Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 12:4 - ព្រះគម្ពីរខ្មែរសាកល

4 រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្ដែ ចំពោះ​លោក​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​ពាក្យ​នេះ​ជា​សម្ងាត់ ហើយ​បិទ​ត្រា​លើ​សៀវ‌ភៅ​នេះ ទុក​រហូត​ដល់​គ្រា​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ខំ​ស្វែង​យល់ ហើយ​សេចក្ដី​អាក្រក់ នឹង​ចម្រើន​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចំពោះ​លោក​វិញ លោក​ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចម្រើន​ឡើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ចំណែក​អ្នក ឱ​ដានី‌យ៉ែល​អើយ ចូរ​បិទ​បាំង​ពាក្យ​ទាំង​នេះ ហើយ​បិទ​ត្រា​សៀវភៅ​នេះ​ទុក​ដរាប​ដល់​គ្រា​ចុង​បំផុត​ចុះ មនុស្ស​ជា​ច្រើន​នឹង​ខំ​រក​យល់ ហើយ​ចំណេះ​នឹង​បាន​ចំរើន​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចំពោះ​អ្ន​វិញ ដានី‌យ៉ែល​អើយ សូម​លាក់​សេចក្ដី​ដែល​មាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។ មនុស្ស​ជា​ច្រើន​នឹង​ស្វែង​យល់ ហើយ​ចំណេះ​របស់​គេ​នឹង​បាន​ចំរើន​ឡើង»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 12:4
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


ចំពោះ​អ្នករាល់គ្នា និមិត្ត​ទាំងអស់​បាន​ត្រឡប់​ដូចជា​ពាក្យ​ក្នុង​ក្រាំង​ដែល​បិទត្រា​ហើយ​។ នៅពេល​គេ​ឲ្យ​ក្រាំងនោះ​ដល់​អ្នកដែល​ចេះ​អក្សរ ដោយ​និយាយថា​៖ “សូម​អាន​ក្រាំងនេះ​មើល៍” អ្នកនោះ​នឹង​តបថា​៖ “មិន​បាន​ទេ ពីព្រោះ​វា​ត្រូវបាន​បិទត្រា”


មួយវិញទៀត ពន្លឺ​ព្រះចន្ទ​នឹង​បាន​ដូចជា​ពន្លឺ​ព្រះអាទិត្យ ហើយ​ពន្លឺ​ព្រះអាទិត្យ​នឹង​ត្រឡប់ជា​ប្រាំពីរដង ដូចជា​ពន្លឺ​នៃ​ប្រាំពីរ​ថ្ងៃ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​រុំ​ស្នាមជាំ​របស់​ប្រជារាស្ត្រ​ព្រះអង្គ ហើយ​ប្រោសឲ្យជា​នូវ​របួស​ដែល​ព្រះអង្គ​បាន​វាយ​។


ពេលនោះ ភ្នែក​របស់​អ្នកដែល​មើលឃើញ​នឹង​មិន​បិទ​ឡើយ ត្រចៀក​របស់​អ្នកដែល​ស្តាប់ឮ​នឹង​ប្រុងស្ដាប់​។


ចូរ​ចង​សេចក្ដីបង្គាប់​ទុក ហើយ​បិទត្រា​ក្រឹត្យវិន័យ នៅក្នុង​ពួក​សិស្ស​របស់យើង​។


នៅ​ឆ្នាំ​ទីបី​នៃ​រជ្ជកាលរបស់​ស៊ីរូស​ស្ដេច​នៃ​ពើស៊ី មាន​សេចក្ដី​មួយ​ត្រូវបាន​បើកសម្ដែង​ដល់​ដានីយ៉ែល ដែល​ឈ្មោះ​របស់គាត់​ត្រូវបាន​ហៅថា បេលថិស្សាសារ​។ សេចក្ដី​នោះ​គឺ​ពិត ហើយ​ទាក់ទងនឹង​សង្គ្រាម​ធំ​មួយ គាត់​បាន​យល់ច្បាស់​នូវ​សេចក្ដី​នោះ ហើយ​មាន​ការយល់ជាក់​អំពី​ការបើកបង្ហាញ​នោះ​។


ឥឡូវនេះ ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​អ្នក​យល់ច្បាស់​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ប្រជាជន​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់ ដ្បិត​និមិត្ត​នេះ​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខ​ទៀត”។


យ៉ាងណាមិញ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​សេចក្ដី​ដែល​មាន​កត់ត្រាទុក​ក្នុង​សៀវភៅ​នៃ​សេចក្ដីពិត​។ គ្មានអ្នកណា​ម្នាក់​គាំទ្រ​ខ្ញុំ​ទាស់នឹង​ពួកទាំងនោះ​ឡើយ មានតែ​មីកែល​ទេវតាគ្រប់គ្រង​របស់អ្នក​ប៉ុណ្ណោះ”៕


ពួកអ្នកដែល​មានប្រាជ្ញា​ក្នុង​ប្រជារាស្ត្រ​នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មានការយល់ច្បាស់ ប៉ុន្តែ​ពួកគេ​នឹង​ដួល​ដោយ​មុខដាវ ដោយ​អណ្ដាតភ្លើង ដោយ​ភាពជាឈ្លើយសឹក និង​ដោយ​របស់រឹបអូស ក្នុង​មួយរយៈ​។


“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។


រីឯ​អ្នក​វិញ ចូរ​ទៅ​រហូតដល់​ចុងបញ្ចប់​ចុះ​! ដ្បិត​អ្នក​នឹង​សម្រាក ហើយ​ឈរឡើង​នៅក្នុង​ចំណែក​របស់អ្នក​នៅ​គ្រា​ចុងបញ្ចប់”៕​៚


ពេលនោះ ខ្ញុំ ដានីយ៉ែល បាន​មើល នោះ​មើល៍! មាន​ពីរ​នាក់​ទៀត​កំពុង​ឈរ ម្នាក់​នៅ​មាត់​ទន្លេ​ខាងនេះ ហើយ​ម្នាក់ទៀត​នៅ​មាត់​ទន្លេ​ខាងនោះ​។


គាត់​ក៏​តបថា​៖ “ដានីយ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​ត្រូវបាន​បំបិទ ហើយ​ត្រូវបាន​បិទត្រា រហូតដល់​គ្រា​ចុងបញ្ចប់​។


ដូច្នេះ គាត់​មក​ជិត​កន្លែងដែល​ខ្ញុំ​ឈរ​។ នៅពេល​គាត់​មកដល់ ខ្ញុំ​ក៏​ភ័យខ្លាច ហើយ​ក្រាបមុខដល់ដី ប៉ុន្តែ​គាត់​និយាយ​នឹង​ខ្ញុំ​ថា​៖ “កូនមនុស្ស​អើយ ចូរ​យល់ច្បាស់​ថា និមិត្ត​នេះ​គឺ​សម្រាប់​គ្រា​ចុងបញ្ចប់”។


គាត់​និយាយថា​៖ “មើល៍! ខ្ញុំ​នឹង​ឲ្យ​អ្នក​ដឹង​អ្វីដែល​នឹង​កើតឡើង​នៅ​ចុងបញ្ចប់​នៃ​សេចក្ដីក្រេវក្រោធ ដ្បិត​វា​សំដៅលើ​ពេលកំណត់​នៃ​ទីបញ្ចប់​។


រីឯ​និមិត្ត​អំពី​ល្ងាច និង​ព្រឹក ដែល​ត្រូវបាន​ប្រាប់​មក​នោះ គឺ​ពិត ប៉ុន្តែ​អ្នក​ត្រូវ​បំបិទ​និមិត្ត​នេះ ដ្បិត​វា​សំដៅលើ​យូរ​ថ្ងៃ​ទៅមុខទៀត”។


ដំណឹងល្អ​អំពី​អាណាចក្រ​ស្ថានសួគ៌​នេះ នឹង​បាន​ប្រកាស​នៅក្នុង​ពិភពលោក​ទាំងមូល ដើម្បី​ជា​ទីបន្ទាល់​ដល់​ប្រជាជាតិ​ទាំងអស់ បន្ទាប់មក​ទើប​ទីបញ្ចប់​នឹង​មកដល់​។


ក៏ប៉ុន្តែ​ខ្ញុំ​សូម​សួរថា ពួកគេ​មិនដែល​ឮ​ទេ មែនទេ​? ពួកគេ​ប្រាកដជា​ឮ ដ្បិត “សំឡេង​របស់​គេ​ចេញទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យ​របស់​គេ​ក៏​ចេញទៅ​ដល់​ចុងបំផុត​នៃ​ពិភពលោក”។


ពេល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​បន្លឺសំឡេងឡើង ខ្ញុំ​រៀបនឹង​កត់ត្រាទុក ប៉ុន្តែ​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​ពី​លើមេឃ​ថា​៖ “ចូរ​បិទត្រា​សេចក្ដី​ដែល​ផ្គរលាន់​ទាំង​ប្រាំពីរ​បាន​ថ្លែង​នោះ​ចុះ កុំ​កត់ត្រាទុក​សេចក្ដីទាំងនោះ​ឡើយ”។


ទូតនោះ​និយាយ​នឹង​ខ្ញុំ​ទៀត​ថា​៖ “កុំ​បិទត្រា​ពាក្យ​ព្យាករ​របស់​សៀវភៅ​នេះ​ឡើយ ដ្បិត​ពេលកំណត់​ជិតដល់​ហើយ​។


បន្ទាប់មក នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ខ្ញុំ​ឃើញ​ក្រាំង​មួយ​ដែល​មាន​សរសេរ​នៅ​ខាងក្នុង និង​ខាងក្រៅ ដែល​មានបិទត្រា​ប្រាំពីរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម