ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 14:3 - ព្រះគម្ពីរខ្មែរសាកល

ផ្ទុយទៅវិញ អ្នក​ដែល​ថ្លែងព្រះបន្ទូល និយាយ​ទៅកាន់​មនុស្ស ដើម្បី​ស្អាងទឹកចិត្ត លើកទឹកចិត្ត និង​កម្សាន្តចិត្ត​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​អ្នក​ដែល​ថ្លែង​ព្រះបន្ទូល​វិញ​ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស​ សម្រាប់​ការ​ស្អាង​ចិត្ដ​ ការ​លើក​ទឹក​ចិត្ដ​ និង​ការ​កំសាន្ដ​ចិត្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សំរាប់​នឹង​ស្អាង​ចិត្ត កំឡាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត

សូមមើលជំពូក

អាល់គីតាប

ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង​បន្ទូល​នៃ​អុលឡោះ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ដ​គេ។

សូមមើលជំពូក



១ កូរិន‌ថូស 14:3
42 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ យ៉ូហាន​បាន​ប្រកាសដំណឹងល្អ​ដល់​ប្រជាជន​ដោយ​ពាក្យ​ដាស់តឿន​ផ្សេងទៀត​ជាច្រើន​។


បន្ទាប់ពី​អាន​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​រួចហើយ អ្នកគ្រប់គ្រងសាលាប្រជុំ​ក៏​ឲ្យ​គេ​ទៅ​ឯ​អ្នកទាំងពីរ ដោយ​និយាយថា​៖ “បងប្អូន​ទាំងពីរ​អើយ បើសិន​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ត​ប្រជាជន សូម​និយាយ​ចុះ”។


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


យូដាស និង​ស៊ីឡាស​ពួកគេផ្ទាល់​ជា​អ្នកថ្លែងព្រះបន្ទូល​ដែរ ពួកគេ​ក៏​លើកទឹកចិត្ត​បងប្អូន​ដោយ​ពាក្យ​ជាច្រើន ព្រមទាំង​ពង្រឹង​ពួកបងប្អូន​ផង​។


មាន​ពួកលេវី​ម្នាក់ ឈ្មោះ​យ៉ូសែប ស្រុកកំណើត​នៅ​ស៊ីពរ៍ ដែល​ពួក​សាវ័ក​ហៅថា បារណាបាស (​បារណាបាស មានអត្ថន័យប្រែថា កូន​នៃ​ការកម្សាន្តចិត្ត​)


ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


បើសិនជា​អ្នក​ជំរុញទឹកចិត្ត ក៏​ចូរ​ជំរុញទឹកចិត្ត​; អ្នក​ដែល​ចែកទាន ក៏ចូរធ្វើ​ដោយ​ចិត្តទូលាយ​; អ្នក​ដែល​នាំមុខ ក៏ចូរធ្វើ​ដោយ​ចិត្តខ្នះខ្នែង​; អ្នក​ដែល​មេត្តា ក៏ចូរធ្វើ​ដោយ​ចិត្តរីករាយ​ចុះ​។


ដោយហេតុនេះ ចូរឲ្យ​យើង​ស្វែងរក​អ្វីៗ​ដែល​នាំឲ្យមាន​សេចក្ដីសុខសាន្ត និង​អ្វីៗ​ដែល​នាំឲ្យមាន​ការស្អាងទឹកចិត្ត​ដល់​គ្នាទៅវិញទៅមក​។


ត្រូវ​ឲ្យ​យើង​ម្នាក់ៗ​បំពេញចិត្ត​អ្នកជិតខាង​ឲ្យ​បាន​ប្រយោជន៍​ដល់គេ ដើម្បី​ជា​ការស្អាងទឹកចិត្ត​។


“មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​មានប្រយោជន៍​ទេ​; “មានច្បាប់​ឲ្យធ្វើ​អ្វីៗ​ទាំងអស់” ប៉ុន្តែ​មិនមែន​អ្វីៗ​ទាំងអស់​ស្អាងទឹកចិត្ត​ទេ​។


អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។


ដ្បិត​ការ​ដែល​អ្នក​អរព្រះគុណ​ព្រះ ល្អ​មែន​ហើយ ប៉ុន្តែ​អ្នកដទៃ​មិន​ត្រូវបាន​ស្អាងទឹកចិត្ត​ទេ​។


បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។


ដ្បិត​អ្នក​ទាំងអស់គ្នា​អាច​ថ្លែងព្រះបន្ទូល​បាន​ម្នាក់ម្ដងៗ ដើម្បីឲ្យ​ទាំងអស់គ្នា​បាន​រៀន និង​ទទួល​ការ​លើកទឹកចិត្ត​។


ចំពោះ​អាហារដែលសែនដល់រូបបដិមាករ យើង​ដឹង​ហើយ​ថា “យើង​ទាំងអស់គ្នា​មាន​ចំណេះដឹង”។ ចំណេះដឹង​ធ្វើឲ្យមានឫកធំ រីឯ​សេចក្ដីស្រឡាញ់​ស្អាងទឹកចិត្ត​វិញ​។


គឺ​ព្រះអង្គ​ហើយ ដែល​តែងតែ​កម្សាន្តចិត្ត​យើង​ក្នុង​អស់ទាំង​ទុក្ខវេទនា​របស់យើង ដើម្បីឲ្យ​យើង​អាច​កម្សាន្តចិត្ត​អ្នក​ដែល​នៅក្នុង​ទុក្ខវេទនា​គ្រប់បែបយ៉ាង​បាន​ដែរ ដោយ​ការកម្សាន្តចិត្ត​ដែល​ខ្លួនយើងផ្ទាល់​ទទួល​ពី​ព្រះ


ដូច្នេះ ស៊ូឲ្យ​អ្នករាល់គ្នា​លើកលែងទោស ហើយ​សម្រាលទុក្ខ​អ្នកនោះ​វិញ ក្រែងលោ​គាត់​ត្រូវ​ទុក្ខព្រួយ​ដ៏ហួសប្រមាណ​លេប​បាត់ទៅ​។


កុំឲ្យ​មាន​សម្ដី​ថោកទាប​ណាមួយ​ចេញ​ពី​មាត់​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​និយាយពាក្យ​ល្អ​សម្រាប់​ការស្អាងទឹកចិត្ត​តាមដែលគេ​ត្រូវការ ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ដែល​ស្ដាប់​។


ខ្ញុំ​បាន​ចាត់​គាត់​ឲ្យមក​រក​អ្នករាល់គ្នា​សម្រាប់​ការនេះ​ឯង ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​យើង និង​ដើម្បី​លើកទឹកចិត្ត​អ្នករាល់គ្នា​។


ខ្ញុំ​បាន​ចាត់​គាត់​ឲ្យមក​រក​អ្នករាល់គ្នា​ដើម្បី​ការនេះ​ឯង គឺ​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​អំពី​យើង និង​ដើម្បីឲ្យ​គាត់​លើកទឹកចិត្ត​អ្នករាល់គ្នា​។


ដូចដែល​អ្នករាល់គ្នា​ដឹង​ហើយ​ថា យើងបានប្រព្រឹត្ត​បែបនេះ​ចំពោះ​អ្នករាល់គ្នា​ម្នាក់ៗ ដូចជា​ឪពុក​ប្រព្រឹត្តចំពោះ​កូន​របស់​ខ្លួន​ដែរ​។


ដ្បិត​ការជំរុញទឹកចិត្ត​របស់យើង មិនមែន​ចេញមកពី​ការបោកប្រាស់ ឬ​ការស្មោកគ្រោក ឬ​ឧបាយកល​ឡើយ


ហើយ​ចាត់​ធីម៉ូថេ​ដែលជា​បងប្អូន​របស់យើង និង​ជា​អ្នករួមការងារ​ជាមួយ​ព្រះ​ក្នុង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ឲ្យមក ដើម្បី​ពង្រឹង និង​លើកទឹកចិត្ត​អ្នករាល់គ្នា ខាងឯ​ជំនឿ​របស់អ្នករាល់គ្នា


ជាទីបញ្ចប់ បងប្អូន​អើយ យើង​សូម​អង្វរ និង​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា ដូចដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង​នូវ​របៀប​ដែល​អ្នករាល់គ្នា​គួរតែ​ដើរ និង​បំពេញព្រះហឫទ័យ​ព្រះ​យ៉ាងណា​——​គឺ​ដូចដែល​អ្នករាល់គ្នា​កំពុង​ដើរ​មែន​——​នោះ​ចូរ​អ្នករាល់គ្នា​ធ្វើ​យ៉ាងនោះ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត


ដោយហេតុនេះ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ដោយ​ពាក្យ​ទាំងនេះ​ចុះ​៕


ដូច្នេះ យើង​សូម​បង្គាប់ និង​ជំរុញទឹកចិត្ត​មនុស្ស​បែបនេះ ក្នុង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់ ហើយ​ចិញ្ចឹម​ខ្លួន​ទៅ​។


កុំឲ្យ​ផ្ដោតចិត្ត​លើ​ទេវកថា និង​វង្សត្រកូល​ដែល​មិនចេះចប់មិនចេះហើយ ដែល​រឿងទាំងនេះ​បង្ក​ភាពចម្រូងចម្រាស​ជាជាង​ចម្រើន​កិច្ចការ​របស់​ព្រះ ដែល​ធ្វើ​ដោយ​ជំនឿ​។


ចូរ​ផ្ដោតចិត្ត​លើ​ការអាន​គម្ពីរ​ឲ្យគេស្ដាប់ ការជំរុញទឹកចិត្ត និង​ការបង្រៀន រហូតដល់​ខ្ញុំ​បាន​មកដល់​។


អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។


ចូរ​ប្រកាស​ព្រះបន្ទូល ចូរ​ពុះពារ ទោះបីជា​ត្រូវពេល ឬ​ខុសពេល​; ចូរ‍​ទូន្មាន ស្ដីប្រដៅ និង​លើកទឹកចិត្ត ដោយ​អស់ទាំង​ការអត់ធ្មត់ និង​ការបង្រៀន


ហើយ​កាន់ខ្ជាប់​នូវ​សេចក្ដីបង្រៀន​នៃ​ព្រះបន្ទូល​ដ៏ពិត ដើម្បីឲ្យ​គាត់​អាច​លើកទឹកចិត្ត​ដោយ​សេចក្ដីបង្រៀន​ដ៏ត្រឹមត្រូវ​បាន ព្រមទាំង​ធ្វើឲ្យ​អ្នក​ដែល​ប្រឆាំង​ដឹងកំហុស​ផង​។


ចូរ​ប្រាប់​សេចក្ដីទាំងនេះ ហើយ​ជំរុញទឹកចិត្ត និង​ស្ដីប្រដៅ​ដោយ​សិទ្ធិអំណាច​យ៉ាងពេញលេញ​។ កុំឲ្យអ្នកណា​មើលងាយ​អ្នក​ឡើយ​៕


ដូចគ្នាដែរ ចូរ​ជំរុញទឹកចិត្ត​បុរស​ក្មេង​ឲ្យ​ចេះគ្រប់គ្រងចិត្ត​។


បាវបម្រើ​ត្រូវ​ចុះចូល​នឹង​ចៅហ្វាយ​របស់ខ្លួន​ក្នុង​គ្រប់ការទាំងអស់ ត្រូវ​បំពេញចិត្ត​គាត់ កុំ​ប្រកែកជំទាស់


កុំ​បោះបង់ចោល​ការជួបជុំ​របស់​យើង ដូចដែល​អ្នកខ្លះ​មាន​ទម្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​។ ដោយ​អ្នករាល់គ្នា​ឃើញថា​ថ្ងៃ​នោះ​ជិតមកដល់​ហើយ នោះ​ចូរធ្វើ​ដូច្នេះ​កាន់តែខ្លាំងឡើង​ចុះ​។


បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា​ឲ្យ​ទ្រាំ​នឹង​ពាក្យ​ជំរុញទឹកចិត្ត​នេះ ដ្បិត​ខ្ញុំ​គ្រាន់តែ​សរសេរ​មក​អ្នករាល់គ្នា​យ៉ាងខ្លី​ប៉ុណ្ណោះ​ទេ​។


ផ្ទុយទៅវិញ ចូរ​លើកទឹកចិត្ត​គ្នាទៅវិញទៅមក​ជា​រៀងរាល់ថ្ងៃ ដរាបណា​ដែល​នៅតែ​ហៅថា“ថ្ងៃនេះ” ដើម្បីកុំឲ្យ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​មានចិត្តរឹងរូស​ដោយសារតែ​ការបោកបញ្ឆោត​របស់​បាប​ឡើយ


ខ្ញុំ​បាន​សរសេរ​ដោយ​សង្ខេប តាមរយៈ​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជា​បងប្អូន​ដ៏ស្មោះត្រង់ ដើម្បី​ជំរុញទឹកចិត្ត​អ្នករាល់គ្នា និង​ធ្វើបន្ទាល់​ថា នេះ​ជា​ព្រះគុណ​ដ៏ពិតប្រាកដ​របស់​ព្រះ​។ ដូច្នេះ ចូរ​ឈរមាំ​ក្នុង​ព្រះគុណនេះ​ចុះ​។


រីឯ​អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​វិញ ចូរ​ស្អាង​ខ្លួន​លើ​ជំនឿ​ដ៏វិសុទ្ធបំផុត​របស់អ្នករាល់គ្នា ទាំង​អធិស្ឋាន​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​។