Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:34 - ព្រះគម្ពីរខ្មែរសាកល

34 ចូរឲ្យ​ផ្ទៃមេឃ និង​ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​រវើក​នៅ​ទីនោះ សរសើរតម្កើង​ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះ‌អង្គ រួម​ទាំង​សមុទ្រ និង​អ្វីៗដែល​នៅ​ក្នុង​នោះ សរសើរ​តម្កើង​ព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ព្រះអង្គ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ព្រះអង្គ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ចូរ​ឲ្យ​ផ្ទៃ​មេឃ នឹង​ផែនដី ព្រម​ទាំង​សមុទ្រ ហើយ​សត្វ​ទាំង​ប៉ុន្មាន ដែល​រវើក​នៅ​ក្នុង​នោះ បាន​សរសើរ​ដល់​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ទ្រង់ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:34
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ទឹក​មាន​ពពាក់ពពូន​ដោយ​ហ្វូង​សត្វមានជីវិត ហើយ​ឲ្យ​មាន​បក្សាបក្សី​ហើរ​ពីលើ​ផែនដី​ឆ្លងកាត់​លំហ​មេឃ”។


សូមឲ្យ​សេចក្ដីនេះ​ត្រូវបាន​កត់ត្រាទុក​សម្រាប់​ជំនាន់​ក្រោយ ដើម្បីឲ្យ​ប្រជារាស្ត្រ​ដែល​នឹង​ត្រូវបាន​និម្មិតបង្កើត បាន​សរសើរតម្កើង​ព្រះយេហូវ៉ា​ថា​៖


ចូរឲ្យ​អ្វីៗ​ទាំងអស់​ដែល​មាន​ខ្យល់ដង្ហើម​សរសើរតម្កើង​ព្រះយេហូវ៉ា​! ហាលេលូយ៉ា​!​៕​៚


ចូរឲ្យ​បណ្ដាមេឃ​អរសប្បាយ ចូរឲ្យ​ផែនដី​ត្រេកអរ ចូរឲ្យ​សមុទ្រ និង​របស់សព្វសារពើ​ដែលនៅ​ទីនោះ​គ្រហឹមឡើង


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


អ្នករាល់គ្នា​នឹង​ចេញទៅ​ដោយ​អំណរ ហើយ​ត្រូវបាន​នាំទៅ​ដោយ​សុខសាន្ត​; ភ្នំ​នានា និង​ទីទួល​ទាំងឡាយ​នឹង​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​នៅមុខ​អ្នក ហើយ​អស់ទាំង​ដើមឈើ​នៅ​ទីវាល​នឹង​ទះ​ដៃ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម