Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 93:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​ដែលគង់​នៅ​ស្ថានដ៏ខ្ពស់ ទ្រង់​ខ្លាំងពូកែ​ជាង​សំឡេង​ទឹក​ដ៏ច្រើន គឺ​ខ្លាំងពូកែ​ជាង​រលក​សមុទ្រ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក៏​ប៉ុន្តែ នៅ​ស្ថាន​បរម‌សុខ ព្រះ‌អម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គ‌ឧត្ដម ព្រះអង្គ​មាន​មហិទ្ធិ‌ឫទ្ធិ​ខ្លាំង ជាង​សំឡេង​មហា‌សាគរ ព្រះអង្គ​មាន​បារមី​ខ្លាំង​ជាង រលក​សមុទ្រ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ដ៏​គង់​នៅ​ស្ថាន​ខ្ពស់ ទ្រង់​មាន​ឫទ្ធិ ជា​ជាង​សូរ​គ្រាំ‌គ្រេង​នៃ​ទឹក​ធំ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក៏​ប៉ុន្តែ នៅ​សូរ៉កា អុលឡោះ‌តាអាឡា​គ្រង​រាជ្យ​យ៉ាង​រុង‌រឿង​ឧត្ដុង្គ‌ឧត្ដម ទ្រង់​មាន​អំណាច​ខ្លាំង ជាង​សំឡេង​មហា‌សាគរ ទ្រង់​មាន​បារមី​ខ្លាំង​ជាង រលក​សមុទ្រ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 93:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​ឫទ្ធិអំណាច ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​មាន​អានុភាព


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​សូរសន្ធឹក​របស់​សមុទ្រ សូរសន្ធឹក​របស់​រលក និង​ចលាចល​របស់​ជាតិសាសន៍​នានា​បាន​ស្ងប់​។


ដ្បិត​តើ​មាន​អ្នកណា​នៅលើ​មេឃ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ព្រះយេហូវ៉ា​បាន​? តើ​មាន​អ្នកណា​ក្នុងចំណោម​កូន​ទាំងឡាយ​របស់​ព្រះ ដែល​ដូច​ព្រះយេហូវ៉ា​?


ព្រះអង្គ​ទ្រង់​គ្រប់គ្រង​លើ​សមុទ្រ​បក់បោក​; នៅពេល​រលក​របស់វា​ខ្ជោលឡើង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​វា​ស្ងប់​។


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គគង់នៅ​ស្ថានដ៏ខ្ពស់​ជារៀងរហូត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម