Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 11:8 - ព្រះគម្ពីរខ្មែរសាកល

8 ទារកនៅបៅ​នឹង​លេង​នៅក្បែរ​រន្ធ​ពស់វែក ក្មេងផ្ដាច់ដោះ​នឹង​ដាក់​ដៃ​ទៅក្នុង​រូង​ពស់ពិស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុ‌មាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង រូង​ពស់​វែក​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ​នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុមាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង​រូង​ពស់‌វែក​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរ‌ពិស។

សូមមើលជំពូក ចម្លង




អេសាយ 11:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​សំលៀង​អណ្ដាត​របស់ខ្លួន​ឲ្យដូច​អណ្ដាត​ពស់​; បបូរមាត់​របស់ពួកគេ​បង្កប់ដោយ​ពិស​ពស់វែក​។ សេឡា


នៅទីបំផុត វា​នឹង​ចឹក​ដូច​ពស់ ហើយ​អុច​ដូច​ពស់ពិស​។


គោញី និង​ខ្លាឃ្មុំ​នឹង​ស៊ីស្មៅ កូន​វា​នឹង​ដេក​ជាមួយគ្នា ហើយ​តោ​នឹង​ស៊ី​ចំបើង​ដូច​គោ​។


ពួកវា​នឹង​មិន​ធ្វើទុក្ខ ឬ​បំផ្លាញ នៅ​ភ្នំ​ដ៏វិសុទ្ធ​ទាំងមូល​របស់យើង​ឡើយ ដ្បិត​ផែនដី​នឹង​ពេញ​ដោយ​ចំណេះដឹង​អំពី​ព្រះយេហូវ៉ា ដូចដែល​ទឹក​គ្រប​លើ​សមុទ្រ​។


ភីលីស្ទីន​អើយ កុំ​ឲ្យ​អ្នកទាំងអស់គ្នា​អរសប្បាយ ដោយព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​អ្នក​ត្រូវបាន​បំបាក់​នោះ​ឡើយ​! ដ្បិត​ពស់ពិស​នឹង​កើតចេញ​ពី​ឫស​នៃ​សត្វពស់ ហើយ​ផលផ្លែ​របស់វា​នឹងទៅជា​ពស់ភ្លើង​ហោះ​។


ពួកគេ​ភ្ញាស់​ពង​របស់​ពស់ពិស ហើយ​ព័ទ្ធ​ជា​សំណាញ់​ពីងពាង​; អ្នកដែល​ហូប​ពង​របស់ពួកវា​នឹង​ស្លាប់ ហើយ​ពងដែល​ជាន់បែក ក៏​ញាស់ចេញ​ជា​ពស់វែក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម