Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:20 - អាល់គីតាប

20 សូរ៉កា​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏‌បរិសុទ្ធ សាវ័ក និង​ណាពី ចូរ​អរ​សប្បាយ​ដែរ ដ្បិត​អុលឡោះ​បាន​រក​យុត្ដិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឱ​ស្ថាន‌សួគ៌ ពួក​សាវក នឹង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ‌ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជំរះ​របស់​ឯង​រាល់​គ្នា​ហើយ

សូមមើលជំពូក ចម្លង




វិវរណៈ 18:20
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មនុស្ស​សុចរិត​ឃើញ​ដូច្នេះ គេ​នឹង​មាន​អំណរ​សប្បាយ តែ​មនុស្ស​ទុច្ចរិត​នឹង​បិទ​មាត់​យ៉ាង​ស្ងៀម‌ស្ងាត់។


ទោះ​បី​អ្នក​ទាំង​នោះ​ដាក់​បណ្ដាសា​ខ្ញុំ ក៏​ដោយ ក៏​ទ្រង់​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​ដែរ ប្រសិន​បើ​ពួក​គេ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​មុខ​ជា​ត្រូវ​បាក់​មុខ ហើយ​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់ នឹង​មាន​អំណរ​សប្បាយ។


ដ្បិត​ទ្រង់​បាន​ឲ្យ​ខ្ញុំ មាន​ជ័យ‌ជំនះ​លើ​ខ្មាំង​សត្រូវ ទ្រង់​បាន​បង្ក្រាប​ប្រជា‌ជន​នានា ឲ្យ​មក​ចុះ​ចូល​នឹង​ខ្ញុំ


សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង​ ដ្បិត​ទ្រង់​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។


រីឯ​មនុស្ស​សុចរិត​វិញ គេ​នឹង​រីក‌រាយ ដោយ​បាន​ឃើញ​អុលឡោះ សង‌សឹក​ជំនួស​ពួក​គេ ហើយ​គេ​លាង​ជើង​នៅ​ក្នុង​ឈាម របស់​មនុស្ស​អាក្រក់។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​តែងតែ​សង‌សឹក ឱ​អុលឡោះ​ដែល​តែងតែ​សង‌សឹក សូម​សំដែង​អំណាច!


ពេល​មនុស្ស​សុចរិត​មាន​សុភ‌មង្គល អ្នក​ក្រុង​ទាំង​មូល​នឹង​សប្បាយ​រីក‌រាយ ពេល​មនុស្ស​អាក្រក់​អន្តរាយ គេ​បែរ​ជា​នាំ​គ្នា​ស្រែក​ហ៊ោ​វិញ។


ដ្បិតអុលឡោះ‌តាអាឡា​ចេញ​ពី​ដំណាក់ ដើម្បី​ដាក់​ទោស​មនុស្ស​នៅ​ផែនដី ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ពេល​នោះ អំពើ​ឧក្រិដ្ឋ​ដែល​មនុស្ស​ប្រព្រឹត្ត នៅ​លើ​ផែនដី នឹង​លាក់​លែង​ជិត​ទៀត​ហើយ ហើយ​ផែនដី​ក៏​នឹង​លែង​លាក់​អស់​អ្នក​ដែល​ត្រូវ គេ​សម្លាប់​ទៀត​ដែរ។


ផ្ទៃ​មេឃ​អើយ ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង ដ្បិតអុលឡោះ‌តាអាឡា​បាន​ធ្វើ​អន្តរា‌គមន៍​ហើយ ទី​ជម្រៅ​នៃ​ផែនដី​អើយ ចូរ​បន្លឺ​សំឡេង​ឡើង ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អឺង‌កង​ឡើង រីឯ​ព្រៃ​ព្រឹក្សា និង​រុក្ខ‌ជាតិ​ទាំង​អស់ ក៏​ត្រូវ​បន្លឺ​សំឡេង​រួម​ជា​មួយ​គ្នា​ដែរ ដ្បិតអុលឡោះ‌តាអាឡា​បាន​លោះ​កូន​ចៅ​របស់ យ៉ាកកូប​ហើយ ទ្រង់​បាន​សំដែង​សិរី‌រុង‌រឿង​របស់​ទ្រង់ ដោយ​សង្គ្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


អុលឡោះ‌តាអាឡា​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ទ្រង់​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ អុលឡោះ‌តាអាឡា ជា​ស្តេច​នៃ ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។


អុលឡោះ​បាន​កសាង​បង​ប្អូន​ឡើង​ជា​សំណង់ ដោយ​មាន​ក្រុម​សាវ័ក និង​ណាពី​ជា​គ្រឹះ និង​មាន​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ផ្ទាល់​ជា​ថ្ម​ដ៏​សំខាន់។


នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​អុលឡោះ​បាន​បង្ហាញ​ឲ្យ​ក្រុម​សាវ័ក និង​ណាពី​ដ៏​វិសុទ្ធរបស់​ទ្រង់ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​រស‌អុលឡោះ​នោះ​ឡើយ


គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន


យើង​នឹង​ធ្វើ​ឲ្យ​ព្រួញ​របស់​យើង ជោក​ដោយ​ឈាម ដាវ​របស់​យើង​ចាក់​ទម្លុះ​សាច់​របស់​ខ្មាំង​សត្រូវ គ្មាន​ទាហាន​ណា​ម្នាក់​របស់​ពួក​គេ គេច​ផុត​ពី​មុខ​ដាវ​នេះ​បាន​ឡើយ គឺ​ទាំង​អ្នក​របួស ទាំង​អ្នក​ជាប់​ជា​ឈ្លើយ នឹង​ត្រូវ​វិនាស​ដូច​គ្នា។


សូម​បង​ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​ណាពី​ដ៏​វិសុទ្ធ​បាន​ថ្លែង​ទុក​មក និង​បទ​បញ្ជា​ដែល​អ៊ីសា‌ជាអម្ចាស់​ជា​អ្នក‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បង​ប្អូន។


ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​ក្រុម​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​បាន​ប្រាប់​បង​ប្អូន​កាល​ពី​មុន។


ហេតុ​នេះ​សូរ៉កា និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សូរ៉កា​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​អ៊ីព្លេស​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្ដិច​ប៉ុណ្ណោះ»។


ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ បើ​គេ​ប្រព្រឹត្ដ​យ៉ាង​ណា​ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ!


អ្នក​ទាំង​នោះ​ស្រែក​អង្វរ​យ៉ាង​ខ្លាំងៗ​ថាៈ «ឱ​អុលឡោះ​ដ៏​ជា​ចៅហ្វាយ អុលឡោះ​ដ៏​វិសុទ្ធ និង​ស្មោះ​ត្រង់​អើយ! តើ​ពេល​ណា​ទ្រង់​រក​យុត្ដិធម៌ និង​សង‌សឹក​ពួក​នៅ​លើ​ផែនដី ដែល​បាន​បង្ហូរ​ឈាម​យើង​ខ្ញុំ?»។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ទ្រង់ វិនាស​អន្តរាយ​ដូច្នោះ​ដែរ! សូម​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ទ្រង់ បាន​ដូច​ព្រះ‌អាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត​ត្រាណ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម