Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 8:3 - ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: ‘យើង​នឹង​ត្រឡប់​មក​ស៊ីយ៉ូន ហើយ​ស្នាក់នៅ​កណ្ដាល​យេរូសាឡិម នោះ​យេរូសាឡិម​នឹង​ត្រូវបាន​ហៅថា “ទីក្រុង​នៃ​សេចក្ដីពិត” ហើយ​ភ្នំ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​ត្រូវបាន​ហៅថា “ភ្នំ​ដ៏វិសុទ្ធ”’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​បាន​វិល​មក​ក្រុង​ស៊ីយ៉ូន ហើយ​អាស្រ័យ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏វិសុទ្ធ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​វិល​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ក៏​នឹង​អាស្រ័យ​នៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏‌វិសុទ្ធ”។

សូមមើលជំពូក ចម្លង




សាការី 8:3
39 ការដាក់ឲ្យឆ្លើយតបគ្នា  

“យើង​បាន​ចាក់ប្រេងអភិសេក​ស្ដេច​របស់យើង នៅ​ស៊ីយ៉ូន​ភ្នំ​ដ៏វិសុទ្ធ​របស់យើង”។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។


រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


នៅគ្រានោះ សេចក្ដីយុត្តិធម៌​នឹង​ស្ថិតនៅ​ក្នុង​ទីរហោស្ថាន ហើយ​សេចក្ដីសុចរិត​នឹង​រស់នៅ​ក្នុង​ចម្ការសម្បូរផល​។


ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។


ចចក និង​កូនចៀម​នឹង​ស៊ីស្មៅ​ជាមួយគ្នា តោ​នឹង​ស៊ី​ចំបើង​ដូច​គោ រីឯ​ពស់​នឹង​មាន​ធូលី​ជា​អាហារ​របស់វា វា​នឹង​មិន​ធ្វើអាក្រក់ ក៏​មិន​បំផ្លាញ​នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ”។ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ហើយ​៕


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


មើល៍! ខ្ញុំ និង​កូន​ៗ ដែល​ព្រះយេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ ជា​ទីសម្គាល់ និង​ជា​ការអស្ចារ្យ​នៅក្នុង​អ៊ីស្រាអែល គឺ​មកពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ដែល​គង់​នៅ​ភ្នំ​ស៊ីយ៉ូន​។


ព្រះអម្ចាស់​អើយ ស្របតាម​គ្រប់ទាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ សូមឲ្យ​ព្រះពិរោធ​របស់ព្រះអង្គ និង​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​បាន​បែរចេញ​ពី​យេរូសាឡិម​ជា​ទីក្រុង​របស់ព្រះអង្គ គឺ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ផង ដ្បិត​ដោយសារតែ​បាប​របស់យើងខ្ញុំ និង​អំពើទុច្ចរិត​របស់​ដូនតា​យើងខ្ញុំ យេរូសាឡិម និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​ទៅជា​ទីត្មះតិះដៀល​ដល់​អស់អ្នក​ដែលនៅ​ជុំវិញ​យើងខ្ញុំ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: “យើង​បាន​ត្រឡប់មក​ឯ​យេរូសាឡិម​វិញ​ជាមួយនឹង​សេចក្ដីមេត្តា​ហើយ​។ ដំណាក់​របស់យើង​នឹង​ត្រូវបាន​សង់ឡើងវិញ​នៅ​ទីនេះ ហើយ​ខ្សែរង្វាស់​នឹង​ត្រូវបាន​សន្ធឹង​នៅលើ​យេរូសាឡិម”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ’។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើឲ្យ​ពួក​មេដឹកនាំ​របស់​យូដា​បាន​ដូចជា​ចង្ក្រាន​ភ្លើង​នៅកណ្ដាល​អុស និង​ដូចជា​ចន្លុះ​ភ្លើង​នៅកណ្ដាល​កណ្ដាប់ស្រូវ​។ គេ​នឹង​ស៊ីបំផ្លាញ​អស់ទាំង​ជាតិសាសន៍​ដែលនៅ​ជុំវិញ ទាំង​ខាងស្ដាំ ទាំង​ខាងឆ្វេង រីឯ​ពួក​អ្នកយេរូសាឡិម​នឹង​រស់នៅ​កន្លែង​របស់ខ្លួន​ម្ដងទៀត ក្នុង​យេរូសាឡិម​។


ទឹកដី​ទាំងមូល​ចាប់ពី​កេបា រហូតដល់​រីម៉ូន​នៅ​ខាងត្បូង​យេរូសាឡិម នឹង​ត្រឡប់ជា​ដូច​វាលរហោស្ថាន ប៉ុន្តែ​យេរូសាឡិម​នឹង​នៅខ្ពស់ ហើយ​ស្ថិតនៅ​កន្លែងដើម គឺ​ចាប់ពី​ទ្វារ​បេនយ៉ាមីន រហូតដល់​កន្លែង​នៃ​ទ្វារ​ដំបូង និង​រហូតដល់​ទ្វារ​ជ្រុងកំពែង ព្រមទាំង​ពី​ប៉ម​ហាណានាល រហូតដល់​ទីបញ្ជាន់ផ្លែ​របស់​ស្ដេច​។


នេះ​ជា​ការ​ដែល​អ្នករាល់គ្នា​ត្រូវ​ធ្វើ គឺ​គ្រប់គ្នា​ត្រូវ​និយាយ​សេចក្ដីពិត​នឹង​អ្នកជិតខាង​របស់ខ្លួន ហើយ​ត្រូវ​អនុវត្ត​សេចក្ដីពិតត្រង់ និង​ការកាត់ក្ដី​សម្រាប់​សេចក្ដីសុខសាន្ត នៅក្នុង​ទ្វារក្រុង​របស់អ្នករាល់គ្នា​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។


ព្រះបន្ទូល​បាន​ក្លាយជា​សាច់ឈាម ហើយ​តាំងលំនៅ​ក្នុងចំណោម​យើង‍។ យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​របស់​ព្រះបុត្រាតែមួយ​ពី​ព្រះ​បិតា ដែល​ពេញ​ដោយ​ព្រះគុណ និង​សេចក្ដីពិត​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ប្រសិនបើ​អ្នកណា​ស្រឡាញ់​ខ្ញុំ អ្នកនោះ​នឹង​កាន់តាម​ពាក្យ​របស់ខ្ញុំ​។ ព្រះ​បិតា​របស់ខ្ញុំ​នឹង​ស្រឡាញ់​អ្នកនោះ ហើយ​យើង​នឹង​មករក​អ្នកនោះ រួច​តាំង​លំនៅ​ជាមួយ​អ្នកនោះ​។


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


ដ្បិត​នៅក្នុង​ព្រះគ្រីស្ទ គ្រប់ទាំង​ភាពពេញលេញ​នៃ​លក្ខណៈជាព្រះ ស្ថិតនៅ​ជាសណ្ឋានរូបកាយ


ទូតសួគ៌នោះ​ក៏​នាំ​ខ្ញុំ​ដែល​លង់ក្នុង​វិញ្ញាណ​ទៅលើ​ភ្នំ​មួយ​ដ៏ធំ ហើយ​ខ្ពស់ រួច​បង្ហាញឲ្យ​ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​។


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


ខ្ញុំ‍ឮ​សំឡេង​យ៉ាងខ្លាំង​ចេញពី​បល្ល័ង្ក​ថា​៖ “មើល៍! លំនៅ​របស់​ព្រះ​នៅ​ជាមួយ​មនុស្ស​ហើយ ព្រះអង្គ​នឹង​តាំងលំនៅ​ជាមួយ​ពួកគេ​។ ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ព្រះ​ផ្ទាល់​នឹង​គង់នៅ​ជាមួយ​ពួកគេ ហើយ​ធ្វើជា​ព្រះ​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម