Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 8 - ព្រះគម្ពីរខ្មែរសាកល


សិរីរុងរឿងរបស់ព្រះ និងកិត្តិយសរបស់មនុស្ស
បទតម្កើង​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេង​តាម​ទំនុកភ្លេង​គីធីត ​។

1 ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎​នៅលើ​ផែនដី​ទាំងមូល​! ព្រះអង្គ​បាន​តម្កល់​សិរីរុងរឿង​របស់ព្រះអង្គ​ឲ្យ​ខ្ពស់ជាង​បណ្ដាមេឃ​។

2 ដោយព្រោះ​ពួក​សត្រូវ​របស់ព្រះអង្គ ព្រះអង្គ​បាន​ស្ថាបនា​ព្រះចេស្ដា​ចេញពី​មាត់​កូនក្មេង និង​ទារកនៅបៅ ដើម្បី​ធ្វើឲ្យ​ខ្មាំងសត្រូវ និង​អ្នកសងសឹក​គ្មានវាចាសោះ​។

3 កាលណា​ទូលបង្គំ​សង្កេតមើល​ផ្ទៃមេឃ​ដែលជា​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រមទាំង​ព្រះចន្ទ និង​ផ្កាយ​ដែល​ព្រះអង្គ​បាន​តាំងឡើង

4 នោះ​តើ​មនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​យកចិត្តទុកដាក់​នឹង​គេ​? តើ​កូនមនុស្ស​ជា​អ្វី បានជា​ព្រះអង្គ​មើលថែ​គេ​?

5 ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​ព្រះ​តែបន្តិច​ទេ​; ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​អានុភាព បំពាក់ជាមកុដ​លើ​គេ​។

6 ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​មានអំណាច​លើ​ស្នាព្រះហស្ត​របស់ព្រះអង្គ ព្រះអង្គ​បាន​ដាក់​របស់សព្វសារពើ​នៅក្រោម​ជើង​គេ

7 គឺ​អស់ទាំង​ចៀម និង​គោ ព្រមទាំង​សត្វព្រៃ​នៃ​ទីវាល​ផងដែរ

8 ទាំង​បក្សាបក្សីនៅលើអាកាស ត្រីនៅក្នុងសមុទ្រ និង​សត្វ​ដែល​ឆ្លងកាត់​តាម​ផ្លូវ​សមុទ្រ​។

9 ព្រះយេហូវ៉ា​ដ៏ជា​ព្រះអម្ចាស់​នៃយើងខ្ញុំ​អើយ ព្រះនាម​របស់ព្រះអង្គ​ឧត្ដុង្គឧត្ដម​យ៉ាងណាហ្ន៎ នៅលើ​ផែនដី​ទាំងមូល​!​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម