វិវរណៈ 14:2 - អាល់គីតាប2 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ដ្រី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 រួចខ្ញុំឮសំឡេងមួយពីលើមេឃ ដូចជាសូរសន្ធឹកទឹកដ៏ច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំបានឮនោះ ដូចជាអ្នកលេងពិណកំពុងលេងពិណរបស់ខ្លួនដែរ។ សូមមើលជំពូកKhmer Christian Bible2 ខ្ញុំបានឮសំឡេងមួយពីលើមេឃមកដូចជាសំឡេងទឹកជាច្រើន និងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំង ហើយសំឡេងដែលខ្ញុំបានឮនោះ គឺដូចជាសំឡេងរបស់ពួកអ្នកលេងពិណកំពុងប្រគំពិណរបស់ខ្លួន សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ខ្ញុំឮសំឡេងមួយមកពីលើមេឃ ដូចជាស្នូរសន្ធឹកមហាសាគរ ហើយដូចផ្គរលាន់យ៉ាងខ្លាំង សំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកតន្ត្រីដែលកំពុងតែចាប់ស៊ុង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមក ស្នូរសន្ធឹកដូចមហាសាគរ ឬដូចផ្គរលាន់យ៉ាងខ្លាំង។ សំឡេងដែលខ្ញុំឮ មានសំនៀងដូចពួកអ្នកលេងពិណកំពុងប្រគំតូរ្យតន្ត្រី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 រួចខ្ញុំឮសំឡេងមកពីលើមេឃ ដូចជាសូរទឹកច្រើន ហើយដូចផ្គរលាន់យ៉ាងខ្លាំង រីឯសំឡេងដែលខ្ញុំឮនោះ ក៏ដូចជាសូរសព្ទរបស់ពួកដន្ត្រី ដែលកំពុងតែចាប់ស៊ុង សូមមើលជំពូក |