Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:35 - ព្រះគម្ពីរខ្មែរសាកល

35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន ហើយ​សង់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ឡើងវិញ​; ពួកគេ​នឹង​រស់នៅ​ទីនោះ ហើយ​កាន់កាប់​វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដ្បិត​ព្រះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​សង់​ក្រុង​ទាំង​ឡាយ​របស់​យូដា​ឡើង ប្រជាជន​នឹង​រស់​នៅក្នុង​ស្រុក​នោះ រួច​កាន់​កាប់​ស្រុក​នោះ​ជាមត៌ក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពី​ព្រោះ ព្រះ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ហើយ​នឹង​សង់​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ឡើង ដូច្នេះ គេ​នឹង​អាស្រ័យ​នៅ​ស្រុក​នោះ ហើយ​នឹង​បាន​ទុក​ជា​កេរ្តិ៍អាករ​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ដ្បិត​អុលឡោះ​នឹង​សង្គ្រោះ​ក្រុង​ស៊ីយ៉ូន ទ្រង់​នឹង​សង់​ក្រុង​ទាំង‌ឡាយ នៅ​ស្រុក​យូដា​ឡើង​វិញ ប្រជា‌ជន​នឹង​រស់​នៅ​ក្នុង​ស្រុក ហើយ​នឹង​កាន់​កាប់​ទឹក​ដី​ជា​កម្មសិទ្ធិ​សា​ជា​ថ្មី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:35
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។


ដ្បិត​ព្រះយេហូវ៉ា​សង់​ស៊ីយ៉ូន​ឡើងវិញ ហើយ​លេចមក​ក្នុង​សិរីរុងរឿង​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!


មាត់​របស់ខ្ញុំ​នឹង​ថ្លែង​ពាក្យសរសើរតម្កើង​ព្រះយេហូវ៉ា​។ ចូរឲ្យ​គ្រប់ទាំង​សាច់​ថ្វាយពរ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!​៕


ផ្ទៃមេឃ​លើ​អស់ទាំង​ផ្ទៃមេឃ និង​ទឹក​ដែល​នៅលើ​មេឃ​អើយ ចូរ​សរសើរតម្កើង​ព្រះអង្គ​!


សូម​ប្រព្រឹត្តល្អ​ដល់​ស៊ីយ៉ូន​តាម​សេចក្ដីសន្ដោស​របស់ព្រះអង្គ សូម​សាងសង់​កំពែង​យេរូសាឡិម​ផង​។


តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


យើងជា​អ្នកដែល​បញ្ជាក់​ពាក្យ​របស់​អ្នកបម្រើ​យើង ហើយ​បំពេញឲ្យសម្រេច​តាម​ផែនការ​របស់​អ្នកនាំសារ​យើង​; យើងជា​អ្នកដែល​និយាយ​អំពី​យេរូសាឡិម​ថា​: ‘នាង​នឹង​មាន​គេ​រស់នៅ’ ហើយ​និយាយ​អំពី​ទីក្រុង​នានា​នៃ​យូដា​ថា​: ‘នាង​នឹង​ត្រូវបាន​សង់ឡើងវិញ ហើយ​យើង​នឹង​ស្ដារ​ទីបាក់បែក​របស់នាង​ឡើងវិញ’។


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម