Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 58:10 - ព្រះគម្ពីរខ្មែរសាកល

10 មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មនុស្ស​សុចរិត​នឹង​ត្រេក​អរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយ ដោយ​បាន​ឃើញ​ព្រះ‌ជាម្ចាស់ សង‌សឹក​ជំនួស​ពួក​គេ ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​មនុស្ស​សុចរិត គេ​នឹង​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​នៃ​មនុស្ស​អាក្រក់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយ ដោយ​បាន​ឃើញ​អុលឡោះ សង‌សឹក​ជំនួស​ពួក​គេ ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម របស់​មនុស្ស​អាក្រក់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 58:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ទៀងត្រង់​ឃើញ​ដូច្នេះ ក៏​អរសប្បាយ រីឯ​អស់ទាំង​មនុស្សទុច្ចរិត​ក៏​បិទ​មាត់​។


មនុស្ស​សុចរិត​នឹង​ឃើញ ហើយ​កោតខ្លាច ព្រមទាំង​សើច​ដាក់​គេ​ថា​៖


សូមឲ្យ​មនុស្ស​សុចរិត​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​ជ្រកកោន​ក្នុង​ព្រះអង្គ​; សូមឲ្យ​អស់ទាំង​មនុស្ស​មាន​ចិត្ត​ទៀងត្រង់​បាន​អួត​ផង​!​៕


ដើម្បីឲ្យ​ជើង​អ្នក​បាន​ជ្រលក់​នៅក្នុង​ឈាម ហើយ​អណ្ដាត​របស់​ឆ្កែ​អ្នក​ក៏មាន​ចំណែក​របស់វា​ពី​ពួក​ខ្មាំងសត្រូវ​ដែរ”។


អ្នក​នឹង​គ្រាន់តែ​មើល​ដោយ​ភ្នែក​របស់អ្នក​ប៉ុណ្ណោះ នោះ​នឹង​ឃើញ​ការតបសង​ដល់​មនុស្ស​អាក្រក់​។


កាលណា​ព្យុះសង្ឃរា​ផាត់បាត់​ទៅ មនុស្ស​អាក្រក់​ក៏​គ្មានទៀត​ដែរ រីឯ​មនុស្ស​សុចរិត​នៅស្ថិតស្ថេរ​ជារៀងរហូត​។


នៅពេល​មនុស្ស​សុចរិត​បានសុខ ទីក្រុង​នឹង​អបអរ ហើយ​នៅពេល​មនុស្ស​អាក្រក់​វិនាស​ទៅ ក៏​មាន​សម្រែកហ៊ោសប្បាយ​។


ទីបញ្ជាន់ផ្លែ​នោះ​ត្រូវបាន​ជាន់​នៅ​ខាងក្រៅ​ទីក្រុង ក៏​មាន​ឈាម​ហូរចេញមក​ពី​ទីបញ្ជាន់ផ្លែ​នោះ ឡើងដល់ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយគីឡូម៉ែត្រ​៕


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម