Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:12 - ព្រះគម្ពីរខ្មែរសាកល

12 អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 អ្នក​រាល់គ្នា​ក៏​ដូច្នេះ​ដែរ​ ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​អ្នក​សង្វាត​ចង់​បាន​អំណោយទាន​ខាង​វិញ្ញាណ​ ចូរ​សង្វាត​ចង់​បាន​ឲ្យ​កាន់តែ​ច្រើន​ចុះ​ ​សម្រាប់​ការ​ស្អាង​ចិត្ដ​ដល់​ក្រុមជំនុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 រីឯ​បងប្អូន​វិញ បើ​បងប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំនុំ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​នៃ​ពួក​ជំនុំ​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 រីឯ​បង​ប្អូន​វិញ បើ​បង​ប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​អំណោយ​ទាន​របស់​រស‌អុលឡោះ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំអះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ ចូរឲ្យ​យើង​ស្វែងរក​អ្វីៗ​ដែល​នាំឲ្យមាន​សេចក្ដីសុខសាន្ត និង​អ្វីៗ​ដែល​នាំឲ្យមាន​ការស្អាងទឹកចិត្ត​ដល់​គ្នាទៅវិញទៅមក​។


ចូរ​ប្រាថ្នាចង់បាន​អំណោយទាន​ដែល​ប្រសើរជាង​ចុះ​; ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​មាគ៌ា​ដ៏វិសេសជាង​ទៅទៀត​។


យ៉ាងណាមិញ ព្រះវិញ្ញាណ​ត្រូវបាន​សម្ដែង​ក្នុង​ម្នាក់ៗ ដើម្បី​ជាប្រយោជន៍ គឺ​:


ចូរ​ស្វែងរក​សេចក្ដីស្រឡាញ់ ហើយ​ប្រាថ្នាចង់បាន​អំណោយទាន​ខាងវិញ្ញាណ​ចុះ ជាពិសេស​ការ​ថ្លែងព្រះបន្ទូល​។


ដូច្នេះ ចូរឲ្យ​អ្នក​ដែល​និយាយ​ភាសាដទៃ​អធិស្ឋាន ដើម្បីឲ្យ​ចេះ​បកប្រែ​ដែរ​។


បងប្អូន​អើយ ដូច្នេះ​តើ​ត្រូវ​ធ្វើ​ដូចម្ដេច​? កាលណា​អ្នករាល់គ្នា​មកជួបជុំគ្នា ម្នាក់ៗ​មាន​ទំនុកតម្កើង មាន​ការបង្រៀន មាន​ការបើកសម្ដែង មាន​ភាសាដទៃ មាន​ការបកប្រែ​; ចូរ​ធ្វើ​ការ​ទាំងអស់​ដើម្បី​ស្អាងទឹកចិត្ត​។


ខ្ញុំ​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ដែរ ក៏ប៉ុន្តែ​ចង់ឲ្យ​ថ្លែងព្រះបន្ទូល​ជាជាង ដ្បិត​អ្នក​ដែល​ថ្លែងព្រះបន្ទូល ប្រសើរជាង​អ្នក​ដែល​និយាយ​ភាសាដទៃ លើកលែងតែ​អ្នកនោះ​ចេះ​បកប្រែ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ទទួល​ការស្អាងទឹកចិត្ត​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម