Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 9:23 - ព្រះគម្ពីរខ្មែរសាកល

23 ខ្ញុំ​ធ្វើ​អ្វីៗ​ទាំងអស់​សម្រាប់​ដំណឹងល្អ ដើម្បី​បាន​រួមចំណែក​ក្នុង​ដំណឹងល្អ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

23 ​ហើយ​ខ្ញុំ​ធ្វើ​គ្រប់​បែបយ៉ាង​សម្រាប់​ដំណឹង​ល្អ​ ដើម្បី​ឲ្យ​ខ្ញុំ​ត្រលប់​ជា​អ្នក​រួម​ចំណែក​នៅ​ក្នុង​ដំណឹង​ល្អ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ខ្ញុំ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​ដោយ​ព្រោះ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ចំណែក​ទទួល​ផល​ក្នុង​ដំណឹង​ល្អ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ដោយ​សារ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ព្រោះ​តែ​ដំណឹង‌ល្អ ខ្ញុំ​សុខ​ចិត្ដ​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹង‌ល្អ​នោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 9:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណាក៏ដោយដែល​ចង់​រក្សាជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នកណាក៏ដោយដែល​បាត់​ជីវិត​របស់​ខ្លួន​ដោយសារតែ​ខ្ញុំ និង​ដំណឹងល្អ អ្នកនោះ​នឹង​រក្សា​ជីវិត​វិញ។


ប៉ុន្តែ​ប្រសិនបើ​មែក​ខ្លះ​ត្រូវបាន​កាច់ចេញ ហើយ​អ្នក​ដែល​ជា​មែកអូលីវព្រៃ​ត្រូវបាន​បំបៅ​នៅកណ្ដាល​មែកទាំងនោះ ព្រមទាំង​រួមចំណែក​ទទួល​ជីជាតិ​ពី​ឫស​របស់​ដើមអូលីវ​ស្រុក


ប្រសិនបើ​អ្នកឯទៀត​មាន​សិទ្ធិ​នេះ​លើ​អ្នករាល់គ្នា តើ​យើង​គ្មាន​សិទ្ធិ​លើសជាង​គេ​ទៅទៀត​ទេ​ឬ​? យ៉ាងណាមិញ យើង​មិន​ប្រើ​សិទ្ធិ​នេះ​ទេ ផ្ទុយទៅវិញ យើង​ទ្រាំ​នឹង​ការ​ទាំងអស់ ដើម្បីកុំឲ្យ​យើង​ធ្វើឲ្យមាន​ឧបសគ្គ​ណាមួយ​ដល់​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឡើយ​។


ចំពោះ​អ្នក​ខ្សោយ ខ្ញុំ​ត្រឡប់ជា​អ្នក​ខ្សោយ ដើម្បី​ឈ្នះបាន​អ្នក​ខ្សោយ​មកវិញ​។ ចំពោះ​មនុស្ស​គ្រប់ប្រភេទ ខ្ញុំ​ត្រឡប់ជា​គ្រប់​សណ្ឋាន​ទាំងអស់ ដើម្បី​ឲ្យបាន​សង្គ្រោះ​អ្នកខ្លះ​។


តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​ដែល​រត់​ក្នុង​ការប្រណាំង គេ​រត់​ទាំងអស់គ្នា​មែន ប៉ុន្តែ​អ្នក​ទទួល​រង្វាន់​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​? ចូរ​អ្នករាល់គ្នា​រត់​ដូច្នោះដែរ ដើម្បីឲ្យ​បាន​រង្វាន់​។


ដ្បិត​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ទាំង​ទឹកភ្នែក​ជាច្រើន គឺ​សរសេរ​ដោយ​ចេញពី​ទុក្ខវេទនា​ដ៏ធំ និង​ការឈឺចាប់​នៃ​ចិត្ត ហើយ​មិនមែន​ដើម្បី​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត​ទេ គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ស្គាល់​សេចក្ដីស្រឡាញ់​ដែល​ខ្ញុំ​មាន​ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។


ដោយហេតុនេះ ខ្ញុំ​ស៊ូទ្រាំ​នឹង​គ្រប់ការទាំងអស់​ដោយយល់ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជាមួយនឹង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​។


កសិករ​ដែល​ធ្វើការនឿយហត់ គួរតែ​ទទួលចំណែក​ភោគផល​មុនគេ​។


ដូច្នេះ បងប្អូន​ដ៏វិសុទ្ធ​ដែលជា​គូកន​ក្នុង​ការត្រាស់ហៅ​នៃស្ថានសួគ៌​អើយ​! ចូរ​ពិចារណា​អំពី​ទូត និង​មហាបូជាចារ្យ​នៃ​ពាក្យសារភាពជំនឿ​របស់យើង គឺ​ព្រះយេស៊ូវ​។


ដ្បិត​យើងរាល់គ្នា​ជា​គូកន​របស់​ព្រះ​គ្រីស្ទ​ហើយ ប្រសិនបើ​យើង​កាន់ខ្ជាប់​យ៉ាងមាំមួន​នូវ​ទំនុកចិត្ត​ដើម​រហូតដល់​ទីបញ្ចប់​មែន​។


ដូច្នេះ ខ្ញុំ ដែលជា​ចាស់ទុំដូចគ្នា និង​ជា​សាក្សី​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ ព្រមទាំង​ជា​អ្នកមានចំណែក​ក្នុង​សិរីរុងរឿង​ដែល​រៀបនឹង​ត្រូវបាន​សម្ដែង ខ្ញុំ​សូម​ជំរុញទឹកចិត្ត​ពួក​ចាស់ទុំ​ក្នុងចំណោម​អ្នករាល់គ្នា​ថា


អ្វីដែល​យើង​បាន​ឃើញ និង​បាន​ឮ​នោះ យើង​ក៏​ប្រកាស​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​ការប្រកបគ្នា​ជាមួយ​យើង​ដែរ​; ជាការពិត ការប្រកបគ្នា​របស់យើង​ជា​ការប្រកបគ្នា​ជាមួយ​ព្រះ​បិតា និង​ជាមួយ​ព្រះបុត្រា​របស់​ព្រះអង្គ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម