Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:13 - ព្រះគម្ពីរខ្មែរសាកល

13 ព្រះអង្គ​មាន​ព្រះពាហុ​ប្រកបដោយ​ព្រះចេស្ដា ព្រះហស្ត​របស់ព្រះអង្គ​ខ្លាំងពូកែ ព្រះហស្តស្ដាំ​របស់ព្រះអង្គ​ត្រូវបាន​លើកឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង‌ក្លា ព្រះអង្គ​មាន​ឫទ្ធា‌នុភាព និង​ឫទ្ធិ‌បារមី​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទ្រង់​ប្រកប​ដោយ​អំណាច​ដ៏​ខ្លាំង‌ក្លា ទ្រង់​មាន​អំណាច និង​កម្លាំង​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​មានបន្ទូល​ម្ដង​; ខ្ញុំ​បាន​ឮ​សេចក្ដីនេះ​ពីរ​ដង​ហើយ​ថា ព្រះចេស្ដា​ជារបស់​ព្រះ​!


ព្រះអង្គ​បាន​ជាន់កម្ទេច​រ៉ាហាប់​ដូចជា​មនុស្ស​ដែលត្រូវគេសម្លាប់ ព្រះអង្គ​បាន​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​របស់ព្រះអង្គ ដោយ​ព្រះពាហុ​ដ៏រឹងមាំ​របស់ព្រះអង្គ​។


ចូរឲ្យ​ទន្លេ​នានា​ទះ​ដៃ ចូរឲ្យ​ភ្នំ​ទាំងឡាយ​ច្រៀងដោយអំណរ​ជាមួយគ្នា​នៅចំពោះ​ព្រះយេហូវ៉ា​!


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


សូម​កុំ​នាំ​យើងខ្ញុំ​ទៅ​ក្នុង​ការល្បួង​ឡើយ ប៉ុន្តែ​សូម​ស្រោចស្រង់​យើងខ្ញុំ​ពី​មេអាក្រក់ វិញ។ ដ្បិត​ព្រះរាជ្យ ព្រះចេស្ដា និង​សិរីរុងរឿង ជា​របស់​ព្រះអង្គ​ជារៀងរហូត​! អាម៉ែន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម