ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 14:2 - ព្រះគម្ពីរខ្មែរសាកល

រួច​ខ្ញុំ​ឮ​សំឡេង​មួយ​ពី​លើមេឃ ដូចជា​សូរសន្ធឹក​ទឹក​ដ៏ច្រើន និង​ដូចជា​សំឡេង​ផ្គរលាន់​យ៉ាងខ្លាំង​។ សំឡេង​ដែល​ខ្ញុំ​បាន‍ឮ​នោះ ដូចជា​អ្នកលេងពិណ​កំពុង​លេង​ពិណ​របស់​ខ្លួន​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​បានឮ​សំឡេង​មួយ​ពី​លើ​មេឃ​មក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ និង​ដូច​ជា​សំឡេង​ផ្គរលាន់​យ៉ាង​ខ្លាំង​ ហើយ​សំឡេង​ដែល​ខ្ញុំ​បាន​ឮ​នោះ​ គឺ​ដូច​ជា​សំឡេងរបស់​ពួកអ្នក​លេង​ពិណ​កំពុង​ប្រគំ​ពិណ​របស់​ខ្លួន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដូច​ជា​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​តន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ត្រី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ខ្ញុំ​ឮ​សំឡេង​មក​ពី​លើ​មេឃ ដូច​ជា​សូរ​ទឹក​ច្រើន ហើយ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង រីឯ​សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​ដន្ត្រី ដែល​កំពុង​តែ​ចាប់​ស៊ុង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ឮ​សំឡេង​មួយ​បន្លឺ​ពី​លើ​មេឃ​មក ស្នូរ​សន្ធឹក​ដូច​មហា​សាគរ ឬ​ដូច​ផ្គរ‌លាន់​យ៉ាង​ខ្លាំង។ សំឡេង​ដែល​ខ្ញុំ​ឮ មាន​សំនៀង​ដូច​ពួក​អ្នក​លេង​ពិណ​កំពុង​ប្រគំ​តូរ្យ​តន្ដ្រី។

សូមមើលជំពូក



វិវរណៈ 14:2
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​ការអរព្រះគុណ ចូរ​ច្រៀងសរសើរតម្កើង​ព្រះ​របស់យើង​ដោយ​ពិណហាប​!


សូមឲ្យ​ពួកគេ​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​ដោយ​ការរាំសប្បាយ សូមឲ្យ​ពួកគេ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ពិណហាប​!


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា​ដោយ​ពិណហាប ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!


នោះ​ទូលបង្គំ​នឹង​ទៅ​ឯ​អាសនា​របស់​ព្រះ គឺ​ទៅ​ឯ​ព្រះ​ដែលជា​អំណរដ៏លើសលប់​របស់ទូលបង្គំ​។ ព្រះ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ដោយ​ពិណហាប​!


ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ភ្ញាក់ឡើង​! ពិណបុរាណ និង​ពិណហាប​អើយ ចូរ​ភ្ញាក់ឡើង​! ខ្ញុំ​នឹង​ដាស់​អរុណ​ឲ្យភ្ញាក់ឡើង​!


ដោយ​ពិណខ្សែដប់ ដោយ​ពិណបុរាណ និង​ដោយ​សូរតន្ត្រី​នៃ​ពិណហាប​!


ព្រះយេហូវ៉ា​ដែលគង់​នៅ​ស្ថានដ៏ខ្ពស់ ទ្រង់​ខ្លាំងពូកែ​ជាង​សំឡេង​ទឹក​ដ៏ច្រើន គឺ​ខ្លាំងពូកែ​ជាង​រលក​សមុទ្រ​ទៅទៀត​។


ចូរ​ច្រៀងសរសើរតម្កើង​ព្រះយេហូវ៉ា​ដោយ​ពិណហាប គឺ​ដោយ​ពិណហាប និង​សូរ​ទំនុកភ្លេង​។


ជាតិសាសន៍​នានា​នឹង​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ច្រើន ប៉ុន្តែ​ព្រះអង្គ​នឹង​ស្ដីបន្ទោស​ពួកគេ នោះ​ពួកគេ​នឹង​រត់គេច​ទៅ​ឆ្ងាយ ក៏​នឹង​ត្រូវបាន​ដេញតាម​ដូចជា​អង្កាម​លើ​ភ្នំ​នៅមុខ​ខ្យល់ និង​ដូចជា​ដុំស្មៅ​នៅមុខ​ខ្យល់កួច​។


រួច​ព្រះយេហូវ៉ា​នឹង​លេចមក​នៅលើ​កូនចៅរបស់អ្នក ព្រួញ​របស់ព្រះអង្គ​នឹង​ចេញទៅ​ដូចជា​ផ្លេកបន្ទោរ​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ផ្លុំ​ស្នែង​ឡើង ហើយ​យាង​ចេញទៅ​ក្នុង​ខ្យល់ព្យុះ​ទិសខាងត្បូង​។


ប្រសិនបើ​ខ្ញុំ​ចេះ​និយាយ​ភាសាដទៃ​របស់​មនុស្ស និង​ភាសាដទៃ​របស់​ទូតសួគ៌ ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់ជា​គង​ដែល​ឮទ្រហឹងអឺងកង ឬ​ឆាប​ដែល​ឮឆុងឆាំង​។


នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ


ជើង​របស់​លោក​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង ហាក់ដូចជា​ត្រូវបាន​បន្សុទ្ធ​ក្នុង‍ឡ​ភ្លើង ហើយ​សំឡេង​របស់​លោក​ក៏​ដូច​សូរសន្ធឹក​របស់​ទឹក​ដ៏ច្រើន​;


ពេលនោះ ពួកគេ​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ចេញពី​លើមេឃ​មកកាន់​ពួកគេ​ថា​៖ “ចូរ​ឡើងមក​ទីនេះ​!”។ ពួកគេ​ក៏​ឡើងទៅ​លើមេឃ​ក្នុង​ពពក ហើយ​សត្រូវ​របស់​ពួកគេ ក៏​ឃើញ​ពួកគេ​ដែរ​។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


ពេលនោះ ខ្ញុំ​ឃើញ​អ្វី​ដូចជា​សមុទ្រ​កែវ​លាយ​ជាមួយ​ភ្លើង​។ អ្នក​ដែល​មានជ័យជម្នះ​លើ​សត្វតិរច្ឆាន និង​រូបសំណាក​របស់​វា ព្រមទាំង​លេខ​នៃ​ឈ្មោះ​របស់​វា ក៏​ឈរ​លើ​សមុទ្រ​កែវ​នោះ ទាំង​កាន់​ពិណ​របស់​ព្រះ


សំឡេង​អ្នកលេងពិណ អ្នកលេងភ្លេង អ្នកផ្លុំខ្លុយ និង​អ្នកផ្លុំត្រែ លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​! អស់ទាំង​ជាង​តាម​ជំនាញ​គ្រប់មុខ ក៏​រក​មិន​ឃើញ​ក្នុង​អ្នក​ទៀត​ឡើយ​! សំឡេង​ត្បាល់កិន ក៏​លែង​ឮ​ក្នុង​អ្នក​ទៀត​ឡើយ​!


នៅពេល​កូនចៀម​បាន​យក​ក្រាំង​ហើយ សត្វមានជីវិត​ទាំង​បួន និង​ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​បាន​ក្រាបចុះ​នៅចំពោះ​កូនចៀម​។ ម្នាក់ៗ​កាន់​ពិណ​មួយ និង​ពែង​មាស​ពេញ​ដោយ​គ្រឿងក្រអូប​ដែល​ជា​សេចក្ដីអធិស្ឋាន​របស់​វិសុទ្ធជន​។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


ទូតសួគ៌​ទីមួយ​ផ្លុំត្រែឡើង នោះ​មាន​ដុំទឹកកក និង​ភ្លើង​លាយ​ជាមួយ​ឈាម ត្រូវបាន​បោះទៅ​លើ​ផែនដី​។ មួយភាគបី​នៃ​ផែនដី​ត្រូវបាន​ដុតចោល មួយភាគបី​នៃ​ដើមឈើ​ក៏​ត្រូវបាន​ដុតចោល ហើយ​ស្មៅ​ខៀវខ្ចី​ទាំងអស់​ក៏​ត្រូវបាន​ដុតចោល​ដែរ​។