Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 18:24 - ព្រះគម្ពីរខ្មែរសាកល

24 ពេលនោះ មាន​ជនជាតិយូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស ស្រុកកំណើត​នៅ​អ័លេក្សានទ្រា បាន​មក​ដល់​អេភេសូរ​។ គាត់​ជា​មនុស្ស​ដែល​មានវោហារ ព្រមទាំង​ចេះស្ទាត់​ខាង​គម្ពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 នៅ​គ្រា​នោះ​ មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស​ ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មក​ដល់​ក្រុង​អេភេសូរ។​ គាត់​ជា​មនុស្ស​មាន​វោហារ​ ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នៅ​ទី​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុ‌ឡូស ជា​អ្នក​ស្រុក​អ័លេ‌ក្សានទ្រា បាន​មក​ដល់​ក្រុង​អេភេ‌សូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​គម្ពីរ​យ៉ាងស្ទាត់​ជំនាញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេ‌សូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គីតាប​យ៉ាង​ល្អិត‌ល្អន់។

សូមមើលជំពូក ចម្លង




កិច្ចការ 18:24
22 ការដាក់ឲ្យឆ្លើយតបគ្នា  

មេទាហានលើហាសិបនាក់ និង​អ្នកធំ ទីប្រឹក្សា និង​សិប្បករ​ជំនាញ ព្រមទាំង​អ្នក​ប៉ិនប្រសប់​ខាង​មន្តអាគម​ផង​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ហេតុនេះហើយបានជា អស់ទាំង​គ្រូវិន័យ ដែល​ធ្វើជាសិស្ស​នៃ​អាណាចក្រស្ថានសួគ៌ ប្រៀបដូចជា​ម្ចាស់ផ្ទះ​ម្នាក់​ដែល​បញ្ចេញ​របស់​ទាំង​ថ្មី​ទាំង​ចាស់​ពី​ឃ្លាំង​របស់​ខ្លួន”។


ព្រះយេស៊ូវ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រឿង​អ្វី​?”។ ពួកគេ​ទូល​ព្រះអង្គ​ថា​៖ “គឺ​អំពី​យេស៊ូវ​អ្នកណាសារ៉ែត ជា​ព្យាការី​ម្នាក់​ដ៏មានអំណាច​ក្នុង​ការ​ដែល​លោក​ធ្វើ និង​ពាក្យសម្ដី នៅចំពោះ​ព្រះ​និង​ប្រជាជន​គ្រប់គ្នា


ពួកគេ​មក​ដល់​អេភេសូរ ប៉ូល​ក៏​ទុក​អ្នកទាំងពីរ​នៅ​ទីនោះ ហើយ​ចូលទៅ​ក្នុង​សាលាប្រជុំ ជជែក​ជាមួយ​ជនជាតិយូដា​។


គាត់​លា​ពួកគេ ទាំង​និយាយថា​៖ “​ខ្ញុំ​នឹង​ត្រឡប់មក​រក​អ្នករាល់គ្នា​វិញ​ម្ដងទៀត ប្រសិនបើ​ព្រះ​សព្វព្រះហឫទ័យ”។ រួច​គាត់​ក៏​ចុះសំពៅ​ពី​អេភេសូរ​ទៅ​។


ដ្បិត​គាត់​បាន​ជជែកផ្ចាញ់​ជនជាតិយូដា​យ៉ាងក្លៀវក្លា​នៅកន្លែងសាធារណៈ ដោយ​បង្ហាញ​តាម​គម្ពីរ​ថា ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ៕


ខណៈដែល​អ័ប៉ុឡូស​នៅ​កូរិនថូស ប៉ូល​បាន​ធ្វើដំណើរឆ្លងកាត់​តំបន់​ខ្ពង់រាប ចុះមក​អេភេសូរ ហើយ​ប្រទះ​នឹង​សិស្ស​មួយចំនួន


នៅទីនោះ មេទាហានលើមួយរយនាក់​រកបាន​សំពៅ​មួយ​ពី​អ័លេក្សានទ្រា ដែល​កំពុង​ធ្វើដំណើរ​ទៅ​អ៊ីតាលី លោក​ក៏​ឲ្យ​យើង​ចុះ​សំពៅនោះ​។


ពេលនោះ មាន​អ្នកខ្លះ​ពី​សាលាប្រជុំ​មួយ​ដែល​គេ​ហៅថា “ជនសេរី” មាន​អ្នកគីរេន អ្នកអ័លេក្សានទ្រា និង​អ្នក​ដែល​មកពី​គីលីគា និង​អាស៊ី​បាន​ក្រោកឡើង ប្រកែក​នឹង​ស្ទេផាន


ម៉ូសេ​បាន​ទទួល​ការ​អប់រំ​ក្នុង​អស់ទាំង​ប្រាជ្ញា​របស់​ជនជាតិអេហ្ស៊ីប ហើយ​មានអំណាច​ក្នុង​ពាក្យសម្ដី និង​ការប្រព្រឹត្ត​។


ខ្ញុំ​និយាយ​ដូច្នេះ ដោយព្រោះ​ម្នាក់ៗ​ក្នុងចំណោម​អ្នករាល់គ្នា​អះអាងថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” “ខ្ញុំ​កាន់ខាង​កេផាស” “ខ្ញុំ​កាន់ខាង​ព្រះ​គ្រីស្ទ”។


ចំពោះ​អ័ប៉ុឡូស​ដែលជា​បងប្អូន ខ្ញុំ​បាន​ជំរុញ​គាត់​ជាច្រើនដង​ឲ្យ​មករក​អ្នករាល់គ្នា​ជាមួយ​បងប្អូន​ឯទៀត​ៗ ប៉ុន្តែ​គាត់​ពិតជា​មិន​ចង់​មក​ឥឡូវនេះ​ទេ គាត់​នឹង​មក​កាលណា​គាត់​មានឱកាស​។


បងប្អូន​អើយ ខ្ញុំ​បាន​យក​សេចក្ដីទាំងនេះ​មក​និយាយជាឧទាហរណ៍​ដាក់​ខ្លួនខ្ញុំ និង​អ័ប៉ុឡូស សម្រាប់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​ថា “កុំ​ហួសពី​អ្វីដែល​មាន​សរសេរ​ទុកមក​ឡើយ” ក្រែងលោ​មាន​អ្នកណា​អួតបំប៉ោង ទាំង​កាន់ខាង​ម្នាក់ ហើយ​ប្រឆាំងនឹង​ម្នាក់ទៀត​។


ដ្បិត​មាន​គេ​និយាយថា​៖ “សំបុត្រ​របស់​ប៉ូល​ធ្ងន់ៗ ហើយ​ខ្លាំង​មែន ប៉ុន្តែ​ពេល​ខ្លួនគាត់​នៅជាមួយ គាត់​ខ្សោយ ហើយ​ពាក្យសម្ដី​របស់​គាត់​ក៏​គួរឲ្យមើលងាយ​ដែរ”។


ចូរឲ្យ​ព្រះបន្ទូល​របស់​ព្រះ​គ្រីស្ទ ស្ថិតនៅ​ក្នុង​អ្នករាល់គ្នា​យ៉ាងសម្បូរហូរហៀរ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នាទៅវិញទៅមក ដោយ​ប្រាជ្ញា​គ្រប់យ៉ាង ទាំង​ច្រៀង​ក្នុង​ចិត្ត​ដោយ​ដឹងគុណ​ដល់​ព្រះ ដោយ​ទំនុកតម្កើង ចម្រៀងសរសើរតម្កើង និង​ចម្រៀង​ខាងវិញ្ញាណ​។


សូម​ខំ​ជួយ​សេណាស​អ្នកច្បាប់ និង​អ័ប៉ុឡូស​ឲ្យបន្តដំណើរ កុំឲ្យ​ពួកគេ​ខ្វះ​អ្វីឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម