សេចក្ដីឥតប្រយោជន៍​។


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


ចូរ​អ្នករាល់គ្នា​ឈប់​ទុកចិត្ត​លើ​មនុស្សលោក ដែល​មាន​ដង្ហើម​តាម​រន្ធច្រមុះ ដ្បិត​តើ​គេ​មានតម្លៃ​អ្វី​?​៕


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ ដែកគោល​ដែល​ត្រូវបាន​បោះភ្ជាប់​នឹង​កន្លែង​រឹងមាំ​នោះ នឹង​របូត​ចេញ ហើយ​ត្រូវបាន​កាប់ ក៏​ធ្លាក់ចុះ នោះ​បន្ទុក​ដែល​នៅលើ​ដែកគោលនោះ​នឹង​ត្រូវបាន​កាត់ចេញ”។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕


រីឯ​ជនជាតិអេហ្ស៊ីប​គឺជា​មនុស្ស មិនមែន​ជា​ព្រះ​ទេ សេះ​របស់ពួកគេ​គឺជា​សាច់ មិនមែន​ជា​វិញ្ញាណ​ទេ​។ កាលណា​ព្រះយេហូវ៉ា​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅ អ្នកដែល​ជួយ​នឹង​ជំពប់ អ្នកដែល​ត្រូវគេ​ជួយ​នឹង​ដួល ហើយ​ពួកគេ​ទាំងអស់​នឹង​វិនាស​ជាមួយគ្នា​។


នោះ​អេសាយ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ទូល​ដល់​ចៅហ្វាយ​របស់អ្នករាល់គ្នា​ថា​: ‘ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: កុំ​ខ្លាច​ចំពោះ​ពាក្យសម្ដី​ដែល​អ្នក​បាន​ឮ ដែល​ពួក​អ្នកបម្រើ​របស់​ស្ដេច​អាស្ស៊ីរី​បាន​ជេរប្រមាថ​យើង​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម