កិច្ចការ 15:32 - ព្រះគម្ពីរខ្មែរសាកល32 យូដាស និងស៊ីឡាសពួកគេផ្ទាល់ជាអ្នកថ្លែងព្រះបន្ទូលដែរ ពួកគេក៏លើកទឹកចិត្តបងប្អូនដោយពាក្យជាច្រើន ព្រមទាំងពង្រឹងពួកបងប្អូនផង។ សូមមើលជំពូកKhmer Christian Bible32 រីឯលោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរ ក៏បានលើកទឹកចិត្ដ ព្រមទាំងបានពង្រឹងពួកបងប្អូនដោយពាក្យសំដីជាច្រើន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង សូមមើលជំពូកអាល់គីតាប32 លោកយូដាស និងលោកស៊ីឡាស ដែលជាណាពីមានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ដ និងពង្រឹងជំនឿរបស់បងប្អូន។ សូមមើលជំពូក |
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត