វិវរណៈ 18:20 - ព្រះគម្ពីរខ្មែរសាកល មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។ Khmer Christian Bible ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! ដ្បិតព្រះបានជំនុំជម្រះក្រុងនេះឲ្យអ្នករាល់គ្នាហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ថានបរមសុខអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏វិសុទ្ធ* សាវ័ក* និងព្យាការី* ចូរអរសប្បាយដែរ ដ្បិតព្រះជាម្ចាស់បានរកយុត្តិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱស្ថានសួគ៌ ពួកសាវក នឹងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងទីក្រុងនោះឡើង ដ្បិតព្រះទ្រង់បានកាត់ទោស តាមសេចក្ដីជំនុំជំរះរបស់ឯងរាល់គ្នាហើយ អាល់គីតាប សូរ៉កាអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! អ្នករាល់គ្នាដែលជាប្រជាជនដ៏បរិសុទ្ធ សាវ័ក និងណាពី ចូរអរសប្បាយដែរ ដ្បិតអុលឡោះបានរកយុត្ដិធម៌ឲ្យអ្នករាល់គ្នា ដោយដាក់ទោសក្រុងនេះហើយ»។ |
ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។
គឺព្រះមួយអង្គនេះ ដែលសងសឹកជំនួសខ្ញុំ ហើយបង្ក្រាបប្រជាជាតិនានាឲ្យនៅក្រោមខ្ញុំ។
សូមឲ្យភ្នំស៊ីយ៉ូនបានអរសប្បាយ សូមឲ្យកូនស្រីយូដាបានត្រេកអរ ដោយព្រោះការជំនុំជម្រះរបស់ព្រះអង្គ។
មនុស្សសុចរិតនឹងអរសប្បាយនៅពេលបានឃើញការសងសឹក គេនឹងលាងជើងរបស់ខ្លួនក្នុងឈាមរបស់មនុស្សអាក្រក់។
នៅពេលមនុស្សសុចរិតបានសុខ ទីក្រុងនឹងអបអរ ហើយនៅពេលមនុស្សអាក្រក់វិនាសទៅ ក៏មានសម្រែកហ៊ោសប្បាយ។
ដ្បិតមើល៍! ព្រះយេហូវ៉ាបានយាងចេញពីកន្លែងរបស់ព្រះអង្គមក ដើម្បីដាក់ទោសអ្នកដែលរស់នៅលើផែនដីចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយផែនដីនឹងលាតត្រដាងការបង្ហូរឈាមលើវា ក៏មិនគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ៕
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ ដ្បិតព្រះយេហូវ៉ាបានធ្វើរួចហើយ! ទីជម្រៅនៃផែនដីអើយ ចូរស្រែកហ៊ោសប្បាយ! ភ្នំ និងព្រៃ ព្រមទាំងដើមឈើទាំងអស់នៅទីនោះអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានប្រោសលោះយ៉ាកុប ហើយលើកតម្កើងសិរីរុងរឿងដល់អង្គទ្រង់នៅក្នុងអ៊ីស្រាអែលហើយ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ដែលត្រូវបានសាងសង់លើគ្រឹះរបស់ពួកសាវ័ក និងព្យាការី ដោយមានព្រះគ្រីស្ទយេស៊ូវផ្ទាល់ជាថ្មគ្រឹះ។
អាថ៌កំបាំងនេះមិនត្រូវបានសម្ដែងដល់មនុស្សជាតិជំនាន់មុនៗ ដូចដែលត្រូវបានបើកសម្ដែងដល់ពួកសាវ័ក និងព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនាបច្ចុប្បន្ននេះ តាមរយៈព្រះវិញ្ញាណនោះឡើយ។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវ័ក អ្នកខ្លះធ្វើជាអ្នកថ្លែងព្រះបន្ទូល អ្នកខ្លះធ្វើជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះធ្វើជាអ្នកគង្វាល និងគ្រូបង្រៀន
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
រីឯអ្នករាល់គ្នាដ៏ជាទីស្រឡាញ់វិញ ចូរនឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងទុកមុនតាមរយៈពួកសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង
ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។
ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។
ពួកគេស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់ដ៏វិសុទ្ធ និងពិតត្រង់អើយ! តើព្រះអង្គមិនជំនុំជម្រះ និងរកយុត្តិធម៌ឲ្យឈាមរបស់យើងខ្ញុំ ទាស់នឹងអ្នកដែលរស់នៅលើផែនដី ដល់ពេលណា?”។