Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:47 - ព្រះគម្ពីរខ្មែរសាកល

47 គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​សងសឹក​ជំនួស​ខ្ញុំ ហើយ​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​ខ្ញុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ជា​ព្រះ​ដែល​សង‌សឹក​ជំនួស​ទូល‌បង្គំ ហើយ​បង្ក្រាប​ប្រជាជន​នានា ឲ្យ​ចុះ​ចូល​នឹង​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ដ្បិត​ព្រះអង្គ​បាន​ឲ្យ​ទូលបង្គំ មាន​ជ័យ‌ជម្នះ​លើ​ខ្មាំង​សត្រូវ ព្រះអង្គ​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 គឺ​ជា​ព្រះ​ដ៏​ជួយ​សង‌សឹក​ជំនួស​ទូលបង្គំ ហើយ​បង្ក្រាប​អស់​ទាំង​សាសន៍​ឲ្យ​បាន​ចំណុះ​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ខ្ញុំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:47
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និងជា​ទីពឹងជ្រក​របស់ខ្ញុំ ជា​ព្រះរំដោះ​របស់ខ្ញុំ និងជា​ខែល​របស់ខ្ញុំ ជាព្រះអង្គដែល​ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​; គឺព្រះអង្គហើយ ដែល​បង្ក្រាប​ប្រជារាស្ត្រ​របស់ខ្ញុំ​ឲ្យ​នៅក្រោម​ខ្ញុំ​។


ព្រះអង្គ​ទ្រង់​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​យើង ហើយ​បង្ក្រាប​ជាតិសាសន៍​ទាំងឡាយ​ឲ្យ​នៅក្រោម​ជើង​របស់យើង​។


មក៍! យើង​នាំគ្នា​ច្រៀងដោយអំណរ​ទៅកាន់​ព្រះយេហូវ៉ា យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ថ្មដា​នៃ​សេចក្ដីសង្គ្រោះ​របស់យើង​!


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម