សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
អេសាយ 11:9 - ព្រះគម្ពីរខ្មែរសាកល ពួកវានឹងមិនធ្វើទុក្ខ ឬបំផ្លាញ នៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ ដ្បិតផែនដីនឹងពេញដោយចំណេះដឹងអំពីព្រះយេហូវ៉ា ដូចដែលទឹកគ្របលើសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ អាល់គីតាប ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ អុលឡោះតាអាឡាយ៉ាងនោះដែរ។ |
សូមឲ្យមានព្រះពរដល់ព្រះនាមដ៏រុងរឿងរបស់ព្រះអង្គជារៀងរហូត សូមឲ្យផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន!
ព្រះអង្គបាននាំពួកគាត់ទៅដល់ព្រំប្រទល់នៃទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ គឺដល់ភ្នំដែលព្រះហស្តស្ដាំរបស់ព្រះអង្គយកបាន។
សេចក្ដីច្រណែនរបស់ពួកអេប្រាអិមនឹងបាត់ទៅ ហើយភាពជាសត្រូវរបស់ពួកយូដានឹងត្រូវបានកាត់ចេញ; ពួកអេប្រាអិមនឹងលែងច្រណែនពួកយូដា ហើយពួកយូដានឹងលែងធ្វើជាសត្រូវនឹងពួកអេប្រាអិម។
ព្រះអង្គនឹងជំនុំជម្រះរវាងប្រជាជាតិទាំងនោះ ហើយសម្រេចសេចក្ដីឲ្យជាតិសាសន៍ជាច្រើន នោះពួកគេនឹងដំដាវរបស់ខ្លួនជាផាលនង្គ័ល ក៏នឹងដំលំពែងរបស់ខ្លួនជាកណ្ដៀវវិញ។ ប្រជាជាតិមួយនឹងមិនលើកដាវទាស់នឹងប្រជាជាតិមួយទៀតឡើយ ក៏មិនរៀនធ្វើសឹកសង្គ្រាមទៀតដែរ។
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
នៅគ្រានោះ សេចក្ដីយុត្តិធម៌នឹងស្ថិតនៅក្នុងទីរហោស្ថាន ហើយសេចក្ដីសុចរិតនឹងរស់នៅក្នុងចម្ការសម្បូរផល។
ព្រះអង្គនឹងបានជាស្ថិរភាពក្នុងគ្រារបស់អ្នក ជាទ្រព្យសម្បត្តិនៃសេចក្ដីសង្គ្រោះ ប្រាជ្ញា និងចំណេះដឹង រីឯការកោតខ្លាចព្រះយេហូវ៉ាជារតនសម្បត្តិរបស់អ្នក។
គ្មានសត្វតោនៅទីនោះ ក៏គ្មានសត្វសាហាវណាឡើងមកតាមផ្លូវនោះដែរ គឺគេនឹងមិនប្រទះឃើញវានៅទីនោះឡើយ។ មានតែអ្នកដែលត្រូវបានប្រោសលោះប៉ុណ្ណោះ ដែលដើរតាមផ្លូវនោះ។
ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីតំបន់ថ្ងៃរះរហូតដល់តំបន់ថ្ងៃលិចថា គ្មានព្រះណាក្រៅពីយើងឡើយ យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។
គឺព្រះអង្គមានបន្ទូលថា៖ “ជារឿងតូចតាចទេ ដែលអ្នកធ្វើជាបាវបម្រើរបស់យើង ដើម្បីស្ដារបណ្ដាកុលសម្ព័ន្ធរបស់យ៉ាកុបឡើងវិញ ហើយធ្វើឲ្យពួកអ្នកដែលត្រូវបានរក្សាទុកនៃអ៊ីស្រាអែលត្រឡប់មកវិញ! យើងនឹងធ្វើឲ្យអ្នកទៅជាពន្លឺដល់សាសន៍ដទៃទៀតផង ដើម្បីឲ្យសេចក្ដីសង្គ្រោះរបស់យើងបានទៅដល់ចុងបំផុតនៃផែនដី”។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ដ្បិតព្រះសូនបង្កើតរបស់អ្នកជាប្ដីរបស់អ្នក ព្រះនាមរបស់ព្រះអង្គគឺព្រះយេហូវ៉ានៃពលបរិវារ; ព្រះប្រោសលោះរបស់អ្នក ជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ព្រះអង្គត្រូវគេហៅថា ព្រះនៃផែនដីទាំងមូល។
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
នោះពួកគេនឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ាពីតំបន់ថ្ងៃលិច ក៏នឹងកោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គពីតំបន់ថ្ងៃរះ; ដ្បិតព្រះអង្គនឹងយាងមកដូចជាទឹកជំនន់ដែលជន់លិច ដែលខ្យល់របស់ព្រះយេហូវ៉ារុញវាមក។
ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នា តោនឹងស៊ីចំបើងដូចគោ រីឯពស់នឹងមានធូលីជាអាហាររបស់វា វានឹងមិនធ្វើអាក្រក់ ក៏មិនបំផ្លាញនៅភ្នំដ៏វិសុទ្ធទាំងមូលរបស់យើងឡើយ”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដ្បិតយើងស្គាល់ទង្វើ និងគំនិតរបស់ពួកគេ។ នឹងមានពេលមកដល់ដើម្បីប្រមូលអស់ទាំងប្រជាជាតិ និងភាសា នោះពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់យើង។
ពួកគេនឹងនាំបងប្អូនទាំងអស់របស់អ្នករាល់គ្នាចេញមកពីអស់ទាំងប្រជាជាតិ ទុកជាតង្វាយដល់ព្រះយេហូវ៉ា ដោយឲ្យជិះសេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និងអូដ្ឋមកយេរូសាឡិមភ្នំដ៏វិសុទ្ធរបស់យើង ដូចដែលកូនចៅអ៊ីស្រាអែលនាំតង្វាយមកដំណាក់របស់ព្រះយេហូវ៉ា ក្នុងភាជនៈបរិសុទ្ធ។
ទ្រង់នឹងបោះពន្លាហ្លួងរបស់ទ្រង់នៅចន្លោះសមុទ្រ និងភ្នំវិសុទ្ធដ៏រុងរឿង ប៉ុន្តែទ្រង់នឹងមកដល់ចុងបញ្ចប់របស់ទ្រង់ ហើយគ្មានអ្នកណាជួយទ្រង់ឡើយ”៕
រីឯអ្នកវិញ ដានីយ៉ែលអើយ ចូរបំបិទពាក្យទាំងនេះ ហើយបិទត្រាលើសៀវភៅនេះ រហូតដល់គ្រាចុងបញ្ចប់។ មនុស្សជាច្រើននឹងទៅណេះទៅណោះ ហើយចំណេះដឹងនឹងកើនឡើង”។
ព្រះយេហូវ៉ានឹងធ្វើជាស្ដេចលើផែនដីទាំងមូល។ នៅថ្ងៃនោះ នឹងមានតែព្រះយេហូវ៉ាមួយអង្គគត់ ហើយមានតែព្រះនាមរបស់ព្រះអង្គមួយគត់ដែរ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘យើងនឹងត្រឡប់មកស៊ីយ៉ូន ហើយស្នាក់នៅកណ្ដាលយេរូសាឡិម នោះយេរូសាឡិមនឹងត្រូវបានហៅថា “ទីក្រុងនៃសេចក្ដីពិត” ហើយភ្នំរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងត្រូវបានហៅថា “ភ្នំដ៏វិសុទ្ធ”’។
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕