អេសាយ 44:23 - ព្រះគម្ពីរខ្មែរសាកល ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់ លោកយ៉ាកុបហើយ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសំរេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ នឹងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចំរៀងចុះ ពីព្រោះព្រះយេហូវ៉ាទ្រង់បានប្រោសលោះពួកយ៉ាកុបទាំងអស់ហើយ ទ្រង់នឹងដំកើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។ អាល់គីតាប ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។ |
វាលស្មៅត្រូវបានដណ្ដប់ដោយហ្វូងចៀម ហើយជ្រលងភ្នំត្រូវបានគ្របដោយស្រូវ។ ពួកវាស្រែកហ៊ោសប្បាយ ក៏ច្រៀងផងដែរ!៕
ចូរឲ្យផ្ទៃមេឃ និងផែនដី សមុទ្រ និងរបស់សព្វសារពើដែលរវើកនៅទីនោះ សរសើរតម្កើងព្រះអង្គ!
ដ្បិតព្រះនឹងសង្គ្រោះស៊ីយ៉ូន ហើយសង់ទីក្រុងទាំងឡាយនៃយូដាឡើងវិញ; ពួកគេនឹងរស់នៅទីនោះ ហើយកាន់កាប់វា។
ព្រះអង្គមានព្រះពាហុប្រកបដោយព្រះចេស្ដា ព្រះហស្តរបស់ព្រះអង្គខ្លាំងពូកែ ព្រះហស្តស្ដាំរបស់ព្រះអង្គត្រូវបានលើកឡើង។
ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ចូរឲ្យផែនដីទាំងមូលដឹងការនេះជាប្រាកដ។
ព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើង ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើងហើយ! ព្រះអង្គបានទទួលការលើកតម្កើងសិរីរុងរឿង! ព្រះអង្គបានពង្រីកអស់ទាំងព្រំដែននៃទឹកដីហើយ!
យ៉ាកុបអើយ ព្រះយេហូវ៉ាជាព្រះអង្គដែលនិម្មិតបង្កើតអ្នក អ៊ីស្រាអែលអើយ ព្រះអង្គដែលសូនអ្នក ឥឡូវនេះព្រះអង្គមានបន្ទូលដូច្នេះថា៖ “កុំខ្លាចឡើយ ដ្បិតយើងបានលោះអ្នកហើយ; យើងបានហៅអ្នកចំឈ្មោះ; អ្នកជារបស់យើងហើយ!
គឺអស់អ្នកដែលត្រូវបានហៅតាមនាមរបស់យើង និងអ្នកដែលយើងបាននិម្មិតបង្កើតសម្រាប់សិរីរុងរឿងរបស់យើង ជាអ្នកដែលយើងបានសូន ក៏បានបង្កើតពួកគេឡើង”។
យើងនាំសេចក្ដីសុចរិតរបស់យើងមកជិតហើយ សេចក្ដីនោះមិននៅឆ្ងាយឡើយ ហើយសេចក្ដីសង្គ្រោះរបស់យើង ក៏មិនបង្អង់ដែរ។ យើងនឹងផ្ដល់សេចក្ដីសង្គ្រោះនៅស៊ីយ៉ូន ក៏នឹងផ្ដល់សិរីរុងរឿងរបស់យើងដល់អ៊ីស្រាអែលផង”៕
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាអ្នកបម្រើរបស់យើង គឺអ៊ីស្រាអែលដែលយើងនឹងត្រូវបានលើកតម្កើងសិរីរុងរឿងតាមរយៈអ្នក”។
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គនៅក្នុងក្រុមជំនុំ និងក្នុងព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ជំនាន់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន៕
ចុះពាក្យ “ព្រះអង្គយាងឡើងទៅ” តើមានន័យដូចម្ដេច? មិនមែនមានន័យថាព្រះអង្គបានយាងចុះទៅស្ថានទាបជាងនៃផែនដីទេឬ?
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។